ភាគទី22:សឡើងដូចខ្មោចទឹក!

881 34 12
                                    

"ពុកតើថ្ងៃនេះយើងត្រូវដើរចូលព្រៃជ្រៅទៀតហើយមែនទេ?"

"ពិតមែនហើយព្រោះថ្ងៃយើងត្រូវទៅរកថ្នាំនៅក្នុងព្រៃដើម្បីទុកក្នុងព្យាបាលអ្នកភូមិក្នុងពេលមានជំងឺគ្រុន ក្អក ជាដើម" លោកមេភូមិក៏និយាយទៅកាន់កូនស្រីដែលកំពុងតែរៀបបង្វេចម្ហូបអាហារក្នុងការយកទៅក្នុងព្រៃជាមួយពួកគាត់។

"ចឹងថ្ងៃនេះប្រាកដជាត្រឡប់មកវិញយប់ទៀតមិនខានទេពុក"នាងក្រមុំរូបស្រស់និយាយទាំងធ្វើមុខក្រញូវព្រោះនាងពិតជាមិនចូលចិត្តដើរព្រៃពេលយប់នោះទេ។

"បានហើយកូន បើរៀបចំរួចរាល់អស់ហើយក៏ប្រញាប់ចេញដំណើរទៅ បើនៅយូរបន្តទៀតខ្លាចលរតែប្អូនឯងគេភ្ញាក់មកយំទៅតាមជាមិនខានឡើយ" អ៊ុំចាន់ក៏និយាយទៅកាន់កូនស្រីខ្លាចក្រែងកូនប្រុសរបស់គាត់ភ្ញាក់ឡើងមកយំទៅតាមពួកគេទាំងពីរដូចរាល់ដងមិនខានទេ។

"តែម៉ែនេះមាន់នៅមិនទាន់ រងាវនៅឡើយទេណា!"

"តែមេឃក៏រៀងភ្លឺអាចមើលឃើញមនុស្សម្នាច្បាស់ហើយ ប្រញាប់ទៅៗអាលនឹងបានត្រឡប់មកវិញនោះអី!"

"ចឹងក៏បានដែលម៉ែ! ពុកតោះ" នាងក្រមុំក៏ងាកមកនិយាយជាមួយឪពុករបស់នាងមិននឹងចាក់ចេញទៅរកថ្នាំដង្កូវក្នុងព្រៃ។

"ពុកថ្ងៃនេះអាកាសធាតុដូចជាប្លែកដ៏ហើយមិនដូចសព្វមួយដងសោះ!"នាងក្រមុំដើរបណ្តើររអ៊ូដាក់ឪពុកបណ្តើរ។

"មកពីមួយរយៈក្រោយមកនេះមានអ្នកចេះតែលួចកាប់ព្រៃឈើជាបន្តបន្ទាប់ទើបធ្វើឲ្យធន់ធាន នឹងអាកាសធាតុវាក៏ប្រែប្រួលទៅតាមនឹងទៅ"

"តើពុកដឹងទេថាពួកវាជាអ្នកណា? ពួកវានេះណាមិនដែលចេះជួយរក្សារបស់ដែលមានពីធម្មជាតិស្រាប់ហើយនោះទេ ហើយនៅមកលួចបំផ្លាញ់ថែមទៀតនឹកឃើញហើយសែនក្តៅចិត្ត!"

"ពុកក៏មិនដឹងដូចគ្នា បើទោះដឹងក៏ពួកយើងមិនអាចធ្វើអ្វីពួកវាបាននោះដែរ "មេភូមិនិយាយទាំងដកដង្ហើមធំ ព្រោះរាល់ពេលដែលពួកវាចូលមកលួចកាប់ឈើនៅក្នុងព្រៃគាត់នឹងអ្នកភូមិពិតជាមិនអាចធ្វើអ្វីពួកវាបានមែន ព្រោះរាល់ពេលដែលគាត់បានប្តឹងទៅថ្នាក់លើគឺពួកគេគ្រាន់តែចុះមកត្រួតពិនិត្យបន្តិចក៏ត្រឡប់ទៅវិញបាត់ទៅ។

រឿង  Model កំពូលស្នេហ៍(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ