ភាគទី42:ជុងនឹងខ្លាចជារបស់យើងម្នាក់គត់

819 41 14
                                    

.បន្ទាប់ពីជូនថេយ៍ទៅដល់ផ្ទះរួចរាល់ហើយ ជុងហ្គុកក៏ចូលផ្ទះនាយដូចគ្នា ដោយថ្ងៃនេះគេមិនបានចេញក្រៅនោះឡើយ ព្រោះតែគិតដល់ពាក្យដែលSugaនិយាយ ទើបគេរៀងចេះរលឹកខ្លួនបានខ្លះ ។
រៀបនឹងបិតភ្លើងចូលគេងទៅហើយតែភ្លាមនោះក៏ស្រាប់តែ....

Ringing Ringing......

" មានការអី? អាចេម!"

"ពេលនេះចៅហ្វាយនៅឯណា? ចៅហ្វាយឈានចូលមក ឃ្លាំងបន្តិចមកពេលនេះកំពុងមានរឿងទាន"

"ស្អីគេ? នេះយើងចង់ធ្វើមនុស្សល្អមួយថ្ងៃមិនបានទេឬ?" Jungkook ស្តីឡើងទាំងហួសចិត្ត ក្រែងតែនាយចង់នៅគេងផ្ទះមួយថ្ងៃសោះបែបជានៅកន្លែងឃ្លាំងដាក់សម្ភារៈនិងទំនិញមួយចំនួនរបស់នាយមានរឿងទៅវិញចំមែនហើយ។

"ចឹងចៅហ្វាយមកអត់ទាន?"

"តើយើងអាចមិនទៅបានទេ? " Jungkook សួរបកទៅកូនចៅរបស់នាយវិញ ដែលធ្វើឲ្យអ្នកខាងនោះឮហើយគឺស្ងាត់មាត់តែម្តង។ និយាយចប់ Jungkook ក៏ចុចបិតទូរស័ព្ទហើយក៏ប្រញាប់ប្តូរសម្លៀកបំពាក់របស់នាយដើម្បីចេញទៅឃ្លាំងទំនិញនោះ។

#Skip

"ចៅហ្វាយខាងនេះទាន!" ឡានទំនើបរបដ់ Jungkook ក៏បើកមកដល់មុខឃ្លាំងរបស់នាយដោយក្រែងតែចំណាយតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

" តើវាឆ្លើយទេថានរណាជាអ្នក បញ្ជូនវាមក?"Jungkook ដើរចូលទៅក្នុងបន្ទប់សង្កាត់របស់នាយរួចក៏និយាយឡើង សំដៅទៅកាន់បុរសម្នាក់ដែលកូនចៅរបស់នាយកំពុងចងផ្ទាប់ជាមួយនឹងកៅអីនោះ។

"គឺវាមិនព្រមប្រាប់នោះទេទាន ទោះវៃវាយ៉ាងណាក៏មិននិយាយអ្វីដែរ"

"សម្លាប់វាចោលទៅហើយយកសាកសព្វរបស់វាទៅបោះទោលនៅកណ្តាលផ្លូវទៅ!" នាយនិយាយម៉ាត់ៗ បែបច្បាស់លាស់ដែលធ្វើឲ្យអ្នកដែលត្រូវគេចាប់ចងមិនព្រមនិយាយអ្វីនោះក៏ចាប់ផ្តើមភ័យបុកពោះព្រោះសេចក្តីស្លាប់ជិតហោះមករកគេហើយ។

"តែចៅហ្វាយ....?"

"យើងប្រាប់ឲ្យធ្វើអ្វីក៏ធ្វើតាមទៅ ឬឯងចង់ប្រឆាំង?"

"មិនហ៊ានតែទាន" និយាយហើយបនាយចេមក៏កាន់កាំភ្លើងដែលមិនឮសម្លេងនោះដើរចូលទៅទាំងតម្រង់ឲ្យចំក្បាលរបស់Manម្នាក់នោះផងដែរ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now