Part 5 : ទៅស្លាប់កំដរម៉ាក់យើងទៅ

2.9K 209 6
                                    

ដំណើរលោតកញ្ឆក់កញ្ឆែងដូចជាក្អែកប្រៀបបាននឹងកូនក្មេងរបស់រាងតូច បានអូស Jungkook ដែលដើរមួយៗអោយធ្វើដំណើរលឿនរហ័សដូចជាគេ បើពុំដូច្នោះច្បាស់ជាដួលផ្កាប់មុខមិនខាន។

«លោកតា!!»សម្លេងមកមុនម្ចាស់ Tae បន្លឺសូរស័ព្ទអោយមនុស្សដែលជំនុំគ្នា ងាកមកកាន់ពួកគេ ដោយគ្រាន់តែចូលមកដល់ភ្លាម នាយតូចក៏ត្រូវគាំងឈរមួយកន្លែងត្បិតតែជួបនូវមនុស្សដែលគេមិនចង់សូម្បីតែឃើញស្រមោល

«Tae មកដល់ហើយឬ? ឆាប់ចូលមកអង្គុយមក Jungkook ក៏ដូចគ្នា»លោកតាមិនបានចាប់អារម្មណ៍ ក៏ស្រដីហៅចៅៗអោយមកអង្គុយជិតខ្លួនដែលមានកន្លែងទំនេរស្រាប់ ដោយកៅអីខាងស្ដាំដៃដែលនៅកៀកលោកតាជាកន្លែងរបស់ Jungkook បន្ទាប់មកក៏ជារបស់ Tae ចំណែកចុងក្រោយគឺ Haneul ទាំងដែលការពិតគួរណាស់តែ Bae-Yong ជាអ្នកអង្គុយប៉ុន្តែនាងបែរជាសុំប្ដូរទៅវិញ

«បាទលោកតា!! តោះ...»Jungkook កន្រ្តាក់ដៃរបស់ Tae តិចៗកាលបើឃើញគេដូចជាភ្លឹកៗយ៉ាងម៉េចមិនដឹង ។

«សួស្ដី Tae!!»គ្រាន់តែមកដល់តុភ្លាម រាងតូចដាក់បង្គុយសឹងមិនទាន់ ក៏មានសម្លេងគ្រលរធំបន្លឺឡើងរាក់ទាក់គេទៅហើយ ជាហេតុអោយ Tae បង្ហាញទឹកមុខធុញទ្រាន់ចេញមកភ្លាមៗ

«សួស្ដី!!»កុំអោយគេថាខ្វះសុជីវធម៌ក៏តបទៅវិញទាំងមិនចង់ ទើបដាក់ខ្លួនអង្គុយចុះក្បែរ Jungkook ខិតឆ្ងាយពីស្រីស្រស់បន្តិច

«ខានជួបគ្នាយូរហើយ អូនសុខសប្បាយដែរទេ!!»សម្ដីសួរនាំនៅតែបន្តប៉ុន្តែគ្រប់គ្នាមិនបានចម្លែកចិត្តអ្វីឡើយ លើកលែងតែ Jungkook ដែលនឹកឆ្ងល់នឹងសព្វនាមដែលបុរសត្រូវជាអតីតស្វាមី Haneul បាននិយាយជាមួយ Tae ធ្វើមើលតែធ្លាប់ស្និទ្ធស្នាលជាមួយនឹងរាងតូចណាស់ចឹង ព្រោះនាយមិនធ្លាប់ដឹងពីសម្ព័ន្ធភាពរវាងពួកគេទាំងពីរពីមុនឡើយ

«ធម្មតា...ព្រោះបានប្ដីពូកែថ្នមចិត្ត ទើបមិនសូវគិតច្រើន ហើយក៏គ្មានអ្វីជាទុក្ខកង្វល់នោះដែរ»Tae ស្រដីឌឺដងទៅកាន់ Bae-Yong ធ្វើអោយរាងចំណាស់ទាំងបីងាកមករកគេ ជាពិសេសលោកតាដែលញញឹមពេញចិត្ដ ចំណែក Jungkook ក៏មើលមក Tae ជាមួយនឹងអារម្មណ៍ដែលប្រាប់មិនត្រូវ ពេលដែល Tae ហៅនាយថាប្ដីដូច្នេះ

My wife , My omega (ចប់✓)Where stories live. Discover now