Part 26 : ហេតុអ្វីក្បត់អូន

2.7K 177 19
                                    

កាយដែលហាក់ល្ហិតល្ហៃ អស់កម្លាំងតាំងពីថ្ងៃមកម្ល៉េះ នៅតែអង្គុយទន្ទឹងរង់ចាំផ្លូវប្ដីមកពីធ្វើការ មិនថានេះជាម៉ោងប៉ុន្មានឡើយ រាងតូចសុខចិត្ដអង្គុយងោកនៅនឹងតុអាហារក៏មិនទៅណា ។ ថ្ងៃនេះមិនដឹងជាកើតអ្វីទេ គេចេះតែវិលមុខមិនឈប់សឹងតែដួលសន្លប់ម្ដងៗទៅហើយ ដែលស៊ូមកបានចាត់ទុកថាសំណាងណាស់ហើយ ។

«ហឹម...នេះ Jungkook មិនទាន់មកទៀតហេស៎»Tae ដែលឈ្ងោកមុខវិសនឹងដល់តុ ក៏ត្រូវភ្ញាក់កន្ត្រាក់ខ្លួនមកវិញ ស្របពេលដែលភ្នែកក៏រេរកប្ដី ប៉ុន្តែគេមិនឃើញអ្វីក្រៅពីភាពទទេរស្អាតឡើយ ។ ទូរស័ព្ទនៅនឹងដៃ ក៏ចុចមើលម៉ោងឃើញថាម៉ោង 8 ទៅហើយ តើ Jungkook ធ្វើអីនៅឯណាបានជាមិនឃើញត្រឡប់មកផ្ទះ ដែលសំខាន់ខលមិនលើកថែមទៀត ។

ខណៈដែលប្រពន្ធកំពុងតែចាំនៅឯផ្ទះ នាយខាងនេះក៏កំពុងតែចាំផ្លូវ Haneul មកពីមន្ទីរពេទ្យដូចគ្នា ។ ភាពហត់នឿយ អស់កម្លាំងបណ្ដាលអោយ Jungkook ទម្លាក់ខ្លួនគេងមួយស្របក់សិនដើម្បីចាំនាង សង្ឃឹមថា Haneul មក ខ្លួននឹងបានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែអ្នកណាដឹងទៅថា រាងក្រាស់បែរជាលង់លក់ដូចមនុស្សសន្លប់ ចង់នរណាធ្វើអីក៏នាយមិនទទួលដឹងដែរ ព្រោះតែបាក់ដោយសារបញ្ចេញកម្លាំងច្រើននៅថ្ងៃនេះ ។

Haneul ដែលមកដល់ក៏មិនបានរំខាន មានតែសប្បាយចិត្តទៅវិញ វាជាឱកាសដែលអាចអោយនាងនៅក្បែរ Jungkook បានយូរ ។ នាងស្រីចូលទៅសម្អាតខ្លួន មុននឹងចេញមកវិញសម្ដៅទៅរកមនុស្សធំដែលគេង់លក់មិនដឹងខ្យល់អ្វី ។

«ឯងខុសប្លែកជាងពីមុនឆ្ងាយណាស់»Haneul ទម្លាក់ខ្លួនអង្គុយគែមគ្រែ ដៃត្រជាក់លើកអង្អែលថ្ពាល់នាយថ្នមៗទាំងនឹកស្ដាយនឹងប្រុសម្នាក់នេះ ។ Jungkook ផ្លាស់ប្ដូរច្រើនណាស់ រូបរាងរបស់នាយសង្ហាជាងពីមុនទ្វេរដង ។

«ខ្ញុំមិនគួរណាល្ងង់បោះបង់ឯងនោះទេ Jungkook !! ពេលនេះខ្ញុំនឹងលុបលាងកំហុស ព្រមតបក្ដីស្រឡាញ់ទៅឯងវិញ»Haneul ញញឹមចេញមកទាំងមានអំណួត មុខស្រស់ក៏ឱនតិចៗទៅរកបបូរមាត់សុិចសុីរបស់នាយទាំងគេមិនដឹងខ្លួន ។ ភ្លាមនោះផ្ទៃមុខសង្ហារក៏ស្រាប់តែបម្រះបែរចេញ ផ្ដាច់អារម្មណ៍ស្រស់ស្រីដែលបម្រុងនឹងសារភ្ជាប់បបូរមាត់គ្នាមុននេះ ។ Haneul ឃ្នើសចិត្តទើបក្រោកចេញ មុននឹងទាញទូរស័ព្ទរបស់ខ្លួនថតរូបប៉ុន្មានសន្លឹកព្រមជាមួយនឹងស្នាមញញឹមចុងមាត់ ចុចផ្ញើរទៅកាន់សត្រូវបេះដូង ។

My wife , My omega (ចប់✓)Where stories live. Discover now