Part 47 : ទុក្ខផ្ទួនៗ

2.7K 176 3
                                    

       រាងក្រាស់ឈរអេះអុញរកដំណោះស្រាយ គួរធ្វើបែបណាល្អ បើលុយមិនគ្រប់យករបស់គេយ៉ាងម៉េចបាន ។ ខណៈដែល Jungkook សម្រេចចិត្តមិនទាន់ត្រូវ Tae ដែលដើរមើលខោអាវជាមួយកូននៅជ្រុងម្ខាងទៀត ក៏ចាប់សង្កេតដឹងនូវទឹកមុខដ៏តានតឹងរបស់នាយ ដែលញឹមៗដាក់បុគ្គលិកគិតលុយទាំងមិនសម ។

«យ៉ាងម៉េចហើយលោក មានអ្វីអោយខ្ញុំជួយឬអត់»ព្រោះតែឃើញនាយរេរកាន់កាបូបលុយមិនចង់ដកកាតចេញមកបែបនេះ នាងក៏សួរឡើង ក្រែងភ្ញៀវមានបញ្ហាអ្វី នាងនឹងបានជួយ ។

«គឺ...ខោអាវនេះ...»

«គិតលុយទៅ!!»ខណៈដែល Jungkook បម្រុងនឹងបដិសេធដោយដកសម្លៀកបំពាក់របស់នាយចេញនឹងយកតែរបស់ប្រពន្ធកូនទៅហើយនោះ នាយតូចដែលយល់ស្ថានការណ៍ក៏ទាញយកកាតរបស់ខ្លួនហុចទៅអោយនាង ទើបបុគ្គលិកស្រីញញឹមមុននឹងយកទៅទូទាត់ ។

«Tae...បង»ពេលនេះនាយគាំងស្រដីអ្វីមិនចេញទេ ។ អំបាញ់មិញហំហានបណ្ដើរប្រពន្ធកូនចូលហាងទំនងណាស់ ប៉ុន្តែចុងក្រោយបែរជាអោយ Tae ជាអ្នកចេញលុយទៅវិញ ។

«នេះរបស់លោក!! អរគុណចាស៎...ថ្ងៃក្រោយអញ្ជើញមកម្ដងទៀត»

«នេះ!! ថ្ងៃក្រោយបើគ្មានលុយ មិនបាច់នាំខ្ញុំមកទេ»Tae ហុចសម្លៀកបំពាក់អោយទៅនាយ ព្រមទាំងស្ដីយ៉ាងថ្នមសម្លេងអោយលឺតែពីរនាក់ តែវាបង្ហាញនូវការខឹងសម្បារជាខ្លាំង សឹមកាន់ដៃកូនចាកចេញទៅមុន ។ បើដឹងថាសមត្ថភាពមិនដល់នាំគេមកហាងថ្លៃៗធ្វើអី ចំណាយអោយគេនិងកូនរហូតភ្លេចគិតពីខ្លួនឯងបែបនេះគេមិនត្រូវការ ចង់ប៉ាវគេមួយពេលហើយក៏ដេកអត់ឃ្លាននៅឯផ្ទះឬ? ប្រុសចម្កួត ។

«Tae...»Jungkook ឯណេះមិនយល់ន័យដែលគេបារម្ភពីខ្លួន ក៏គិតថារាងតូចប្រហែលជាខឹងដែលនាយបំបាក់មុខគេក្នុងចំណោមមនុស្សបែបនេះ ព្រោះតែការប្រហែសរបស់ខ្លួន ។

    នាយធំមកតាមប្រពន្ធ ចូលទៅក្នុងឡានជាមួយគ្នាដោយ Tae មិនស្រដីអ្វីទាំងអស់ក្រៅពីអង្គុយធ្មឹង ចង់ Jungkook និយាយអ្វីក៏គេធ្វើមិនលឺ ។ Jungkook ដែលកំពុងតែបើកឡានក៏នៅមិនសុខ កាលដែល Tae ព្រងើយកន្តើយហាក់ខឹងនឹងនាយបែបនេះ ។

My wife , My omega (ចប់✓)Where stories live. Discover now