ភាគទី៤

536 58 0
                                    

𝑮𝒐𝒐𝒅 𝒎𝒐𝒓𝒏𝒊𝒏𝒈🌈☀️

#សូមរីករាយអានទាំងអស់គ្នា

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី៤💕

----------///---------

   + ជំរុំក្នុងព្រៃ

   ទាហាន៣នាក់ត្រូវរបួសធ្ងន់ ឯ២នាក់ទៀតរបួសស្រាល ចំណែកឯអ៉ីបូវិញឈរមើលកូនចៅខ្លួនដេករនៀលលើគ្រែស្រោបទៅដោយឈាមពេញខ្លួនធ្វើឲ្យគេខឹងនឹងឈឺចាប់ខ្លាំងបំផុត ។ អ៉ីបូដើរចេញមកខាងក្រៅក្តាប់ដៃយ៉ាងណែនវាយទៅលើដើមឈើធំមួយនៅមុខជំរុំមួយដៃហើយមួយដៃទៀតធ្វើឲ្យចេញឈាមស្រក់តក់ៗលើដី ព្រមទាំងមុខពោលពេញទៅដោយញើសប៉ុនគ្រាប់ពោតហូរចុះស្របនឹងឈាមលើដៃរបស់គេ។

" សូមគោរពលោកមេកង! ពេទ្យមកដល់ហើយបាទ! "
ទាហាន

" ឲ្យពួកគេចូលក្នុងមើលពួកគេទៅ " អ៉ីបូ

   ពួកគេទាំង៤ចូលព្យាបាលពួកគេ ដោយជូននឹងអ៉ីស៉ីងជាអ្នកសង្គ្រោះអ្នករបួសធ្ងន់ ឯយ៉ាងស៉ីនឹងចាន់ជួយលាងរបួសនឹងរុំរបួសដល់ទាហានដែលរងរបួសស្រាល។

   + ជំរុំក្នុងព្រៃ ( ម៉ោង១២កន្លះយប់ )

   វាមានរយៈពេល៣ម៉ោងតាំងពីពួកគេបានមកដល់ជំរុំ នឹងព្យាបាលរបួសក្រុមទាហាន។មកដល់ម៉ោង១២កន្លះពួកគេបានជួយសង្គ្រោះទាហាន៥នាក់នោះបានជោគជ័យ

" យ៉េៗ ! រួចហើយ " ចាន់ស្រែកអរព្រោះបានជួយពួកគេទាន់ពេល ពិសេសគេអាចដេររបួសបានយ៉ាងល្អ ( ចាន់ជានិស្សិតពេទ្យខ្សោយបំផុតក្នុងចំណោមនិស្សិត៥២១នាក់ ចាន់ជាប់ចំណាត់ថ្នាក់៥២១ប្រចាំសកលនិតិសាស្រ្ត )

" ពូកែណាស់ចាន់! លូវដេរមុខរបួសបានស្អាតជាងមុន បើចេះវះកាត់យកគ្រាប់កាំភ្លើងទៀតកាន់តែល្អ នឹងបានជួយវះកាតជំនួសយើងបាន " ជូន

" យើងពូកែចឹង! " ចាន់និយាយព្រមទាងលើកដៃទះទ្រូងខ្លួនឯងបញ្ជាក់ពីភាពអស្ចារ្យរបស់ខ្លួន

" ឯងមើលអ្នកជំងឺនៅនឹងហៃ យើងទៅរកទឹកលាងសម្អាតខ្លួនសិន ! មើលចុះ ឈាមប្រលាក់ពេញខ្លួនអស់ហើយ " ជូននិយាយទៅកាន់ចាន់

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now