Part 39 : លោកប៉ា...

2.8K 204 7
                                    

@ ភូមិគ្រឹះ Kim

ឡានព័របីគ្រឿងបានបើកសំដៅចូលមកខាងក្នុង មុននឹងធ្វើការចត ដោយមានបណ្ដាអ្នកបម្រើចាំទទួលរួចជាស្រេច ។

«Wow...ទីនេះធំជាងផ្ទះលោកតា Joon ទៅទៀត»Areum លោតចុះពីលើឡាន សម្លឹងទៅភូមិគ្រឹះរបស់លោកតាទួតដែលមានរូបរាងលេចធ្លោមិនអោយចាញ់ផ្ទះនៅអ៊ីតាលីប៉ុន្មានទេ ។

«ហឹស...នេះកំពុងតែចង់បង្អាប់ផ្ទះរបស់តាឬ? »Namjoon សើចដើម.កនឹងក្មេងក្រឡេមក្រឡើមអើតចុះអើតឡើងនៅមិនចេះស្ងៀម ។

«អត់ទេៗ Areum គ្រាន់តែសរសើរតើ មានបានបង្អាប់ផ្ទះលោកតាឯណា ផ្ទះលោកតា Joon ឡូយសឹងអី»ក្មេងកំហូចរហ័សស្រដីកែកំហុស មុនពេលដែលលែងបានចូលផ្ទះធំទៀត គេគ្រាន់តែភ្ញាក់ផ្អើលសោះនឹង មានបានប្រៀបធៀបឯណា ។

«ឆឹស...មិនបាច់មកកុហក!!យ៉ាងណាក៏ Areum ត្រូវនៅទីនេះរហូតដែរ មិនអោយទៅអ៊ីតាលីវិញទេ »Kai-Yon កម្លោះតូចឆេវឆាវ មាត់ឆៅថាអោយនាងតូចមិនទម្លាក់មាត់ទេ មុននឹងដើរចូលទៅខាងក្នុងបាត់ ទុកអោយ Areum ឈរខ្នាញ់បងប្រុសតែម្នាក់ឯង ។ នៅជាមួយគ្នាលើកណា មិនដែលថាត្រូវគ្នាបានយូរយ៉ាងម៉េចទេ ដឹងតែញ៉េះញ៉ោះទាល់តែមានម្នាក់ខឹងទើបសុខចិត្ត ។

«បងប្រុសឃាត់ខ្ញុំមិនបានទេ អេ៎...ចាំផង»ជើងខ្លីៗប្រញាប់រត់តាមអ្នកជាបង ស្របពេលដែលមាត់ក៏ប្រឹងស្រែក ប្រកែកតវ៉ាជាមួយគេមិនឈប់ នាំអោយមនុស្សចាស់ដែលឈរមើលបានត្រឹមក្រវីក្បាលហួសចិត្តទើបអូសវ៉ាលីទៅតាមក្រោយ ។

មកដល់បន្ទប់ទទួលភ្ញៀវ ក៏ត្រូវបានលោកតាទទួលស្វាគមន៍យ៉ាងកក់ក្តៅ មានត្រៀមជានំនឹងតែក្ដៅៗសម្រាប់ពួកគេដែលធ្វើដំណើរមកហត់ ហើយក៏ជាពេលដែលនាយតូចត្រូវលួង Mr.Kim ដូចគ្នា ។

«លោកតា...ឈប់ខឹងទៅណា ចៅមកវិញហើយតើ»Tae សសៀរក្បែររាងចំណាស់ អោបដៃជ្រាវជ្រួញទាំងអង្រួនតិចៗ ប៉ុន្តែគាត់បែរជាមិនខ្វល់ងាកទៅនិយាយជាមួយអ្នកផ្សេងធ្វើមិនដឹង មើលទៅអន់ចិត្តខ្លាំងហើយ ។

«ពូ Joon...»Tae បែរមករកលោកពូដើម្បីឲ្យជួយ គេលួងឡើងហត់ហើយ នៅឡើយតែលោកតាមិនយកត្រចៀកស្ដាប់ ហេតុការណ៍នេះគឺដូចជាពេលដែល Mr.Kim ទៅសម្រួលជាមួយគេយ៉ាងអញ្ជឹង ឥឡូវក៏ត្រូវគាត់សងសឹកវិញ ។

My wife , My omega (ចប់✓)Where stories live. Discover now