Part 17 : ពេលវេលាដ៏រីករាយ

2.8K 170 2
                                    

«នេះគឺជាបន្ទប់របស់អ្នកទាំងពីរ គ្រែអាចនឹងចង្អៀតបន្តិចហើយ»ប្រពន្ធលោកមេភូមិ បាននាំពួកគេមកកាន់បន្ទប់ដែលគាត់បានរៀបចំទុកសម្រាប់ភ្ញៀវមកស្នាក់នៅនោះ ។ ទីនេះអាចនឹងមិនសូវជាធំឬក៏តូចឡើយ ល្មមអាចគេងម្នាក់ឯងបាន ប៉ុន្តែបើឡើងដល់ទៅពីរនាក់ គ្រែនេះមានតែត្រូវគេងប្រជ្រៀតគ្នាប៉ុណ្ណោះ

«ពួកខ្ញុំអាចគេងបាន អរគុណអ្នកមីងហើយ»Jungkook

«បើត្រូវការអ្វីបន្ថែមអាចប្រាប់ខ្ញុំបានណា មិនបាច់ខ្លាចចិត្តនោះទេ តាមសប្បាយចុះ»ស្រ្តីវ័យក្រាស់ ញញឹមផ្ដល់ជាទំនុកចិត្តដល់ពួកគេ មិនអោយតឹងតែងព្រោះតែត្រូវអាស្រ័យជាមួយអ្នកដទៃ តាមធម្មតាច្បាស់ជាក្រែងចិត្តណាស់ហើយ

«បាទ...បើមានអ្វីខ្ញុំនឹងប្រាប់»នាយតូចតបទៅវិញមិនអោយធ្លាក់មួយម៉ាត់ ព្រោះមិនចង់អោយអ្នកផ្សេងថាគេរឹកឆ្មើង មិនចេះឱនលំទោន នាំអោយគេដៀលដល់ត្រកូល

«អញ្ជឹងខ្ញុំមិនរំខានពេលវេលាអ្នកទាំងពីរទេ ខ្ញុំទៅសិនហើយ រាត្រីសួស្តីណាក្មេងៗ»អ្នកមីងរូបស្រស់ មិនបង្អូសនាទីអោយកាន់តែយូរទៅ ក៏ប្រញាប់ដកខ្លួន ទុកអោយប្ដីប្រពន្ធគេមានពេលនិយាយគ្នាខ្លះ ។ ណាមួយនេះក៏ម៉ោង 8 ទៅហើយ ដែលពួកគេធ្វើដំណើរអស់ 2 ម៉ោងកន្លះ ក៏ហត់នឿយហើយដែរ ។

«ហឺយ...ស្រួលខ្លួនណាស់!!»Jungkook ទម្លាក់កាយប៉ុនដំរីរបស់ខ្លួនផ្ដួលទៅលើគ្រែ បិទភ្នែកទទួលយកនូវភាពសុខស្រួល ដែលបានតម្រេតខ្លួនគេងដូច្នេះ ប៉ុន្តែគិតឬថាអាចគេងបានសុខនោះ

«មិនបាច់មកដេកស្រួលទេ ឆាប់ក្រោកមក ហើយទៅគេងលើឥដ្ឋទៅ»ចង់ឌឺគេឬយ៉ាងម៉េច? កំពុងតែម៉ួម៉ៅនឹងរឿងដែលចាប់គេមកទីនេះមិនទាន់បាត់ផង ក៏មកសំដិលខ្លួនដេកយ៉ាងរំភើយ នៅពោលពាក្យដែលនាំអោយគេប្រែជាក្ដៅលើសដើមទៀត

«ហេតុអី?ខ្ញុំជាអ្នកមកសុំគាត់អាស្រ័យពីរបីយប់ ម្ដេចក៏ត្រូវគេងលើឥដ្ឋទៅវិញ គ្រែក៏មានឬបងចង់គេងលើឥដ្ឋ»Jungkook សកសៀតទៅវិញ មិនអោយ Tae ខ្លាំងដៃតែម្ខាង ។ តាំងពីឡើងឡានរហូតដល់ម៉ោងគេងទៅហើយ នៅឡើយតែ Tae រកទំនុកជេរនាយមិនចេះហត់

My wife , My omega (ចប់✓)Where stories live. Discover now