Part 11 : អន់ចិត្ត

2.8K 195 10
                                    

      គ្រឺង៚ សូរស័ព្ទនៃកណ្ដឹងបន្លឺឡើងយ៉ាងកងរំពង ប្រកាសប្រាប់នូវពេលវេលាដែលត្រូវបានកន្លងផុតបន្ទាប់ពីប្រឡងអស់រយៈពេល 4 ម៉ោងពេញ ។ ពេលនេះសាស្រ្តាចារ្យតាមបន្ទប់នីមួយៗក៏ចាប់ផ្ដើមបញ្ឈប់សិស្សគ្រប់រូបបញ្ចប់ការប្រឡងមិនអោយបន្តទៅមុខទៀត ។

«ពេលនេះវិញ្ញាសារបស់យើងក៏បានបញ្ចប់ហើយដែរ ប្អូនៗអាចត្រឡប់ទៅសម្រាកបាន និងរង់ចាំមកស្ដាប់លទ្ធផលនៅសប្ដាហ៍ក្រោយ ជូនពរអោយជាប់គ្រប់គ្នា អរគុណ!!ចេញទៅចុះ»សាស្ត្រាចារ្យស្រដីចប់ បេក្ខជនគ្រប់រូបក៏នាំគ្នាចាកចេញម្ដងម្នាក់រហូត់ដល់អស់ សម្ដៅមកកាន់ទីធ្លាដ៏ធំទូលាយ ដែលនៅខាងមុខនឹងមានក្លោងទ្វារមួយបំពាក់ទៅដោយស្លាកសញ្ញាបញ្ជាក់ពីឈ្មោះនៃសាលា ។

«ហឹម? នៅមិនទាន់មកទេឬ?»Jungkook សម្លឹងទៅកាន់នាឡិកាដៃរបស់ខ្លួន សញ្ជប់សញ្ជឹងគិតពីរាងតូចដែលមិនទាន់ឃើញមកទទួលខ្លួន ប៉ុន្តែភ្លាមនោះសម្លេងតូចឆ្មារមួយក៏បានបន្លឺឡើងអោយនាយងាកទៅចំហៀង

«Jeon Jungkook !!»ការហៅសព្វនាមពេញរបស់នាយសង្ហារ អោយគេងាកប្រាណទៅដោយមិនអាចហាមឃាត់ ស្របពេលដែលស្នាមញញឹមក៏លេចឡើងមក កាលបើឃើញអ្នកជាភរិយាកំពុងតែឈរក្រវីដៃមកកាន់ ។ Jungkook សើចបន្តិច ពួកគេរៀបនឹងដើរមករកគ្នាទៅហើយ បែរជាមានអ្នកជ្រៀតជ្រែក ស្រែកបង្អាក់ដំណើរទៅវិញ

«Jungkook»Haneul ដែលមិនដឹងចេញមកពីណា ពោលហៅរាងក្រាស់ ថ្វីបើជើងក៏រត់ញាប់រន្ថើនទៅរកនាយធំមុននឹងអោបគេជាប់ ហាក់បីដូចជាគូរស្នេហ៍យ៉ាងអញ្ជឹង

«Neul...»Jungkook គាំងធ្មឹងធ្វើអ្វីមិនចេញ ខណៈដែល Tae ក៏ដូចជានាយផងដែរ

«ប្រឡងចប់ហើយហេស៎ ខ្ញុំមកជួយអបអរណា»Haneul ស្ញេញស្ញាញដាក់ Jungkook ធ្វើរឹកអៀនអន ទាំងមិនទាន់លែងចេញពីចង្កេះគេនៅឡើយ យ៉ាងណាគឺនាងមានចេតនាបញ្ឈឺរាងតូចមិនមែនជារឿងចៃដន្យនោះទេ

«អរគុណហើយ Neul ប៉ុន្តែខ្ញុំថាលែងសិនទៅ»

«ហេតុអី? លោកស្អប់ខ្ពើមខ្ញុំឬ?»Haneul ធ្វើមុខជាអន់ចិត្តដាក់នាយ ទាំងដៃសន្សឹមៗទម្លាក់ចុះប្រៀបដូចមិនចង់លែង

My wife , My omega (ចប់✓)Donde viven las historias. Descúbrelo ahora