ភាគទី២៦

400 39 0
                                    

អរុណសួស្តី⛅️🤗

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២៦ 💕

----------///--------

  +ក្នុងកម្មវិធី

   ក្មេងម្នាក់នោះរត់សម្តៅទៅតុប៉ាម៉ាក់របស់គេ តែពួកគេឡើងរាំនៅមុខឆាកដែលមានមនុស្សជាច្រើនរាំនៅទីនោះ គេអេសក្បាលចុះឡើងៗ

" ធ្វើម៉េចទៅអញហ្អើយ! " គេដើរចុះដើរឡើងក៏នឹកឃើញគំនិតមួយ គេរត់សម្តៅទៅកាន់លើឆាកក៏ឃើញមេក្រូមួយនៅទីនោះ គេបានលូកដៃទៅគេលើកមកនិយាយតែអត់លឺដោយសារសម្លេងភ្លេងខ្លាំង គេបានទៅសុំអ្នកចាក់ភ្លេងឲ្យបិទភ្លេងសិន

" ពូៗ! សុំបិទភ្លេងសិនទៅ ខ្ញុំមានអីស៊ុបប្រាយ៍ម្ចាស់កម្មវិធី ពូឯងបិទសិនទៅ! " គេអោនខ្សឹបទៅកាន់អ្នកចាក់ភ្លេង

" តែ... "

" នៅតែអីទៀត! លឿនឡើងៗ "

" អើៗ បិទក៏បិទ " អ្នកចាក់ភ្លេងបានបិទភ្លេង

" អាឡូៗ! សួស្តីបាទ "

" កូនប្រុសយើងតើបង ហើយម៉េចទៅលើនោះចឹង ឆាប់ទៅហៅកូនចុះមកបង "

" ហៅស្អីទេ ឲ្យកូនវានិយាយទៅមិនអីទេ "

" ខ្ញុំចង់សួរថា បងម្នាក់ណាឈ្មោះអ៉ីបូ? សុំលើកដៃ? " អ៉ីបូលឺបែបនេះគេក៏លើកដៃ រួចក្រោកដើរចេញកៅអីសម្តៅទៅមុខឆាក ភ្លាមនោះគ្រាន់ឃើញអ៉ីបូគេទម្លាក់មេក្រូរួចរត់ទៅកាន់អ៉ីបូទាញដៃអ៉ីបូចេញក្រៅ

" ឯងទាញយើងមកក្រៅធ្វើអី? " គេហុចទូរស័ព្ទបើកសម្លេងដែលគេថតបានពីការសន្ទនានៅសួនច្បារនោះឲ្យអ៉ីបូស្តាប់

______________________

   #ស្រមៃ

   ក្មេងប្រុសនោះបានដើរចេញពីកម្មវិធី ដោយដៃកាន់ទូរស័ព្ទ គេអង្គុយលេងហ្គេមនៅលើស្មៅក្បែរសួនច្បារក៏លឺសម្លេងចាន់នឹងលូលូសន្ទនាគ្នាតែគេមិនចាប់អរម្មណ៍ក៏បន្តលេងហ្គេមទៀត ភ្លាមនោះគេលឺសម្លេងចាន់ដួលទៅលើស្មៅគេបម្រុងនឹងថតសកម្មភាពតែវាបាំងដើមផ្កាហើយនៅឆ្ងាយពេកគេក៏ប្តូរជាថតសម្លេងវិញ ដោយគេព្យាយាមបោះទូរស័ព្ទទៅក្រោមកៅអី សំណាងល្អទូរស័ព្ទនោះក៏ធ្លាក់នៅក្រោមកៅអីនោះ ហើយថតបានសម្លេងរបស់លូលូបញ្ជាកូនចៅឲ្យថតរូបចាន់....

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now