Part 10 : កុំភ្លេចសន្យា

2.9K 205 3
                                    

កណ្ដាលយប់អាធ្រាតស្ងាត់ជ្រងំ មនុស្សគ្រប់គ្នាក៏កំពុងតែនិទ្រាក្នុងស្បៃរាត្រីដ៏សែនស្ងប់ស្ងាត់នេះផងដែរ ។ នៅក្នុងបន្ទប់គេងដែលងងឹត ប៉ុន្តែក៏អាចទទួលបានពន្លឺពីព្រះចន្ទឆ្លុះបង្ហាញពីរាងតូចដែលកំពុងលង់លក់នៅលើគ្រែ ។ ត្របកភ្នែកស្ដើង ចាប់បើកឡើងថ្នមៗ មុននឹងម្ចាស់របស់វាមមីមមើក្រោកឡើងទាំងមិនទាន់អស់ងងុយ ។ កណ្ដាលយប់បែបនេះគេបែរជាស្អក.កស្រែកទឹកទៅវិញ ទើបត្រូវភ្ញាក់ ប៉ុន្តែក៏មិនឃើញស្វាមីដែលគេងអោបគេកាលពីក្បាលព្រលប់ទាល់តែសោះ ។ ពន្លឺភ្លើងចេញពីបន្ទប់ទទួលភ្ញៀវក៏អាចអោយគេដឹងពីចម្លើយនៃសំណួរមុននេះបាត់ទៅហើយ

«Jungkook ហេតុអ្វីមិនទាន់គេងទៀត»ម៉ោងប្រហែលជិតដប់ពីរទៅហើយ នៅឡើយតែគេមិនទាន់ឡើងទៅគេង បែរជាមកអង្គុយមុខកុំព្យូទ័រទៅវិញ នៅមានសំណុំឯកសារមួយកម្រាស់ទៀត នេះចង់រៀនដល់ពេលណាទើបសម្រាក

«បង Tae ? គឺខ្ញុំនៅបង្ហើយមេរៀនបន្តិច ម្ដេចក៏បងចុះមក ឬគេងមិនស្រួល»Jungkook ងើយទៅសួរកាយតូចដែលកំពុងចុះពីជណ្ដើរសម្ដៅមករកនាយ ជាមួយនឹងឈុតគេងយប់ទាំងមីុងមុាំង

«ចង់រៀនដល់ថ្មើលណាទើបឈប់ ឯងដូចជាបង្ខំខ្លួនឯងពេកហើយ»Tae ដាក់ខ្លួនអង្អុយក្បែររាងក្រាស់ សួរទៅកាន់នាយព្រមជាមួយនឹងការស្ងាបតិចៗ

«ខ្ញុំគ្រាន់តែចង់ស្រាវជ្រាវបន្ថែម ណាមួយក៏ជិតដល់ថ្ងៃប្រឡងចូលសាលាពេទ្យហើយដែរ ខ្ញុំមិនចង់អោយបាត់បង់ឱកាសនេះនោះទេ»ជាសាលាល្បីឈ្មោះ នរណាក៏សម្រុកទៅរៀននៅទីនោះដោយឆ្លងកាត់ការប្រឡងចូលជាមុនសិន ភាគរយតិចណាស់ដែលអាចជាប់ ព្រោះតែការប្រកួតប្រជែងគ្នា បានជានាយខំថ្នាក់នេះ អ្វីដែលកាន់តែពិសេសនោះគឺ សាលានឹងផ្ដល់អាហារូបករណ៍អោយរៀនហ្វ្រី ប្រសិនបើមានសិស្សណាអាចប្រឡងបានពិន្ទុល្អ តាមស្តង់ដារដែលសាលាកំណត់

«មិនគិតពីសុខភាពខ្លួនឯងខ្លះទេហេស៎ ជាពេទ្យបែបណានេះ បានហើយឆាប់ឡើងទៅគេង ខ្ញុំមិនបណ្ដោយឯងទេ»Tae ក្រោកទៅប្រមូលឯកសាររបស់រាងក្រាស់ទុក បិទកុំព្យូទ័រមិនអោយ Jungkook លិចលង់នឹងការរៀនដល់ភ្លេចថែខ្លួននោះទេ មើលចុះមុខឡើងស្លក់អស់ទៅហើយ

My wife , My omega (ចប់✓)Where stories live. Discover now