ភាគទី១៦

453 43 0
                                    

មកហើយៗ🔥 ( ផុសយឺតដោយសារមេឃភ្លៀង⛈ )

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១៦ 💕

----------///--------

   មួយសន្ទុះក្រោយមក ចាន់ក៏បានមកដល់គេព្យាយាមរត់ចូលសាលប្រជុំ ដោយទ្វារក្រោយបិទគេត្រូវចូលតាមទ្វារមុខ មុននឹងបើកទ្វារចូលនាយឈរពោលតិចៗ « ហឺយ ដឹងតែត្រូវមាត់គ្រូហើយអញ! ហឺយ ម៉េចក៏ម៉េចទៅ » ចាន់រុញទ្វារចូលសាលប្រជុំធ្វើឲ្យគេមើលទៅកាន់ចាន់ទាំងអស់គ្នា ឯលោកគ្រូនាយកវិញក្រវីក្បាលលើកដៃបិទមុខខ្មាស់អៀននឹងភ្ញៀវកត្តិយស ឯចាន់ឃើញគេមើលមកខ្លួនបែបនេះគេលើកដៃសំពះហើយព្យាយាមអាញឹមដើរទៅកាន់កៅអីខ្លួនតិចៗតែ...

" ឈប់សិនលោកគ្រូពេទ្យ! " អ៉ីបូងើបឈរកាន់មេក្រូប្រាប់ចាន់ឲ្យឈប់ ឯចាន់លឺសម្លេងដូចជាប្រហែលៗគេងាកទៅជ្រុងម្ខាងនៃសម្លេងនោះ គ្រាន់ងាកឃើញអ៉ីបូភ្លាមគេឈរសម្លឹងគ្នាទៅវិញទៅមក

" នៅភ្លឹកធ្វើអីលោកគ្រូពេទ្យ! មកយឺតហើយ ចង់ចូលអង្គុយកន្លែងងាយៗដូចជាស្រួលពេកទេដឹង " ចាន់លឺអ៉ីបូនិយាយបែបនេះគេភ្ញាក់ព្រើតនឹងចងចិញ្ចើមឆ្ងល់

" ចាន់! ដើរមកនេះ! " លោកគ្រូនាយកបក់ដៃហៅចាន់ឲ្យវេទិការ ឯចាន់ក៏ដើរសម្តៅទៅលើវេទិការឈរជិតលោកគ្រូនាយក

" ឯងនេះធ្វើឲឲ្យសាលាខ្មាស់គេណាស់! នេះយកទៅនិយាយសុំទោសទៅកាន់គ្រប់គ្នាទៅ " លោកគ្រូនាយកហុចមេក្រូឲ្យចាន់ ចាន់ទទួលមេក្រូពីលោកគ្រូនាយកហើយឈានជើងទៅមុខពីរបីជំហាន

" ខ្ញុំបាទ ស៊ាវ ចាន់សុំទោសគ្រប់គ្នាដែលខ្ញុំមកយឺត " ចាន់អោនមុខគោរពអ្នកគ្រប់គ្នា ឆ្លៀតសម្លក់ទៅអ៉ីបូដែលអង្គុយអាញឹមគងទាក់ខ្លាដោយពោលក្នុងចិត្ត « ចាំមើល៎ណាដឹងគ្នាហើយអាមុខងាប់ » បន្ទាប់ពីចាន់អោនសុំទោសរួចកម្មវិធីចាប់ផ្តើមបន្ត ឯចាន់ត្រូវបានអ្នកគ្រូហៅទៅក្រោយឆាកដើម្បីយកបាច់ផ្កាជូនភ្ញៀវកិត្តិយស

   កម្មវិធីក៏ដល់ទីបញ្ចប់ មុននឹងបញ្ចប់មានការជូនបាច់ផ្កាដល់ភ្ញៀវកិត្តិយស ចាន់ឈរកាន់បាច់ធ្វើមាត់ពេបចុះពេបឡើងពេលឃើញអ៉ីបូមើលមកកាន់ខ្លួន

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now