Part 18 : ខ្ញុំស្រឡាញ់បង!!

2.6K 192 2
                                    

ទេសភាពនៅក្នុងព្រៃ ពិតជាខុសប្លែកពីទីក្រុងខ្លាំងណាស់ ។ តាមផ្លូវដុះអមទៅដោយរុក្ខជាតិតូចធំ លូតលាស់បែកជាមែកសាខាផ្ដល់នូវម្លប់យ៉ាងត្រឈឹងត្រឈៃសម្រាប់អ្នកដំណើរឆ្លងកាត់ ។
ស្នូរកម្លាំងនៃការរត់របស់សេះបន្លឺឡើងរន្ថើន នាំផ្លូវមនុស្សទាំងពីរឆ្ពោះទៅភ្នំម្ខាងដែលឆ្ងាយពីទីប្រជុំរបស់អ្នកស្រុក ចូលទៅដល់ព្រៃជ្រៅ ឆ្ងាយរហូតបាត់ស្រមោលមិនអាចឃើញនូវភូមិដ៏សម្បូរសប្បាយមួយនេះ ។ Jungkook ស្ម័គ្រចិត្តធ្វើជាអ្នកនាំផ្លូវ ជូនអ្នកប្រុសតូចដើរលេងលំហែរកាយ កាត់ព្រៃព្រឹក្សាដ៏ស្រស់ពព្រឹម ។យ៉ាងណាក៏ជ្រុលជាមកទៅហើយ កុំអោយខាតជើង គួរតែឆ្លៀតពេលវេលាផ្ទាល់ខ្លួនខ្លះ ។

«អូ៎...ទីនេះមានខ្ទមដែរឬ»ក្រោយពីមកដល់គោលដៅ នាយតូចក៏ចាប់ឆ្ងល់ភ្លាម នូវផ្ទះដែលមានទំហំតូចប្រក់ទៅដោយស្លឹកឈើដែលងាប់ៗ ហើយទីនេះក៏មានជាកន្លែងអង្គុយលេងផងដែរ គ្រាន់តែតូចបន្តិច មិនជាឡូយឆាយអ្វីនោះទេ

«វាជាកូនផ្ទះដែលលោកមេភូមិសង់ឡើងសម្រាប់អ្នកស្រុកដែលមកបរបាញ់សត្វនៅក្នុងព្រៃ ទុកអោយពួកគេស្នាក់អាស្រ័យពេលដែលត្រឡប់ទៅផ្ទះមិនកើតដោយប្រការណាមួយ»Jungkook រៀបរាប់ខណៈដែលខ្លួនកំពុងតែនៅលើខ្នងសេះជាមួយនាយតូចនៅឡើយ ឯដៃក៏អោបចង្កេះ Tae មិនដឹងជាខ្លាចអ្វីណាស់ណានោះទេ ឬមកពីគេចង់បន្លំច្រើនជាង?

«ចុះហេតុអីបានជាមកធ្វើក្បែរភ្នំឆ្ងាយយ៉ាងនេះ តើមានអ្នកណាដែលគេអាចដើរប្រមាញ់ដល់ទីនេះទៅ»អាចនិយាយបានថា មកដល់ភ្នំដ៏ធំមួយនេះគឺហួសព្រៃប្រហែលពីបីម៉ែត្រទៅហើយ អាចអោយឃើញផ្ទៃមេឃភ្លឺស្រឡះ មិនងងឹតដូចពេលដែលមកនោះទេ ។

«មកពីបែបនេះហើយទើបខ្លាចពួកគេពិបាកត្រឡប់ទៅផ្ទះ កាលបើមេឃប្រែជាយប់នោះ ម្យ៉ាងគឺក្បែរប្រភពទឹកផង ចង់មកស្នាក់លេងពីរបីថ្ងៃក៏មិនថ្វី»សង់ឡើងមិនមែនសម្រាប់តែអ្នកបរបាញ់ឯណា ចង់មកលំហែរក៏បាន មានទៅគិតជាប្រាក់អី

«ទីនេះមានទឹកឬ?»Tae ទៅក្រោយសួររាងសង្ហា ជាហេតុអោយ Jungkook ញញឹមឡើង មុននឹងបញ្ជាសេះចេញទៅកន្លែងផ្សេង ។ នាយធំនាំគេមកកាន់ស្ទឹងដែលមកទឹកថ្លាឆ្វេងអាចអោយឃើញនូវថ្មដែលដុះក្នុងទឹកផុះឡើងក្លាយជាទីទួលសម្រាប់ឈរបាន ។

My wife , My omega (ចប់✓)Where stories live. Discover now