Part 40 : គ្រួសារបែកបាក់

2.9K 188 5
                                    

នារីក្រមុំឈរទ្រឹង សម្លឹងទៅឪពុកកូនដែលសន្ទនាគ្នាមិនខ្វល់ពីវត្តមានរបស់នាង ខណៈដែលមាត់ក៏ហើបលែងរួចបានត្រឹមគាំងមួយកន្លែង ។ ដុកទ័រដ៏ស្រស់សង្ហាដែលនាងប៉ងប្រាថ្នាតាំងពីយូរមកហើយ ទម្រាំដាច់ចិត្តថានឹងដាក់កាយមកញ៉ែ បែរជាត្រូវខកបំណងព្រោះតែការពិតដែលនាយមានកូនរួចទៅវិញ ។ មិនសមសោះ ស្មានថានៅកម្លោះ តាំងពីយូរមកម្ដេចក៏មិនដែលឃើញប្រពន្ធរបស់នាយ ?

«អ្នកនាង សម្រាប់ការព្យាបាលអាចយកទៅពិចារណាសិនបាន ប្រាកដចិត្តពេលណាសឹមមកជួបខ្ញុំម្ដងទៀត សុំលាសិនហើយ»Jungkook ប្រាប់ទៅកញ្ញាគាំងទ្រឹងអោយដឹងស្មារតី ទើបពរកូនស្រីចាកចេញទៅបាត់ រកតែនាងចង់សួរនាំមិនទាន់ ។

«អេ៎...លោកដុកទ័រ ឈប់សិន!! ហុើយ ម៉េចក៏ក្លាយជាបែបនេះ»ស្រីស្រស់ ខាំមាត់មិនអស់ចិត្ត ម៉ួម៉ៅតែម្ដង មុននេះនិយាយចូលគ្នាជាមួយលោកដុកទ័រទៅហើយ ចង្រៃអីដែលក្មេងស្រីអំបាញ់មិញមកកាត់ចង្វាក់អស់ ។

«ឈឺអ្វីអ្នកនាង ? បញ្ចេញអាកប្បកិរិយាបែបនេះ កើតជំងឺឆ្កួតជ្រូកហេស៎»Jimin ដើរមកសួរនាំ ដូចមនុស្សធ្លាប់ស្គាល់គ្នាពីពេលមកអញ្ជឹង ទាំងដែលនាងកំពុងតែសម្លក់មកកាន់គេដូចសត្រូវ ។

«ឡប់សតិមែនទេ មកពីព្រៃខាងណា បានជាមកថាអោយយើង»កំពុងតែខកបំណងរឿងញ៉ែលោកដុកទ័រមិនបានផង មករញ៉េរញ៉ៃស្អី រវ៉ែលែងដឹងខ្លួនស្លៀករ៉ូបឥឡូវហើយ ។

«ចុះគ្រាន់តែសួរធម្មតា ឃើញហៅលោកដុកទ័លឺដល់ថ្នាក់នេះ ក៏ស្មានថានាងឈឺធ្ងន់ធ្ងរត្រូវការរកពេទ្យអោយជួយជាបន្ទាន់ ជួនជាគាត់ជាប់រវល់មើលកូន ខ្ញុំអាចចូលជំនួសគាត់បាន »Jimin ញញឹមដាក់នាងជាមួយនឹងក្រសែភ្នែកដែលមិនគួរអោយទុកចិត្តទាល់តែសោះ ។

«ឆឹស...ឯងនឹងហេស៎ មកព្យាបាលខ្ញុំ មានជំនាញស្អីទៅ»នាងក្រមុំអោបដៃចូលគ្នា មើលលើមើលក្រោមព្រមទាំងពេបមាត់ជម្រេញដាក់នាយតូច ដូចជាមើលស្រាលគេយ៉ាងដូច្នោះ ។

«ក៏ចេះតើ ចាប់សរសៃ បំបាត់ចុករោយ ជាពិសេសគឺព្យាបាលជំងឺអោយស្រីដែលឃ្លានប្ដីគេដូចជានាង ចង់សាកទេ?»Jimin លមុខទៅបន្លាចនាងអោយរំកិលខ្លួនថយក្រោយ ធ្វើភ្នែកព្រិចខ្ញាំចង់ខ្លាចនឹងប្រុសម្នាក់នេះយ៉ាងម៉េចមិនដឹងទេ ។

My wife , My omega (ចប់✓)Where stories live. Discover now