Part 4 : ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ Tae

3K 218 4
                                    

បន្ទប់ធំល្មមដែលមានមនុស្សពីរនាក់កំពុងតែសាសងគ្នាយ៉ាងផ្អែមល្ហែម ប៉ុន្តែក៏ត្រូវកាត់ផ្ដាច់បន្ទាប់ពីមានសម្លេងគោះទ្វារ

តុក~តុក

«អ្នកណាគេ?»Min Yoongi ដែលជាម្ចាស់ភាគហ៊ុនពាក់កណ្តាលនៃមន្ទីរពេទ្យបានបន្លឺសម្លេងសួរទៅកាន់អ្នកខាងក្រៅ ប៉ុន្តែបែរជាគ្មានការឆ្លើយតបមកវិញ

«ប្រហែលជា Tae ទេដឹង!! ចាំអូនទៅបើកទ្វា
»Jimin ដែលអង្គុយទល់មុខរាងក្រាស់ ក៏ឆ្លើយជំនួសដោយការស្មាន តែក៏អាចនឹងពិតខ្លះដែរ មិត្តគេចរិតបែបណារឿងអីគេមិនដឹងនោះ ។ នាយតូចក្រោកទៅបើកទ្វាអោយអ្នកម្ខាងទៀតដែលរឹកធំ សួរមិនព្រមតប ក៏ចង់ដឹងថាជាមិត្តគេឬអត់? ហើយក៏...

ក្រាក~

កាយតូចជាមួយនិងទឹកមុខក្រញូវចងជាប់ដើរចូលទៅខាងក្នុងបំបុកស្មា Jimin មុននឹងទម្លាក់ខ្លួនអង្គុយលើសាឡុងដោយបោះកាតាបស្ពាយរបស់ខ្លួនទៅលើតុ

«ឆុយ...ឈ្លើយ!!»Jimin សម្លឹងមើលទៅកាយវិការអ្នកជាមិត្តដោយក្ដីហួសចិត្ត គ្មានចេះគោរពអីបន្តិចទេ អាងតែគ្នាឯងបញ្ចេញចរិតពិតមកមិនចោលសោះ

«អ្នកណាធ្វើអោយអ្នកប្រុសតូច Kim ខឹងទៀតហើយ!!»Yoongi បុរសសម្បុរសរអង្គុយមុខកញ្ចក់កុំព្យូទ័រព្រមដោយវែនតាជាប់នឹងភ្នែក ស្រដីលលេងជាមួយអ្នកជាប្អូន កាលបើឃើញគេមកទាំងសភាពដូចមានមនុស្សចាក់សាំងដុតដូច្នេះ

«Hyung ជាសិស្សច្បងមើលគេយ៉ាងម៉េច ទើបបណ្ដោយអោយក្មេងទៅឈរសាសងគ្នាកណ្ដាលវាលបែបនេះ ការងារគ្មានអោយពួកគេធ្វើទេហេស៎ ឬអោយមករៀន Free »Tae រ៉េបយកៗតាមចិត្តក្ដៅដាក់នាយធំ ដែលមាននាមជាសិស្សច្បងជួយបង្វឹកនិងមើលថែ Jungkook ខណៈដែលគេមកធ្វើការយកបទពិសោធន៍នៅទីនេះ

«នេះសម្រេចថាទើបនឹងមកពីឈ្លោះគ្នាជាមួយប្ដីហេស៎»Jimin ដាក់បង្គុយជិតនាយតូច សួរនាំគេតាមអ្វីដែលខ្លួនកាត់ន័យយល់

«ឯងឈប់ហៅគេថាជាប្ដីយើងតើបានទេ?»ប្រាប់ហើយថាមនុស្សមិនបានស្រឡាញ់ ហេតុអ្វីក៏ចូលចិត្តលើកយកសព្វនាមមួយនេះមកនិយាយម្ល៉េះ

«Aww ឬមិនមែន? ឯងមាត់ថាមិនស្រឡាញ់ទេ ប៉ុន្តែប្រច័ណ្ឌលើសយើងទៀត »អោយតែ Jungkook នៅក្បែរស្រីមិនបានទេ រករឿងស្ដីអោយមិនឈប់ ឯរាងក្រាស់ពេលខ្លះក៏តបត ពេលខ្លះក៏ព្រមស្ងាត់ដើរចេញមិនសន្សំរឿងដូចជាគេឡើយ

My wife , My omega (ចប់✓)Where stories live. Discover now