«Kim Taehyung ឆាប់ឈប់ភ្លាម!!»សម្រែកប្រៀបបាននឹងខ្លាគ្រហឹម បន្លឺឡើងយ៉ាងកំណាចអាចអោយអ្នកដែលលឺហើយនឹងព្រឺឆ្អឹងខ្នង ប៉ុន្តែហាក់បីដូចជាគ្មានឥទ្ធិពលទៅលើ Tae អ្វីសូម្បីតែបន្តិច ។ គេមិនបានឈប់ រឹតតែធ្វើលើសដើមកាលបើលឺអ្នកជាឪពុកគំហកអោយខ្លួនពីចម្ងាយដូច្នេះ វាកាន់តែដុតកម្ដៅអោយកំហឹងនៃភាពឈឺចាប់ឆេះរោលរាលលើសដើម
«អឹម...ហឹក ជួយ...»
«លែងទៅ!!»Mr DongHae ចូលទៅបំបែក ខណៈដែល Tae នៅរឹងមានៈមិនព្រមលែង រហូតធ្វើឱ្យគាត់អស់ទ្រាំមុននឹងជ្រុលដៃទាញគេចេញរួចក៏រុញមួយទំហឹងទៅលើដៃ ព្រូស~
«អ៊ួយ...»កាយតូចដួលថ្មោល ប្រឹងយកដៃទប់ការពារខ្លួនមិនអោយបោកក្បាល ជាហេតុបណ្ដាលឲ្យដៃរបស់គេត្រូវរលាត់កកិតនឹងថ្មហូរឈាមមករឹមៗ
«Tae!!»រាងក្រាស់ទាំងពីរដែលឃើញហេតុការណ៍ក៏រហ័សរត់សម្ដៅមករកនាយតូចដែលត្រូវច្រានអោយដួល ប៉ុន្តែ Jungkook បែរជាត្រូវហៅបង្អាក់ដោយកញ្ញាស្រីស្រស់ដែលនៅជិតនោះទៅវិញ
«Jung ជួយខ្ញុំផង!!»Haneul
«Neul...»Jungkook បញ្ឈប់ចលនា បែរមកជួយលើកនាងអោយក្រោក កំឡុងពេលដែល Haneul ក៏ឈរទាំងក្ដោបពោះ បីដូចជាឈឺណាស់អញ្ជឹង
«Tae អូនយ៉ាងម៉េចហើយ!!»Bae-Yong មិនបានខ្វល់ពីមនុស្សពីរនាក់ផ្សេងទៀត ព្រោះគោលដៅរបស់នាយគឺមករករាងតូច ប៉ុន្តែបែរជាត្រូវ Tae គេចចេញបន្ទាប់ពីឈរមានលំនឹង គេមិនត្រូវការជំនួយ មិនចង់អោយនរណាម្នាក់គិតថាគេទន់ជ្រាយនោះទេ
«ចេញអោយឆ្ងាយពីខ្ញុំទៅ»Tae បញ្ចប់ប្រយោគមិនទាន់ស្រួលបួលផង ក៏លឺពាក្យសម្ដីលោកជាឪពុកបោះមកកាន់គេទៅហើយ
«ឯងធ្វើស្អីមានដឹងខ្លួនទេ Taehyung!!»Mr DongHae ច្រឡោតសួរទៅកាន់កូនប្រុសច្បងដែលតែងតែរឹងរូសមិនធ្លាប់ស្ដាប់បង្គាប់គាត់ ពេលនេះក៏មកបង្កបញ្ហាដដែលៗ តើពេលណាទើបគេចេះយល់ខ្លះទៅ?
«ដឹងតើ!!គ្រាន់តែបញ្ជូនប្រពន្ធកូនរបស់លោកអោយទៅធ្វើជាបរិវារបស់ម៉ាក់ខ្ញុំនោះអី តើខ្ញុំខុសដែរហេស៎»Tae
«ពេលណាទើបឯងធំ មានខួរក្បាលចេះគិតដែរទេ គេក៏ជាម្ដាយរបស់ឯង ម្ដេចមិនគោរព Hye-Yu ខ្លះ!!»Mr DongHae