Part 16 :...នេះគឺជាភរិយារបស់ខ្ញុំ Kim Taehyung

3K 194 4
                                    

ល្ងាចម៉ោង 5 រាងក្រាស់បានចេញមកពីមន្ទីរពេទ្យ រួចក៏ឆ្ពោះមកកាន់ភូមិគ្រឹះ Kim ដែលមាន Tae នៅទីនោះ ។ ឡានស្ព័រទំនើបបានបើកបរមកសំចតនៅខាងមុខ មុននឹងកាយមាំ ចុះចេញមកដោយរឹកពារស្វាហាប់ សាកសមជាអាល់ហ្វាដែលមានអំណាច ។

«ម៉ែដោះ!! បង Tae នៅឯណា?»Jungkook ចោទសួរទៅកាន់ស្ត្រីចំណាស់ ដែលមានតួនាទីមើលការខុសត្រូវនៅទីនេះ ឬអាចនិយាយបានថា គាត់មានឋានៈធំបន្ទាប់ពីលោកតា Kim

«អ្នកប្រុសតូចចេញទៅខាងក្រៅ នៅមិនទាន់ត្រឡប់មកវិញទេចាស៎»ម៉ែដោះ ប្រាប់ទៅនាយធំដោយភ្នែកក្រឡេបក្រឡាប់នៅមិនស្ងៀម ដូចកំពុងព្យាយាមគេចពីការសម្លឹងរបស់ Jungkook

«ប៉ុន្តែខ្ញុំឃើញឡានរបស់គាត់នៅខាងមុខ!!»Jungkook ចាប់ថ្នាក់មនុស្សកុហកដែលចង់បោកប្រាស់នាយ បើរាងតូចមិននៅ រួចចុះឡានពណ៌ក្រហមនោះជារបស់អ្នកណាដែលមានវាយស្លាកលេខយ៉ាងច្បាស់ បញ្ជាក់ពីអត្តសញ្ញាណ

«អឺ...គឺ»ម៉ែដោះឆ្លើយមិនចេញ មិនដឹងគួរបរិយាយបែបណា ព្រោះគាត់ធ្វើតាមសម្ដីរបស់ Tae ប្រាប់ប៉ុណ្ណោះ គ្មានបំណងភូតភរអ្វីឡើយ ។ រាងក្រាស់មិននៅស្ដាប់ ក៏ឡើងទៅជាន់ខាងលើតែម្ដង រកតែម៉ែដោះឃាត់មិនទាន់

ក្រាក~

«Kim Taehyung!!»នាយធំចូលមកភ្លាម ក៏ពោលហៅអ្នកជាប្រពន្ធដោយឈ្មោះពេញ នឹកខ្នាញ់នឹងមាឌតូចដែលចង់គេចពីខ្លួន ទាំងដែលនាយខំរួសរាន់មករកគេ

«ហឺយ...អ្នកណាអោយឯងចូលមក!!»Tae ដែលកំពុងតែដេកបិទម៉ាសយ៉ាងរំភើយ ក៏ត្រូវភ្ញាក់ក្រោកអង្គុយដូចខ្មោចប្រាំពីរថ្ងៃ ឯម៉ាសក៏ជ្រុះចេញពីមុខទៅលើដៃរបស់គេវិញ

«ចាំបាច់សុំពីអ្នកណា? ល្មមទៅវិញបានហើយ»Jungkook

«យើងនិយាយពីពេលណាថាព្រមទៅវិញជាមួយឯង?»

«កុំរឿងច្រើនពេកបានទេ ឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅ»Jungkook ដេញប្រពន្ធដែលមានត្រឹមខោជើងខ្លីបញ្ចេញភ្លៅសខ្ចីព្រមជាមួយនឹងអាវយឺតកមូល បិទបាំងរាងតូចច្រឡឹងរបស់គេតាមរយៈទំហំអាវ

«ទេ...យើងនិយាយគ្នារួចហើយ ថាបើឯងមិនព្រមបែកពីនាង អញ្ជឹងត្រូវចែកផ្លូវជាមួយយើង~ អ្ហាយ...»Tae ស្រែកដូចគេចាក់.ក កាលបើត្រូវ Jungkook លើកបីភ្លាមៗ មិនផ្ដល់ដំណឹង ព្រោះតែមិនចង់សុាំញុាំច្រើនជាមួយនឹងមនុស្សបូរបាច់មិនឈប់ម្នាក់នេះ ។ Jungkook ចាប់លើកកាយស្រាលដូចសំឡី ចុះទៅខាងក្រោមទាំងមិនខ្វល់ពីការតវ៉ាដ៏ខ្លាំងក្លារបស់ Tae

My wife , My omega (ចប់✓)Where stories live. Discover now