Part 57 : Areum នាងរអ៊ូរថានឹកបង

2.7K 197 9
                                    

ក្នុងបន្ទប់ Condo ដែលមានសម្លៀកបំពាក់ធ្លាក់រប៉ាត់រប៉ាយតាំងពីមាត់ច្រកទ្វាររហូតដល់ក្បែរគ្រែ ដែលមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នាទាំងកាយអាក្រាត ។ ហើយទាំងនេះគឺក្រោមស្នាដៃគូស្នេហ៍ដែលទើបនឹងបញ្ចប់សឹកសង្គ្រាមជាមួយគ្នាកាលពីប៉ុន្មានម៉ោងមុននេះឯង ។
រាងតូចឈឺសព្វអស់ទាំងកាយ ព្រោះតែលើកនេះរាងក្រាស់មិនបានថ្នមដូចជារាល់ដងឡើយ ផ្ទុយទៅវិញគឺវាហិង្សានិងកម្រោលដូចមនុស្សខឹង ។ Tae ខាំមាត់ទប់នឹងភាពឈឺចាប់ ប្រឹងក្រោកចេញពីររង្វង់ដៃស្វាមីដែលលង់លក់អោបគេពីក្រោយនោះ ។ នាយតូចសម្លឹងទៅ Jungkook ទាំងចិត្តមិនដាច់ គេមិនបានបន្ទោសរាងក្រាស់ ព្រោះដឹងថាកាលដែលក្លាយជាបែបនេះដោយសារតែនាយមិនអាចទប់កំហឹង ប៉ុន្តែគេគ្មានជម្រើសពិតមែន សង្ឃឹមថារយៈពេលដ៏ខ្លីបន្ទាប់ពីដោះស្រាយបញ្ហារួចគេនឹងវិលត្រឡប់មករក Jungkook វិញ និងរស់នៅជាមួយគ្នាដោយសេចក្ដីសុខ មិនមែនជួបតែរឿងរកាំរកូសបែបនេះឡើយ ។

«សូមទោសដែលអូនចាកចេញដោយស្ងាត់ៗ អូនគ្រាន់តែមិនចង់អោយបញ្ហាពាក់ព័ន្ធដល់បង អូនខ្លាចនឹងការធ្វើខុសម្ដងទៀតណាស់ Jung!!»គេខ្លាចថាគំនិតល្ងីល្ងើនឹងផុសឡើងសាជាថ្មី ប្រសិនបើមានអ្នកមកឆ្កឹះឆ្កៀលចាក់រុកនោះ ជាពិសេសគឺសម្ដីឌឺដងរបស់ Haneul គេជឿជាក់ថានាងមិនព្រមបញ្ឈប់ដោយងាយៗនោះទេ ដូច្នេះហើយទុកអោយគេជាអ្នកបញ្ចប់ដោយខ្លួនឯង ។

«មិនយូរទេ...គ្រួសាររបស់ពួកយើងនឹងវិលមកជួបជុំគ្នាវិញ អូនសន្យា ជុប៎...អូនស្រឡាញ់បង ប្ដីសម្លាញ់»វាជាការលាដែលឈឺបំផុត ទោះបេះដូងមិនចង់ តែខួរក្បាលវាបញ្ជាអោយធ្វើបែបនេះ ជៀសវាងដែលខ្លួនទៅរករឿងនាយបង្កើតបានជាជម្លោះនាំតែបែកបាក់ ។ Tae ថើបថ្ងាសរបស់ស្វាមីដោយក្ដីអាឡោះអាល័យ ប៉ុន្តែគេនៅតែជ្រើសការចាកចេញ ។

កាយស្រឡូនសម្រូតចុះពីលើគ្រែទាំងឈឺផ្នែកខាងក្រោមជាខ្លាំង ប្រឹងដើររើសខោអាវយកមកស្លៀកពាក់ទាំងពិបាក ។ ការចាកចេញដោយគ្មានសម្លេងគឺល្អបំផុត ប៉ុន្តែក៏អាចអោយអ្នកម្ខាងទៀតឈឺដោយស្ងៀមស្ងាត់ដូចគ្នា ។
ព្រលឹមថ្ងៃថ្មីជាពេលដ៏ស្រស់ស្រាយសម្រាប់មនុស្សគ្រប់គ្នា តែមិនមែនសម្រាប់ Jungkook ឡើយ ។ នាយឆ្លេឆ្លាស្វែងរកប្រពន្ធទាំងព្រលឹងមិននៅក្នុងខ្លួន ។ ហើយចុងក្រោយ Tae នៅតែរើសធ្វើតាមសម្ដីរបស់គេដូចដើម ។

My wife , My omega (ចប់✓)Where stories live. Discover now