Part 15 : ចែកផ្លូវគ្នា!!

3.1K 199 4
                                    

«ខ្ញុំសូមទោស!!»សម្លេងគ្រលរបន្លឺឡើងក្រោយខ្នងរបស់រាងតូចអោយគេភ្ញាក់បន្តិច មុននឹងងាកទៅរក ក៏ប៉ះចំកាយមាំរបស់មនុស្សមាឌធំដែលធ្វើបាបខ្លួនកាលពីយប់មិញ ។ តើគេបានលឺអស់ហើយឬ?

«Jungkook...»Tae ពោលហៅអ្នកជាប្ដីដោយសម្លេងខ្សោយ សម្លឹងទៅកាន់នាយដែលមកឈរពីក្រោយមិនដឹងតាំងពីពេលណា ។ ដំណើរមាំក៏បោះជំហានចូលមករកគ្រែដែលមានកាយតូចកំពុងតែញ័រញាក់ព្រោះតែភ័យ

«កុំ...កុំចូលមកណា៎»Tae ព្យាយាមខិតក្រោយ មិនចង់អោយគេមកក្បែរខ្លួន ថ្វីបើរឿងកាលពីយប់វានៅមិនទាន់រលុបចេញពីខួរក្បាលគេនៅឡើយ ។

«បងខឹងខ្ញុំឬ? កាលពីយប់ខ្ញុំអចេតនាប៉ុណ្ណោះ»នាយមិនបានចាប់អារម្មណ៍ថាប្រុសម្នាក់នោះជាអ្នកណា លឺត្រឹមថាជាសង្សារចាស់ ក៏ដុតកំហឹងរបស់នាយអោយឆេះឆាប សម្រុកបើកឡានទៅកាន់ក្លឹបទាំងមិនគិតច្រើន ។ ម្យ៉ាងក៏មានពាក្យអុចអាលពីកញ្ញាកូនមួយ ទោលពិតប្រាប់ពីទំនាក់ទំនងរវាងគេទាំងពីបន្ថែមទៀត នាយក៏មិនគិតច្រើនធ្វើទៅតាមអារម្មណ៍

«កំប្លែងណាស់...! អចេតនាឬ? ត្រឹមប៉ុណ្ណេះយើងអាម៉ាស់មុខណាស់ទៅហើយ ឯងគិតថាគ្រាន់តែសម្ដីប៉ុន្មានម៉ាត់ក៏អាចលុបលាងទង្វើរបស់ឯងបានហេស៎»ទាំងខ្មាស ទាំងឈឺ ថែមទាំងអាប់ឱននូវកិត្តិយសដែលគេខំសាងមកជាច្រើនឆ្នាំ តើអាចបន្តទៅជាអ្វីទៀត បើសិនជានាយនៅតែបែបនេះ គេអាចនឹងលក់មុខចំពោះមហាជនដែរទេ?

«ប៉ុន្តែក៏មិនទាន់មានព័ត៍មានអ្វីដែលលេចលឺនាំអោយបងខូចឈ្មោះដែរ យ៉ាងណាពួកយើងក៏ជាប្ដីប្រពន្ធ បងគួរតែលើកលែងអោយខ្ញុំម្ដង»Jungkook ដែលចូលទៅជិតរាងតូច ដៃមាំបម្រុងនឹងប៉ះគេបែរជាត្រូវនាយតូចគេចចេញ មិនអោយពាល់សូម្បីចុងក្រចកដៃរបស់នាយ

«ទេ...វាអាចនឹងមិនមែនជាលើកទីមួយឬត្រឹមម្ដងដែលឯងអាចនឹងប្រព្រឹត្ត ដរាបណានាងឈ្លើងម្នាក់នោះនៅតោងទៀមឯង... បើចង់អោយយើងលើកលែង ត្រូវអោយនាងឈ្លើងនោះដើរចេញពីជីវិតឯងដូចគ្នា»គេមិនល្ងង់ព្រមអោយនាងចូលមកបំផ្លាញ់គេសាជាថ្មីរហូតក្លាយជារឿងច្រំដែលនោះទេ គំនិតនាងបែបណាគេក៏បានដឹង បើនាយនៅតែបន្តក្បែរនាង ភាគរយខ្ពស់ណាស់ដែលពួកគេនឹងគ្មានសេចក្តីសុខឡើយ

My wife , My omega (ចប់✓)Where stories live. Discover now