Part 24 : ដើម្បីបង

2.4K 162 2
                                    

#Flash back

«ខ្ញុំមិនរៀបការទេប៉ា»សម្លេងប្រកែកយ៉ាងដាច់អហង្ការចេញពីមាត់កូនប្រុសពៅរបស់គ្រួសារ Jeon ដែលបដិសេធមិនព្រមទទួលយកការរៀបការដែលឪពុករៀបចំអោយ ។

«ឯងគ្មានសិទ្ធិប្រកែក!!យ៉ាងណាឯងត្រូវតែរៀបការ»Mr Jeon

«ហេតុអី?ខ្ញុំមិនបានស្រឡាញ់គ្នា អោយរៀបការយ៉ាងម៉េច»Jungkook សួរទៅឪពុកទាំងមិនយល់ ដែលសុខៗក៏មកចាប់បង្ខំខ្លួនអោយរៀបការជាមួយមនុស្សដែលគេមិនស្រឡាញ់ទៅវិញ

«ព្រោះដើម្បីអនាគតឯងនោះអី ក្រែងឯងចង់ធ្វើពេទ្យហេស៎ ប៉ាកំពុងតែជួយសម្រេចបំណងហើយតើ»Mr Jeon

«ចុះពាក់ព័ន្ធអីជាមួយនឹងគ្រួសារ Kim?»Jungkook

«ប៉ាមិនចង់បង្ខំឯងទេ Jungkook !! ប៉ុន្តែគ្រួសារ Kim ជាម្ចាស់មន្ទីរពេទ្យស្រាប់ បើឯងរៀបការចូលទៅក្នុងគ្រួសារនោះ សាកគិតទៅមើលថាឯងនឹងបានអ្វីមកវិញ?»Mr Jeon មិនបានយល់ស្របនឹងក្ដីស្រម៉ៃរបស់ Jungkook តាំងពីដំបូង ។ គោលបំណងរបស់គាត់គឺអូសទាញនាយអោយចូលប៉ូលិសដើម្បីបម្រើការងាររាជការដូចជាគាត់និងបងប្រុសរបស់គេ ប៉ុន្តែ Jungkook ប្រឆាំងទើបមានតែជម្រើសនេះប៉ុណ្ណោះ ដែលគាត់អាចអោយកូនសោយសុខបាន ។

«បើបែបនេះដដែល ម្ដេចប៉ាមិនចូលស្ដីដណ្ដឹង Haneul អោយខ្ញុំតាំងពីដំបូង ចាំបាច់អីជាបង Taehyung »ស្រីដែលនាយស្រឡាញ់ ហេតុអ្វីមិនផ្សំផ្គុំ បែរជាមកចាប់គូជាមួយមនុស្សដែលគេគោរពចាត់ទុកត្រឹមជាបង ។

«ឯងឆ្កួតទេហេស៎!! Kim Taehyung ទើបជាទាយាទពិតប្រាកដរបស់ត្រកូល Kim ចំណែក Haneul នាងត្រឹមជាចៅចិញ្ចឹម មិនអាចរាប់បញ្ចូលបានទេ ទោះឯងរៀបការក៏បានត្រឹមសម្បកកាយមកវិញដែរ»Mr Jeon

«ទោះជាយ៉ាងណាក៏ខ្ញុំមិនរៀបការ ខ្ញុំសុខចិត្តបម្រើការងារធម្មតាក្នុងមន្ទីរពេទ្យក៏បាន »មិនមានឋានៈជាម្ចាស់មន្ទីរពេទ្យ ប៉ុន្តែនាយនឹងរៀនអោយក្លាយជាដុកទ័រតាមក្ដីស្រម៉ៃ ។ Jungkook ស្រដីយ៉ាងប្រាកដប្រជាជាមួយនឹងឪពុក មុននឹងចាកចេញ មិនចង់ចរចារបន្ត តែសម្ដី Mr Jeon ក៏ស្រដីកាត់

«ប៉ាគ្រាន់តែចង់អោយឯងមានកន្លែងឈរជើងមួយច្បាស់លាស់ប៉ុណ្ណោះ ទទួលបានលិខិតផ្ទេរភាគហ៊ុនពេលណា ឯងចង់លែងលះជាមួយ Kim Taehyung ក៏ប៉ាមិនថាដែរ!!»សម្ដីត្រជាក់ គ្មានមនោសញ្ចេតនាបង្ហើបឲ្យអោយកូនប្រុសបានលឺ រួចក៏ងាកមករកគាត់ទាំងនឹកស្មានមិនដល់នឹងគំនិតរបស់ឪពុក ។

My wife , My omega (ចប់✓)Where stories live. Discover now