Part 22 : ទើសទាល់!!

2.5K 182 3
                                    

ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីក្រហមឆ្អិនឆ្អៅ បញ្ចេញកម្ដៅមកកាន់ផែនដី ។ បន្ទប់តូចមួយដែលមានមនុស្សស្នាក់ដល់ទៅពីរនាក់នៅលើគ្រែដែលមានត្រឹមកម្រាល ខ្នើយនិងភួយប៉ុណ្ណោះ ប៉ុន្តែពួកគេហាក់ដូចជាគេងលក់ស្រួលប្រៀបបាននឹងសណ្ឋាគារផ្កាយប្រាំយ៉ាងដូច្នោះ ។
Jungkook បានភ្ញាក់មុនប្រពន្ធទៅទៀត ប៉ុន្តែនាយមិនព្រមក្រោកចេញពីគ្រែ សុខចិត្តគេងសម្លឹងមើលរង្វង់មុខតូច ដែលលង់លក់ក្នុងរង្វង់ដៃរបស់នាយ ។

«អូនចង់ដាក់ស្នេហ៍បងហេស៎ Tae!!»មនុស្សប្រុសស្អីក៏ស្អាត គួរអោយស្រឡាញ់យ៉ាងនេះ ។ ទម្រង់មុខមូលក្រឡង់ ថ្ពាល់ក្រពុំគួរឱ្យចង់ថើប បបូរមាត់បេះដូងគួរអោយចង់ណែបណិត ។ ឯច្រមុះក៏ស្រួច ជាពិសេសគឺភ្នែកធំៗរបស់គេដែលធ្វើអោយនាយខ្នាញ់ រាល់ពេល Tae បញ្ចេញចរិតឆ្នាស់ឆ្នើម សម្លក់សម្លឹងមិនដាក់ ។ ក្រឺតម្ដងៗចង់តែក្រញិចអោយស្លាប់ទេ ។

«សឺត...»អត់ទ្រាំមិនបាន រាងក្រាស់ក៏លួចឆ្មក់ថ្ពាល់ប៉ោងៗនោះមួយខ្សឺត ធ្វើឲ្យអារម្មណ៍ល្អទាំងព្រឹក ។ ប៉ុន្តែវាបែរជាបង្ករជាការរំខានដល់រាងតូចទៅវិញ ធ្វើឱ្យគេបើកភ្នែកព្រឹមៗមើលទៅស្វាមីទាំងមិនទាន់ស្វាងងងុយ ។

«បងរំខានអូនឬ?»Jungkook ចោទសួរទៅប្រពន្ធដែលសម្ងំញីមុខញីមាត់ដូចកូនឆ្មា ខណៈដែលខ្លួនក៏ពត់ពែននៅមិនស្ងៀម

«ហឹម...នេះម៉ោងប៉ុន្មានហើយ»បើមើលទៅមេឃក៏ដូចជាមិនទាន់ភ្លឺចិញ្ចាចអីណាស់ណាដែរ តែ Jungkook បែរជាក្រោកមុនខ្លួនទៅហើយ ឬនាយតែងតែងើបពីគេងបែបនេះជារៀងរាល់ថ្ងៃ?

«ម៉ោងទើបនឹងប្រាំមួយប៉ុណ្ណោះ បើងងុយអូនគេងវិញទៅ»Jungkook

«អត់ទេ បើគេងច្បាស់ជាជ្រុលហើយ»Tae ប្រកែកទាំងក្រោកអង្គុយ ចំណែកមាត់ក៏ចេះតែស្ងាបមិនបាត់ គេមិនចង់ទម្លាប់ទេ នេះក៏6ហើយដែរ បើដេកទៅវិញធានាថាបើមិន9ក៏10ដែរទើបគេភ្ញាក់ ។

«បងមិនរៀបខ្លួនទៅពិនិត្យអ្នកជំងឺទេហេស៎»Tae សួរទៅអ្នកដែលតាមមកអោបចង្កេះគេពីក្រោយ ដោយដាក់ចង្ការរបស់នាយពីលើស្មារបស់គេ ។

«ម៉ោងប្រាំបីទើបធ្វើការ នៅសល់ពេលច្រើនណាស់់ពួកយើងហាត់ប្រាណកម្ដៅសាច់ដុំសិនល្អទេ?សឺត...»Jungkook ញញឹមច្រឡឺម លលេងនឹងអ្នកម្ខាងទៀតអោយគេងាកមកសម្លឹងមុខនាយសឹងបាក់ក ស្របពេលដែលនាយក៏ថែលថើបកញ្ជឹងកសរខ្ចី Tae តិចៗ ។

My wife , My omega (ចប់✓)Wo Geschichten leben. Entdecke jetzt