Part 45 : គ្មានថ្ងៃដូចដើម

3.1K 173 3
                                    

ប៉ុន្មានម៉ោងក្រោយ រងើកភ្លើងដ៏ក្ដៅគគុកត្រូវបានរលត់ទៅវិញ ដោយរាងតូចត្រូវសន្លប់ក្រោមទ្រូងរបស់ស្វាមី ព្រោះតែអស់កម្លាំង ។ Jungkook រៀបចំខ្លួនជាមុនទើបសម្អាតកាកសំណល់ដែលបន្សល់មកពីការហាត់ប្រាណដែលប្រឡាក់មិនចេះតិចកន្លែង ទើបងើបមកចាត់ការប្រពន្ធដែលស្ដូកស្ដឹងលែងដឹងអ្វីនេះចេញម្ដង ។ ម៉ោងប្រហែលជា 5 ល្ងាច Tae នៅតែគេងមិនទាន់ក្រោក ខណៈ Jungkook ក៏រវល់ដកឃ្លាមិនទាន់បាន ទើបបន្តអោយគេគេង ចំណែកនាយក៏ចេញទៅវះកាត់អ្នកជំងឺតាមការណាត់ ។

ក្រាក~ ទ្វាបន្ទប់របស់លោកដុកទ័រត្រូវបានបើកឡើង បង្ហាញអោយឃើញកាយនាយតូចដែលគេងនៅលើសាឡុង គ្របដណ្ដប់ដោយអាវក្រៅរបស់ Jungkook យ៉ាងកក់ក្ដៅ ជាហេតុអោយអ្នកដែលឈរនៅមាត់ទ្វារ ចាប់ផ្ដើមមុខក្រហមឡើងមួយរំពេច ។

«Kim Taehyung!!»មនុស្សដែលចូលចិត្តច្រណែនគេ គ្មានអ្នកណាក្រៅពី Haneul ស្រីល្អនេះទេ ។ ម្ដេចបានជារាល់ពេលដែលនាងមករក Jungkook បែរជាជួបតែរឿងដែលធ្វើឲ្យនាងក្ដៅក្រហាយបែបនេះ ។

«វានៅទីនេះយ៉ាងម៉េចបាន?»Haneul ក្របួចចិញ្ចើមចូលគ្នាមិនយល់ ក្រែង Tae នៅប្រទេសក្រៅមិនអញ្ជឹង? ម្ដេចក៏ស្រាប់តែបង្ហាញខ្លួនបែបនេះដែលសំខាន់ស្ថិតនៅក្នុងបន្ទប់ Jungkook ថែមទៀត វាធ្វើអោយនាងច្របូកច្របល់ លាយលំនឹងភាពខឹងសម្បារ ។ Haneul ក្ដាប់ដៃសង្កត់ចិត្តអត់ធ្មត់ ប៉ុន្តែក៏មិនអាចទប់ជាប់ បម្រុងនឹងចូលទៅអូសទម្លាក់អ្នកដែលគេងនោះអោយធ្លាក់ពីលើសាឡុងទៅហើយ បែរជាមានដៃមកពីណាមិនដឹងចាប់កញ្ឆក់នាងមកវិញមួយទំហឹង ។

«នាងមកទីនេះធ្វើស្អី?»Jungkook អូសដៃនាងស្រីចេញពីក្នុងបន្ទប់មុននឹងក្រវែងនាងទៅម្ខាង ធ្វើឲ្យ Haneul សឹងតែផ្កាប់មុខស៊ីការ៉ូទៅហើយ ។

«មកសួរសុខទុក្ខបងប្រុសនោះអី!! ឃើញរត់ទៅស្រុកគេអស់រាប់ឆ្នាំក៏ទើបនឹងអើតក្បាលមក ប្រហែលជាចាប់ប្រុសនៅទីនោះមិនបានទេដឹង ទើបត្រឡប់មកវិញបែបនេះ»Haneul

«Tae គ្មានគំនិតស្មោគគ្រោកដូចជានាងទេ កុំគិតថាគេគ្រប់គ្នាសុទ្ធតែមានចរិតដូចជានាង»Jungkook

«បើវាល្អណាស់ វាមិនមែនរត់ចោលឯង កំឡុងពេលដែលឯងលំបាកបំផុតនោះទេ សូម្បីតែការពិតក៏វាមិនហ៊ានទទួលយកផង បើវាស្រឡាញ់ឯងមែននោះ វាប្រាកដជាមិនគិតរឿងទ្រព្យសម្បត្តិហើយរត់តាមឯងបាត់ទៅហើយ Jungkook »Haneul

My wife , My omega (ចប់✓)Where stories live. Discover now