Part 53 : បងនឹកអូនណាស់ណា Tae...

2.7K 184 6
                                    

គ្មានអ្វីពិសេសជាងសាររបស់ប្រពន្ធនោះទេ ។ គ្រាន់តែក្រោកពីដំណេក រាងក្រាស់ក៏ស្រវេស្រវាចាប់យកទូរស័ព្ទមកកាន់ មុននឹងបើកឃើញ message ដែល Tae ផ្ញើរមក អោយនាយញញឹមស្រស់ទាំងព្រឹក ដូចផ្កាដែលត្រូវទឹកសន្សើមយ៉ាងដូច្នោះ ។ ថ្ងៃនេះ Jungkook ហាក់សប្បាយចិត្តខុសធម្មតា រៀបចំខ្លួនទៅធ្វើការដោយទឹកមុខរីកពព្រឹម ។

បើយើងក្រឡេកមកកាន់ភូមិគ្រឹះ Kim វិញម្ដង បន្ទាប់ពីកូនចៅត្រឡប់ទៅក្រៅប្រទេសអស់ ក្នុងផ្ទះក៏ប្រែជាស្ងាត់ដូចជាសព្វមួយដង ហើយក៏មិនបានយូរអោយលោកតាឯការនោះដែរ ព្រោះតែនាយតូចល្អិត Jimin មកឆាឆៅមិនអោយគ្រប់គ្នាទំនេរនោះទេ ។

«មកហើយៗ...យុិនសិនជាមួយនឹងទឹកត្រចៀកកាំ ក្ដៅៗធានាថាឆ្ងាញ់ជាប់ចិត្តតែម្ដង »គេមកកំដរលោកតាតាំងពីព្រឹក ថែមទាំងឆ្លៀតធ្វើរបស់ពិសារសម្រាប់គាត់ថែមទៀត ។ Jimin លើកទឹកយុិនសិនដែលគេរំងាស់លាយជាមួយត្រចៀកកាំនោះយកមកជូនរាងចំណាស់ដែលអង្គុយចាំគេលើសាឡុង ។

«អា៎...ក្លិនសាយភាយឆ្ងុយពេញផ្ទះតែម្ដងហើយ»Mr Kim ស្រដីទាំងសើចតិចៗចេញមក សឹមក្រោកត្រង់ខ្លួនទទួលពី Jimin ។

«ប្រាកដហើយ ខ្ញុំខំសម្រិតសម្រាំងធ្វើដោយផ្ទាល់ដៃ លោកតាសាកភ្លក្សទៅមើល»គេទើបនឹងរៀនចេះពីអ្នកម៉ាក់ដែលបង្រៀន ។ មួយរយៈនេះគេឧស្សាហ៍ចូលផ្ទះបាយណាស់ យ៉ាងណាក៏ជិតរៀបការទៅហើយ គេមិនអាចធ្វើខ្លួនអត់ប្រយោជន៍ មិនចេះធ្វើអ្វីសោះនោះទេ គ្រាន់ណាស់ក៏អាហារពីរបីមុខទុកសម្រាប់ធ្វើឲ្យប្ដីដែរ ព្រោះបាយហាងមិនឆ្ងាញ់ដូចជាបាយផ្ទះឡើយ ។

«អឹម...មិនអន់ទេ!! ពូកែបែបនេះ ប៉ាក្មេកម៉ាក់ក្មេកពេញចិត្តស្លាប់ហើយ »គាត់ចង់មានន័យថាបើពូកែបែបនេះមិនពិបាកផ្គាប់ចិត្ត លោក Min និង លោកស្រី Min នោះទេ ឪពុកម្តាយក្មេកណាក៏ស្រឡាញ់កូនប្រសារដែលអាចយកអាសារនិងយល់ចិត្តគាត់បែបនេះដែរ ។

«ហិកហិក...លោកតា»Jimin កាច់.កអៀនពេលដែលរាងចំណាស់ចាក់ចំ ចំណុចរសើបរបស់ខ្លួន ។ ក៏ពិតមែនអាហារដែលគេបានរៀនធ្វើជាមួយ Mrs Park នៅភូមិគ្រឹះ គឺតែងរំលែកទៅខាងគ្រួសារ Min ជានិច្ច ដើម្បីឲ្យពួកគាត់បានសាកស្នាដៃដំបូងរបស់គេ ហើយជានិច្ចកាលក៏តែងតែទទួលបាននូវពាក្យសរសើរជាប់រហូត ។

My wife , My omega (ចប់✓)Tahanan ng mga kuwento. Tumuklas ngayon