ភាគទី03:

1.2K 46 0
                                    

"អាស៎...នេះឯងទះយើងមែនទេ គីម ថេយ៉ុង..អាស៎.ៗ"យូណា នាងក៏ចាប់ផ្តើមស្រែកយ៎ៗខ្លាំងៗតែម្តង

"អឺ..យើងទះនាងកុំឲ្យ មាត់អត់គម្រូបពេកនោះអី...អ្នកនាង យូណា..!"ថេយ៉ុងនិយាយនាងទាំងញញឹមចុងមាត់តិចៗ នេះនាងប្រហែលគិតគិតថាគេមិនហ៊ានវៃនាងដឹង តែសទោសផង ថេយ៉ុងមិដែលចេះខ្លាចនរណាឡើង

"គិតថាមានដៃតែម្នាក់ឯងមែនទេ...នេះនែ៎.." យូណា បម្រុងលើកដៃទៅទះថេយ៉ុងវិញតែត្រូវជុងគុកចាប់ដៃនាងជាប់។

"យ៉ាងមិច បើខ្លាំងចូលមក!" ថេយ៉ុងនាងក៏នៅតែបន្លឺឲ្យយូណាកាក់តែក្តៅតែដៃរបស់នាងត្រូវជុងហ្គុកចាប់ជាប់បាត់ទៅហើយ នាងបានទ្រាំតែឈរកត្រាំជើង រួចដើរចេញទៅបាត់ទាំងខឹងសម្បារ។

"ថេយ៉ុងបានហើយណា...បើមានគេមកឃើញមិនល្អទេ!" ឃើញបែបនេះជុងហ្គុកក៏ស្ទុះទៅចាប់ទាញថេយ៉ុងឲ្យនាងផ្អាក់សកម្មភាពទាំងនេះ។

"លែងខ្ញុំ ជុងហ្គុក លោកមិនឃើញវាជេរខ្ញុំមើលងាយខ្ញុំដល់កម្រិតណាទេរឺ..?" នោះនាងចេញទៅបាត់ហើយក៏ដោយតែថេយ៉ុងយើងនេះនៅតែចង់ទៅហក់ទះនាងទៀតដែរ។

"ខ្ញុំឃើញតែនេះនាង ត្រូវឡើងនិយាយនៅលើឆាកមិនអុីចឹងឬ? បើមុខនាងមានស្នាមតើនាងគិតដូចម្តេច?" ជុងហ្គុកក៏ព្រមលែងថេយ៉ុងពីការចាប់របស់នាយរួចនិយាយពន្យល់ទៅកាន់នាង។

" ចឹងក៏បាន ខ្ញុំយល់ដល់លោកនោះទេ មិនដឹងទេ យប់នេះនាងមិនរួចខ្លួនឡើង!" និយាយរួចថេយ៉ុងក៏ដើរចេញទៅបាត់ដោយមិនភ្លេចទាញពុងម្សៅមកផាត់លើកផ្ទៃមុខរបស់នាងតិចៗនោះដែរ។

"យល់ដល់ខ្ញុំហ្ហេ៎ ហឹសៗ" ជុងហ្គុកលឺបែបនេះនាយពិតជាអស់សំណើចជាមួយ ថេយ៉ុងយ៉ាងខ្លាំង នេះនាងយល់ដល់មុខនាយរឺ ពិតជាមិនគួរឲ្យជឿទេថាថេយ៉ុងចេះយល់ពីមនុស្សនៅក្បែនាងដែលនោះព្រោះដើមឡើងនាងយល់តែចិត្តខ្លួនឯងប៉ុណ្ណោះ។

"ពេលនេះដល់ពេលវេលា ដ៏សំខាន់ហើយ ហើយយើងក៏នឹងបានជួបនឹង ភ្ញៀវកិត្តិយសដ៏សំខាន់របស់យើងផងដែល...គឺ...គឺ អ្នកនាង គីមថេយ៉ុង...សូមអញ្ជើញអ្នកនាងឡើងលើវេទិការបស់យើង" ពិធីការិនីម្នាក់ក៏និយាយឡើង ហៅឈ្មោះរបស់រាងតូចដែលឈររង់ចាំនៅក្រោយ វេទិកាដើម្បីឡើងទៅថ្លែងការស្តីអំពីការ ចូលរួមសហការគ្នាក្នុងការជួយសម្អាតបរិស្ថាននឹងការទប់ស្កាត់សំរាមនៅក្នុងសហគមន៍នាៗក្នុងប្រទេសកូរ៉េ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now