Part 42 : ឱកាស

2.9K 210 5
                                    

ពេលល្ងាចក៏ឈានចូលមកដល់ ។ នាយតូចអង្គុយស្មុគស្មាញនៅក្នុងបន្ទប់តាំងពីថ្ងៃរសៀលដែលត្រូវ Yoongi ទេសនាអោយ មកដល់ខណៈនេះ ក៏គេនៅតែមិនទាន់ស្រឡះក្នុងចិត្ត ត្បិតមិនដឹងថាគួរធ្វើតាមសម្ដីរបស់នាយឬក៏អត់ ។ Tae អង្គុយមុខកញ្ចក់សម្លឹងទៅខ្លួនឯងដែលជាចំណាំងផ្លាតមួយទៀត ដោយការត្រិះរិះពិចារណាថាគួរទៅតាមការអញ្ជើញរបស់ Mrs.Jeon ឬមិនគួរ គេសម្រេចចិត្តមិនត្រូវនោះទេ ។

«គួរធ្វើបែបណាល្អទៅ ហ្ហឹក ហេតុអ្វីក៏វេទនាម្ល៉េះ»Tae ខ្ទប់មុខសឹងតែចេញយំទៅហើយ គេឈឺក្បាលសឹងតែផ្ទុះ ។ Mrs Jeon មិនបានពាក់ព័ន្ធនឹងរឿងគ្រប់យ៉ាងគេក៏ដឹង រឹតតែមិនចង់អោយគាត់អន់ចិត្តនឹងខ្លួន ប៉ុន្តែគេផ្ទាល់ក៏ពិបាក មិនដឹងថាត្រូវរៀបរឹកបែបណា គេមិនទាន់បានត្រៀមខ្លួននោះទេ ។

ក្រាក~ ភ្លាមនោះដែរ សម្លេងទ្វារបន្ទប់ក៏បន្លឺឡើង ទាក់ទាញការគិតរបស់នាយតូចអោយងាកទៅរក រួចក៏ឃើញកាយស្រឡូនស្អាតរបស់អ្នកជាមិត្តដែលតុបតែងខ្លួនយ៉ាងស្រស់ទំនងជាមានកម្មវិធីអ្វីដែលគេត្រូវទៅចូលរួម ។

«ឯងមិនទាន់តែងខ្លួនទេហេស៎?»Jimin លើកចិញ្ចើមសួរទៅកាន់ Tae ដែលអង្គុយធ្វើមុខស្អុយ ដូចក្មេងដែលទើបនឹងត្រូវម្ដាយស្ដីអោយ ។

«តែងខ្លួនទៅណា?»Tae

«aww ក៏ទៅខួបកំណើត Rafa នោះអី? Mrs.Jeon ថែមទាំងពឹងអោយយើងមកតឿនឯងថែមទៀតផង»Jimin មិននិយាយតែមាត់នាំអោយមិត្តថាគេភូតភរ ក៏លើកទូរស័ព្ទបង្ហាញអោយគេឃើញលេខរបស់ Mrs Jeon ដែលនឹងទាក់ទងមកមុននេះ ។
«មិនទៅមិនបានទេឬ?» Tae

«មិនបានទេ មនុស្សចាស់ខំអញ្ជើញហើយ កុំអោយគាត់បាក់ទឹកចិត្ត ឆាប់មកទៅតែងខ្លួន»Jimin មិនស្រដីនាំអោយខាងពេល ក៏ចាប់អូសគេរើសសម្លៀកបំពាក់តែម្ដង រកតែ Tae និយាយអ្វីមិនទាន់ ។

«ឆ្កួតទេហេស៎ យើងមិនទាន់ងូតទឹកទេ ឯងទៅរៀបចំអោយ Areum ទៅ យើងចាត់ចែងខ្លួនឯងបាន»Tae

«ប្រាកដហើយណា ហាមទៅសម្ងំដេកក្នុងបន្ទប់ទឹក យើងទៅមើលក្មួយអោយ»Jimin ជ្រឹមភ្នែកចង្អុរមុខគេជាការគម្រាម ជាហេតុអោយ Tae ផ្ទះសំណើចឡើងមកជាមួយនឹងភាពកំប្លែងរបស់គេ ទើប Jimin ក៏ចេញទៅរកនាងច្រម៉ក់បាត់ ទុកអោយ Tae បន្ធូរអារម្មណ៍ មុននឹងទៅសម្អាតខ្លួន ។ យប់នេះមិនដឹងថានឹងប្រឈមជាមួយនរណាខ្លះទេ ដូច្នេះហើយ...គេត្រូវតែស្អាត ។

My wife , My omega (ចប់✓)Where stories live. Discover now