Part 33 : លក្ខខណ្ឌ

2.7K 169 14
                                    

«អត់ទេលោកតា!!»Jungkook ប្រកែកជាមួយនឹងសម្ដីដាច់អហង្ការរបស់រាងចំណាស់ ដែលសម្រេចអោយនាយចែកផ្លូវជាមួយ Tae តាមអ្វីដែលរាងតូចត្រូវការពិតមែន ។

«សូមផ្ដល់ឱកាសអោយខ្ញុំសាជាថ្មី ពេលនេះខ្ញុំមិនបានត្រូវការអ្វីនោះទេ ខ្ញុំសុំត្រឹមប្រពន្ធកូនរបស់ខ្ញុំប៉ុណ្ណោះ អ្វីក៏ខ្ញុំមិនចង់បានពីគ្រួសារ Kim នោះដែរ សូមលោកតាទុកចិត្ត ជឿលើខ្ញុំម្ដងទៀតផងទៅ»Jungkook ក្រោកមកស្ទាក់មុខ បង្អាក់ដំណើរ Mr.Kim សុំក្ដីមេត្តាដើម្បីឲ្យគាត់ជួយ បើលោកតាសម្រេចចិត្តទៅហើយ នាយក៏គ្មានសិទ្ធិអ្វីអាចក្បែរ Tae បាននោះដែរ ។

«អញ្ជឹងឯងបង្ហាញភាពស្អាតស្អំរបស់ឯងទៅ មិនមែនគ្រាន់តែសម្ដីរួចក៏ប្រើល្បិចធ្វើបាបចៅរបស់យើងនោះទេ ក្ដីស្រឡាញ់បោកប្រាស់ដែលឯងមានមកអោយ Tae គេឈឺណាស់ទៅហើយ យើងក៏ខុសដែលបង្ខំគេអោយរៀបការជាមួយឯង ប៉ុណ្ណឹងបានហើយ ត្រឡប់ទៅរស់នៅជាមួយនឹងជីវិតឯករាជ្យរបស់ឯងវិញចុះ»Mr.Kim

«ប៉ុន្តែលោកតា ខ្ញុំហ៊ានស្បថថាខ្ញុំមិនបានលេងសើចជាមួយបេះដូងរបស់ Tae នោះទេ ចំណែកមន្ទីរពេទ្យនេះខ្ញុំក៏មិនទាមទារនោះដែរ ត្បិតថាខ្ញុំត្រូវបង្ខំអោយរៀបការក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលមានគំនិតចង់បានអ្វីពី Tae នោះទេ សុំត្រឹមអោយគេនៅក្បែរខ្ញុំរហូតគឺគ្រប់គ្រាន់ហើយ»Jungkook

«អញ្ជឹងពិសោធទៅបើឯងធ្វើតាមសំណើររបស់យើងបាន យើងព្រមប្រគល់ Tae ទៅអោយឯងវិញ តាមលក្ខខណ្ឌដែលយើងបានដាក់អោយ»Mr.Kim ស្រដីយ៉ាងម៉ឺងម៉ាត់ សម្លឹងទៅចៅប្រសារចំពោះមុខ ។

«ខ្ញុំព្រម!!»Jungkook ឆ្លើយទាំងមិនអល់អែក អោយតែបានមនុស្សរបស់នាយត្រឡប់មកវិញ អ្វីក៏នាយមិនខ្លាចនឹងប្រឈមនោះដែរ ។

«ប៉ុន្តែខ្ញុំមិនព្រម!!»ភ្លាមនោះដែរ សម្លេងតូចឆ្មារក៏បានបន្លឺឡើងពីក្រោយរាងក្រាស់ អោយអ្នកទាំងពីរងាកទៅរក ក៏ប្រទះនឹងកាយស្ដើង ភ្នែកឡើងក្រហម ឯថ្ពាល់ក៏ហើមព្រោះតែការយំ កំពុងតែឈរមើលមកពួកគេទាំងក្ដាប់ដៃណែន ។

«Tae»Jungkook ឯណេះវិញមិនបានចាប់អារម្មណ៍នឹងសម្ដីរបស់រាងតូចជាប្រពន្ធឡើយ ដឹងត្រឹមថានាយនឹកគេម្នាក់នេះខ្លាំងណាស់ ។ រាងក្រាស់មិនរង់ចាំយូរស្ទុះទៅអោប Tae ណែនក្នុងរង្វង់ដៃ ។

My wife , My omega (ចប់✓)Where stories live. Discover now