Part 3 : First kiss

3.2K 225 5
                                    

ព្រលឹមស្រាងៗ រាងក្រាស់រហ័សក្រោកចេញពីដំណេកដែលជាកន្លែងខ្លួនមិនចង់ក្រោកទាល់តែសោះ ប៉ុន្តែក៏ត្រូវបង្ខំខ្លួនងើបទាំងមុីងមុាំងរៀបចំខ្លួនដើម្បីរៀន ព្រោះបីថ្ងៃទៀត នាយត្រូវដល់ថ្ងៃដែលចូលប្រឡងយកថ្នាក់វេជ្ជបណ្ឌិតហើយ មិនអាចលេងសើចបានឡើយពុំដូច្នោះ អ្វីដែលនាយធ្លាប់បានតាំងចិត្តកន្លងមកប្រាកដជាអាសាបង់ ។
Jungkook សម្អាតខ្លួនរួចរាល់ចេញមកវិញក៏មិនទាន់ឃើញរាងតូចក្រោកទើបបង្ហួសចុះទៅខាងក្រោមតែម្ដង ដើម្បីធ្វើអាហារត្រៀមសម្រាប់ពេលព្រឹកនេះ ។

ម៉ោង 6 ពន្លឺព្រះអាទិត្យចាប់ផ្ដើមជះបញ្ចេញពាសពេញពិភពលោកបំភ្លឺដល់មនុស្សគ្រប់គ្នា ។ រាងតូចដែលត្រូវរំខានដោយកម្ដៅនៃពន្លឺនោះ ក៏ចាប់ផ្ដើមជ្រួញចិញ្ចើមមិនពេញចិត្ត មុននឹងទាញភួយគ្របខ្លួនជិតមិនអោយឃើញសូម្បីតែសរសៃសក់ រួចក៏គេងបន្ត ។

ក្រាក~

«នៅមិនទាន់ក្រោកទៀតហេស៎»នាយចម្អិនអាហារព្រមទាំងអង្គុយមើលមេរៀនមួយសន្ទុះធំទៅហើយ ដើម្បីរង់ចាំគេទៅញុាំជាមួយគ្នា កាន់តែយូរទៅមិនឃើញ Tae ចុះមកនាយក៏សម្រេចចិត្តឡើងមកមើល ឃើញថាគេនៅដេកសំដិលខ្ជិលច្រអូសមិនព្រមក្រោកនៅឡើយ

«Kim Taehyung ស្មាលណាទើបបងក្រោក»Jungkook មកឈរក្បែរគ្រែស្រែកសួរគេ ប៉ុន្តែ Tae ហាក់មិនប្រតិកម្មទាល់តែសោះ បណ្ដាលឱ្យរាងក្រាស់ហួសចិត្ត តើរាល់ថ្ងៃនេះគេជាកូនឬប្រពន្ធខ្លួនអោយប្រាកដទៅ? Jungkook ខាំថ្គាមនឹកខ្នាញ់ មុននឹងចាប់ទាញភួយនោះចេញ អោយពន្លឺថ្ងៃដែលជះមកតាមបង្អួចនោះត្រូវកណ្ដាលមុខ Tae ពេញៗ ចាំមើលថាគេគេងបានទៀតឬអត់

«អើយ...វាស្អីឯង ហឹក ចេញទៅយើងងងុយ»Tae ប្រវេប្រវាដៃរកភួយទាញមកដណ្ដប់វិញខណៈដែលភ្នែកនៅបិទមិនបើក ទើបចុងក្រោយក៏គេងផ្កាប់មុខដោយយកខ្នើយមកគ្របជិតកុំអោយមានអ្វីរំខានទៀត

«ចង់គេងដល់ពេលណា? ឆាប់ក្រោកមកទៅសម្អាតខ្លួន»Jungkook ទាញដៃស្រឡូនអោយគេក្រោកអង្គុយ ទាំងដែលអ្នកម្ខាងទៀតបែរជាទន់ខ្លួនល្អូកឈ្ងោកមុខចុះ ស្ទើរដួល ដេកទៅវិញទៅហើយ

My wife , My omega (ចប់✓)Where stories live. Discover now