Part 60 : Jung...អូនខ្លាច

2.7K 190 11
                                    

ភាពឆ្នាស់ឆ្នើមបើកបង្ហាញឡើងទាំងមិនលាក់លៀម ឈរបញ្ជាកូនចៅអោយបាញ់ប្រហារទៅកាន់ក្រុមអូប័រដែលព្យាយាមចូលមកជិតកប៉ាល់នោះ ។ ប៉ុន្តែធម្មតានោះទេ ពួកនាងនៅកន្លែងភ្លឺចំណែកអ្នកម្ខាងទៀតនៅកន្លែងងងឹត ម្ដេចនឹងអាចចាប់ដានបានទៅ ។

សម្លេងគ្រលរមាំបន្លឺឡើងក្រោយខ្នងស្រីល្អ អោយនាងភ្ញាក់់ព្រើត រហ័សបែរខ្លួនទៅ ក៏ពើបប្រទះនឹងរាងក្រាស់ដែលប្រើខ្សែភ្នែកឃោឃៅសម្លឹងមកនាងដូចជាសត្រូវ ។

«Jungkook...អឹក»Haneul ស្រដីមិនទាន់នឹងចប់ប្រយោគស្រួលបួលផង ខណៈដែលកំពុងតែស្រឡាំងកាំងទៀតនោះ ក៏ត្រូវ Jungkook ចាប់ច្របាច់.កនាងមួយទំហឹង ចាប់នាងមកធ្វើជាចំណាត់ខ្មាំង ។

«ចៅហ្វាយ??...ឆាប់លែងចៅហ្វាយយើងភ្លាម»កូនចៅក្រោមគំនាប កាលបើលឺសម្លេងមិនស្រួលក៏ងាកមកមើល តែក៏ត្រូវគាំងម្ដងទៀត មុននឹងស្រដីដើម្បីការពារ Haneul ស្របពេលដែលកាណុងកាំភ្លើងក៏ត្រូវតម្រង់មក Jungkook ជាចំណុចរួម ។

«គួរតែឯងជាអ្នកដាក់កាំភ្លើងចុះទើបត្រូវបើមិនចង់អោយស្រីម្នាក់នេះស្លាប់!!»កាំភ្លើងខ្លីមួយដើមភ្ជុងជាប់ក្បាល Haneul អោយនាងញ័រប្រាណប្រៀបបាននឹងកូនសត្វ ។

«Jung... Jungkook កុំធ្វើអ្វីផ្ដេសផ្ដាសអោយសោះណា៎»Haneul

«ហឹស...ផ្ដេសផ្ដាសហេស៎? ខ្ញុំចង់តែបាញ់បំបែកក្បាលនាងឥឡូវនេះទេ»

«អា្ហយ...»Haneul ស្រែកចាចទាំងស្លុតចិត្តកាលបើ Jungkook សង្កត់កាំភ្លើងស្ទើរទម្លុះខួរនាងបែបនេះ ជាពិសេសសម្លេងដែលនិយាយសង្កត់ហាក់ដូចជាខឹងសម្បាណាស់អញ្ជឹង ។

«ឆាប់ប្រាប់ភ្លាមមក Tae នៅឯណា»Jungkook ស្រដីតែមាត់ ដោយដៃជាប់រវល់ចាប់ចំណាត់ខ្មាំងទៅហើយ ចំណែកកូនចៅរបស់ Haneul បានត្រឹមកាន់កាំភ្លើងរៀងខ្លួន មិនហ៊ានសូម្បីកម្រើក មិនដឹងថាគួរជួយពីត្រង់ណាមុន បើ Jungkook រឹត.កនាងជាប់ទៅហើយ ។

«ខ្ញុំ ខិក.ខិក លែងខ្ញុំទៅ Jungkook ខឹក ខ្ញុំពិបាកដកដង្ហើមណាស់»

«យើងសួរថា Tae នៅឯណា!!»

«ខ្ញុំ...មិនដឹងទេ ផាំង~ អ្ហាយ...»Haneul ស្រែកបែកសម្លេង ពេលដែល Jungkook បាញ់មួយគ្រាប់ទៅខាងលើជាការគម្រាម ។

My wife , My omega (ចប់✓)Where stories live. Discover now