Part 37 : ត្រឡប់ទៅវិញ

2.5K 178 5
                                    

Music instrument school ដែលមានពាក្យកាត់ថា (MIS) ជាសាលាតន្ត្រីដែលបង្កើតឡើងដោយ Kim Taehyung ដែលជាអ្នកគ្រប់គ្រងនៅទីនេះផ្ទាល់ ។ MIS មាន 4 ជាន់ ដោយជាន់ទីមួយ(ឬជាន់ផ្ទាល់ដី)មានទីធ្លាធំទូលាយសម្រាប់អោយក្មេងៗអង្គុយលេងនឹងសម្រាកនៅទីនេះបន្ទាប់ពីបញ្ចប់ម៉ោងសិក្សា ហើយក៏មានជាការិយាល័យសម្រាប់ផ្ដល់ព័ត៌មានផងដែរ ។ ជាន់ទី 2 មានបែងចែកជាថ្នាក់ឬហៅថាបន្ទប់តន្ត្រីនឹងឯង ដែលមានគ្រូបង្វឹកផ្សេងៗគ្នាតាមបន្ទប់នីមួយៗ ។ ចំណែកឯជាន់ទី 3 ជាសាលមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ សម្រាប់ពេលក្មេងៗមកហាត់សមនៅទីនេះ និងពេលមានកម្មវិធីសាលាជាដើម ។ ចុងក្រោយគេគឺជា ជាន់ទី 4 ដែលមានការតុបតែងជាលក្ខណៈបន្ទប់កញ្ចក់តូចៗអាចអោយក្មេងៗសិក្សាជាក្រុមបាននឹងមានភាពស្ងប់ស្ងាត់ល្អ សម្រាប់អ្នកដែលគាត់ចង់មកតាក់តែងនិពន្ធអ្វីបែបនេះ ភាគច្រើននឹងឡើងមកជាន់ខាងលើ ម្យ៉ាងទីនេះក៏មាន Office របស់អ្នកគ្រប់គ្រងផង ទើបត្រូវតែមានវិន័យជាងជាន់ធម្មតា ។

ថ្ងៃរៀបលិចក៏ជាពេលវេលាដែល Tae ត្រូវចេញពីសាលាផងដែរ ។ កាយតូចច្រឡឹងដើរចេញពី office របស់ខ្លួនចុះមកជាន់ផ្ទាល់ដីដែលជាកន្លែងចំណតរថយន្ត ដើម្បីត្រឡប់ទៅកាន់ផ្ទះធំវិញ ខណៈដែលផ្ទៃមុខរបស់គេហាក់រីករាយជាប់ជានិច្ចបន្ទាប់ពីឃើញនូវទិដ្ឋភាពដែលក្នេងៗចេញពីម៉ោងសិក្សាប្រកបដោយស្នាមញញឹមព្រមជាមួយនឹងការលេងតន្រ្តីកំដររបស់ពួកគេ ។ ស្របពេលនោះដែរ ក៏មានសម្លេងស្រែកបង្អាក់បន្ទាប់ពីគេដើរមកដល់ បន្ទប់ផ្ដល់ព័ត៌មាន ។

«Tae!!»លោកគ្រូសង្ហារអាចសម្គាល់បានតាមរយៈកាតដែលគាត់កំពុងតែពាក់ជាប់នឹងខ្លួន សំដៅមករក Taehyung ដែលកំពុងតែចាកចេញ ។

«មានអ្វីឬលោក Lucas »Tae ចោទសួរទៅកាន់បុរសរួសរាយ ដែលមានមុខរីកមិនចេះរុះរោយ ទៅដល់ណាក៏ឃើញស្នាមញញឹមរបស់គេជាប់មុខដែរ

«គឺខ្ញុំយកបញ្ជីឈ្មោះសិស្សដែលត្រូវហាត់សម ត្រៀមសម្រាប់ចូលរួមកម្មវិធីសប្ដាហ៍ក្រោយនេះមកអោយ»Lucas

«អូ៎...អរគុណហើយ»Tae

«អឺក...និយាយអញ្ជឹងកម្មវិធីសប្ដាហ៍ក្រោយនេះ Tae ទៅតំណាងអោយសាលាឬក៏អត់»Lucas អេះអុញសួរទាំងដៃអេះកញ្ជឹង.ក បញ្ចេញចរិតដូចមនុស្សកំពុងតែអៀន

My wife , My omega (ចប់✓)Where stories live. Discover now