Part 29 : ហេតុអ្វីខ្ញុំត្រូវខ្វល់!!

2.9K 187 6
                                    

Jungkook ស្ទាក់ស្ទើមិនដឹងថាគួរឆ្លើយឬមួយក៏អត់ ។ ព្រោះថារឿងគ្រប់យ៉ាងនាយមិនភ្លេច ប៉ុន្តែអ្វីដែលនាយបារម្ភនោះគឺធ្វើអោយ Tae អន់ចិត្តទៅវិញទេ ។ ប៉ុន្តែគេជាអ្នកដាក់លក្ខខណ្ឌបែបនេះខ្លួនឯងតើមិនអញ្ជឹង ? បើនាយមិនឆ្លើយក៏ស្មើរនឹងបាត់បង់ Tae ទៅដដែល ។

«ពួកយើងជួបគ្នាលើកដំបូងគឺនៅសកលវិទ្យាល័យពេលដែលពួកយើងចាប់ផ្ដើមចូលជានិស្សិតឆ្នាំទីមួយគឺនៅថ្ងៃទី 17 ខែមករា ។ ចំណែក Haneul កើតនៅថ្ងៃទី 6 ខែមេសា (មីនៗសុំមិនប្រើប្រាស់ជាឆ្នាំ) នាងជាមនុស្សស្រីទន់ភ្លន់ ចូលចិត្តផ្កាដែលមានក្លិនក្រអូបនិងមានពណ៌ផ្កាឈូកស្រាល ។ Haneul មិនចូលចិត្តញុាំអាហារដែលមានខ្ទឹមបារាំងនោះទេ សូម្បីតែអាហារហិរក៏នាងមិនពូកែញុាំនោះដែរ ។ អូនមានអ្វីទៀតដែរទេ បងបានឆ្លើយវារួចអស់ហើយ»Jungkook សួរទៅអ្នកម្ខាងទៀត ទាំងមិនដឹងថាគេកំពុងតែទន់ជង្គង់ដួល ខ្ទប់មាត់យំអង្គុយកៀនមាត់ទ្វារទាំងទ្រូងពឺតផ្សារជាខ្លាំង ។

«ហ្ហឹក...ឯងឆ្លើយបានក្បោះក្បាយល្អណាស់!! ចុះ...សឺតហ្ហឹក រួចចុះខ្ញុំវិញនោះ? ឆ្លើយមកឯងដឹងអ្វីខ្លះពីខ្ញុំ?ហ្ហឹកហ្ហឺ...»Tae ប្រឹងទប់កម្សួលក្នុងខ្លួនស្ទើរមិនបាន ថ្វីបើអាការៈចុកចាប់ខាងក្នុងវាវាយប្រហារគេខ្លាំងយ៉ាងនេះ ។

«បង...គឺ...»អោយនាយឆ្លើយបែបណាទៅ បើសូម្បីតែការសង្កេតចំពោះ Tae បន្តិចក៏នាយមិនធ្លាប់ដែរនោះ ។ តើគេចូលចិត្តអ្វី? ស្អប់អ្វីដែរទៅ? ចំណែកថ្ងៃសំខាន់របស់ Tae វិញនោះ តើនៅថ្ងៃណា? គ្រាន់តែលឺការទាក់ទើរបស់នាយ Tae ក៏ដឹងថានាយឆ្លើយមិនចេញទៅហើយ ធ្វើឱ្យនាយតូចល្អិតញញឹមលាយទឹកភ្នែក អង្គុយត្របោមក្បាលជង្គង់ មុននឹងស្រដីឡើង៖

«បើឯងឆ្លើយមិនចេញ ទុកអោយខ្ញុំជាអ្នកឆ្លើយ»

«Tae...»Jungkook ហៅសព្វនាមរាងតូចស្រាលៗបែបចង់សុំការអភ័យទោសពីប្រពន្ធដែលនាយមិនអាចឆ្លើយតាមការស្នើររបស់គេបាន ។

«Jeon Jungkook ជាឈ្មោះដែលលោកប៉ារបស់ឯងបានដាក់ឱ្យ ។ កើតនៅថ្ងៃទី 1 ខែកញ្ញា ជាកូនពៅរបស់គ្រួសារ Jeon ! រៀនចប់ផ្នែកវេជ្ជសាស្ត្ររយៈពេល 6 ឆ្នាំ រួចក៏បន្តទៅជាវេជ្ជបណ្ឌិត ។ ឯងចាប់ផ្ដើមមានជំងឺអាល្លែហ្ស៊ីជាមួយនឹងទឹកដោះគោស្រស់នៅអាយុ 8 ឆ្នាំ ។ Jungkook មិនអាចញុាំអាហារឆៅបានតាំងពីតូច ។ ហើយក្ដីស្រមៃរបស់ឯងគឺចង់ក្លាយជា Doctor មួយរូប ទោះជាប៉ារបស់ឯងប្រឆាំង ប៉ុន្តែឯងនៅតែមិនចុះចាញ់ នឹងជំនះរហូតបានមកដល់ថ្ងៃនេះ ។ ហើយ...ហ្ហឹក មនុស្សស្រីដែលឯងស្រឡាញ់ គឺជាប្រភេទមនុស្សស្រីដែលទន់ភ្លន់ សុភាពរាបសារ និងរួសរាយ ជាពិសេសត្រូវតែជាមនុស្សស្រីដែលមានចំណង់ចំណូលចិត្តចង់ក្លាយជាពេទ្យដូចជាឯង ហ្ហឺ...»ទោះបីចំណងស្នេហ៍រវាងពួកគេមានរយះពេលខ្លី ប៉ុន្តែ Tae ពិតជាយកចិត្តទុកដាក់ចំពោះមនុស្សដែលគេស្រឡាញ់ខ្លាំងណាស់ ។ គេបានលួចសួររឿងខ្លះៗពី Mrs Jeon ដើម្បីដឹងពី Jungkook អោយបានច្រើន ខ្លាចថានឹងធ្វើអ្វីដែលប៉ះពាល់ដល់នាយ តែគួរអោយស្ដាយដែល ស្នេហាមួយនេះ គឺគេព្យាយាមតែម្ខាង!

My wife , My omega (ចប់✓)Where stories live. Discover now