Part 20 : បើគេមិនជឿ កុំទៅខាតពេលបកស្រាយអី

2.6K 178 8
                                    

ព្រឹកឡើងមិនទាន់ គ្រប់គ្នារហ័សរហួនក្រោកចេញពីគ្រែ រៀបចំខ្លួនដើម្បីត្រៀមចាំទទួលការងារបន្តិចទៀតនេះ ។ ម៉ោងប្រហែល 8 ក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមបំពេញការងារ ទៅតាមស្តង់នីមួយៗដែលមានការត្រួតពិនិត្យជំងឺផ្សេងៗគ្នា ។ ត្បិតថាគ្រប់គ្នារវល់មិនបានសម្រាក ប៉ុន្តែរាងតូចទាំងពីរបែរជាដើរលំហែកាយយ៉ាងរំភើយ ព្រោះមិនដឹងត្រូវជួយអ្វី ម្យ៉ាងខ្លាចទើសដៃទើសជើងគេផង ទើបសុខចិត្តចាំជួយពីចម្ងាយ ។

«ឯងកើតអី? ដើរដូចមនុស្សរលាកក្រលៀន»Jimin អត់នឹងឆ្ងល់មិនបាន កាលបើឃើញដំណើរដូចសត្វផេនឃ្វីនរបស់ Tae

«គ្មានស្អីទេ ប៉ុន្តែថាពួកយើងត្រូវនៅទីនេះដល់មួយអាទិត្យឬ?»Tae

«ស្ថិតលើការងារប៉ុណ្ណោះ បើអ្នកភូមិគ្មានអ្វីធ្ងន់ធ្ងរក៏ឆាប់បានត្រឡប់ទៅវិញ យ៉ាងយូរពីរទៅបីថ្ងៃ មិនដល់មួយអាទិត្យឡើយ បើសិនជាការងារហើយមុនថ្ងៃកំណត់»Jimin

«ហឹម...សល់ 4 ថ្ងៃទៀត លទ្ធផលប្រឡងរបស់ Jungkook នឹងចេញហើយ គេអាចនឹងទៅទាន់ដែរទេ?»Tae ងក់ក្បាលទើបតបទៅ Jimin ទាំងកង្វល់ក្នុងចិត្ត

«យ៉ាងម៉េច បារម្ភហេស៎»Jimin ញញឹមច្រឡើម ឃើញថាមួយរយៈនេះល្អូកល្អិននឹងគ្នា សឹងតែលើសគូរគេទៅទៀត ។ ស្អប់ៗ ដល់ពេលស្រឡាញ់ ធ្វើឱ្យអ្នកនៅក្បែរខះកតែម្ដង

«ក៏...ចង់ទៅត្រៀមរបស់ខ្លះសម្រាប់គេ ប៉ុន្តែមិនដឹងថានឹងបានទៅវិញថ្ងៃណានោះទេ»គេអាចនឹងទាយដឹងពីលទ្ធផល ព្រោះ Jungkook ប្រាកដជាមិនធ្វើឱ្យលោកតាអស់សង្ឃឹមឡើយ ទើបចង់ទៅត្រៀមការដូសម្រាប់នាយទុកអោយហើយ

«ពិតមែនហើយ...យើងលឺបង Yoon និយាយថា បីថ្ងៃទៀតក៏ជាខួបកំណើតរបស់គេដូចគ្នា ឯងរកថ្ងៃល្អធ្វើសរុបអោយគេតែម្ដងទៅ»Jimin

«ខួប Jungkook ? បីថ្ងៃទៀតឬ?»Tae បើកភ្នែកក្រឡោតចោទសួរទៅមិត្តក្រែងគេស្ដាប់ច្រឡំ អញ្ជឹងក៏មុនថ្ងៃប្រកាសលទ្ធផលហើយ

«អឺ...ណែ៎កុំប្រាប់ណាថាមិនដឹងថ្ងៃកំណើតរបស់ប្ដី?»Jimin ជ្រួញចិញ្ចើមទាំងហួសចិត្ត យូរៗទៅគេជាអ្នកក្រៅ បែរជាដឹងទៅវិញ ប្ដីប្រពន្ធម៉ាកស្អី

My wife , My omega (ចប់✓)Where stories live. Discover now