Part 61 : អរគុណណាស់ដែលចូលមកក្នុងជីវិតប្រុសម្នាក់នេះ!!

3.1K 183 10
                                    

   ស្នូរកាំភ្លើងបន្លឺឡើងយ៉ាងខ្ទរពេញផ្ទៃសមុទ្រ កាលបើមួយគ្រាប់អំបាញ់មិញនេះត្រូវបានបាញ់ចោលទៅលើអាកាស បន្ទាប់ពី Tae ចាប់ដៃរបស់ Jungkook ទាញចេញមិនអោយតម្រង់ទៅនាង ប៉ុន្តែវានៅតែមិនផុត នាំអោយត្រូវដៃរបស់ Haneul បញ្ឆិតវិញចេញឈាមយ៉ាងរហាម ។

«Tae!!»Jungkook ពោលហៅប្រពន្ធទាំងមិនយល់ ព្រមជាមួយនឹងការបារម្ភមកព្រមគ្នា ចុះបើសិនជានាយទន់ដៃរេកៃកាំភ្លើងបាញ់ត្រូវគេវិញនោះតើគិតយ៉ាងម៉េច? ហេតុអ្វីបានជាការពារស្រីម្នាក់នេះទៅវិញ ។ ថាអ្វីតែ Jungkook សូម្បីតែ Jhope ក៏ប្រហោងពោះមិនស្ទើរដែរ ចំណែក Haneul នាងភ័យឡើងទន់ជើងដួលព្រូសទៅហើយ ។

«អា៎...ឈឺណាស់ៗ ហ្ហឹកហ្ហឹក អត់ទេ ជួយខ្ញុំផង គេចង់សម្លាប់ខ្ញុំហើយ អា៎...»Haneul ស្រែកយំដូចជាក្មេងទន្រ្តាំជើងនឹងដីដោយក្ដីឈឺចាប់ ឯសក់ក្បាលក៏រញ៉េរញ៉ៃព្រោះតែនាងក្រវីខ្លាំងពេក ។

«បានហើយ Jungkook ហ្ហឹក ចាត់ទុកថាអូនសុំទៅចុះណា បញ្ចប់ត្រឹមនឹងបានហើយ»Tae ព្យាយាមចាប់ដៃដែលកាន់កាំភ្លើងនោះ ដើម្បីអោយនាយដាក់វាចុះ ទម្លាក់កំហឹងដើម្បីបញ្ចប់រឿង ។

«Tae...ហេតុអ្វីក៏អូនព្រមដោយងាយៗបែបនេះ? នាងកំពុងតែព្យាយាមសម្លាប់អូន ព្យាយាមបំផ្លាញ់គ្រួសាររបស់យើង អូននៅអាណិតមនុស្សស្រីព្រៃផ្សៃដូចជានាងដែរឬ?»Jungkook ស្រដីទាំងមិនព្រមទន់ដៃដាក់កាំភ្លើងចុះជាដាច់ខាត ។

«ហ្ហឹក...យ៉ាងណានាងក៏ជាប្អូនស្រីអូន!!»

«ប៉ុន្តែនាងមិនដែលទុកអូនជាបងម្ដងណាទេ សួរនាងទៅ ថាសល់មនោសញ្ចេតនាជាបងប្អូននឹងអូនខ្លះឬអត់ ស្រីម្នាក់នេះក្រៅពីភាពលោភលន់ នាងមិនស្គាល់អ្វីដែលហៅថាភាពត្រឹមត្រូវឡើយ»Jungkook នាយមិនចង់ ប៉ុន្តែក៏ខឹងទើបជ្រុលប្រើសម្ដីធ្ងន់ទៅកាន់ប្រពន្ធទាំងមិនបានព្រៀងទុក ។

«ប៉ុន្តែនាងកំពុងតែមានកូន បងដាច់ចិត្តសម្លាប់ក្មេងដែលមិនដឹងអ្វីដែរឬ? ហឹកហឺ...»គេអាណិតទារកដែលមិនទាន់នឹងបានកើតឃើញពន្លឺថ្ងៃផង បែរជាត្រូវត្រឡប់ទៅរកប្រភពដើមព្រោះតែរឿងរ៉ាវរបស់មនុស្សចាស់ ។

«អូន...អូនថាម៉េច?»Jungkook ទន់ដៃម្ដងបន្តិច បែរមកសួរភរិយាដែលយំសស្រាក់អង្វរនាយជាច្រើនដង ។ យ៉ាងណាសម្ដីរបស់ Tae មុននេះ ហាក់ដូចជាសាំងចាក់ទៅលើ Haneul មិនខុស នាងស្ទុះឡើងស្រែកបកទៅវិញទាំងសភាពពិបាកមើល

My wife , My omega (ចប់✓)Where stories live. Discover now