ភាគទី46:យ៉ាប់ណាស់ពួកអាល្អិតឯងនេះ...

1K 59 7
                                    

.ទីក្រុងប៉ារីសនៃប្រទេសបារាំង.....

.រាងតូច kim Taehyung ដើរចុះពីលើឡានសំដៅចូលទៅក្នុងផ្ទះវីឡាមួយដ៏ស្គឹមស្កៃដែលលោកប៉ារបស់នាងបានគេឲ្យរៀបចំសម្រាប់នាងនោះ។ ថេយ៉ុងដែលអ្នកគ្រប់គ្នាបានស្គាល់ថាជាតារា Model ហើយក៏ជាកូនស្រីតែម្នាក់គត់របស់ត្រកូលគីម ដែលមានហាងកាបូបប្រេនៗជាច្រើនកន្លែងនឹងច្រើនសាខានោះ។ ពេលនេះកំពុងតែលិចវត្តមាននៅក្នុងប្រទេសបារាំង ក្នុងនាមជាអ្នកដែលមកមើលការខុសត្រូវក៏ដូចជាគ្រប់គ្រងហាងកាបូបរបស់លោកប៉ារបស់នាងនៅទីផងដែរ។

"..សូមអញ្ជើញអ្នកនាងតូចខាងនេះទាន!" អ្នកបម្រើស្រីពីរអ្នកក៏បានចេញមកស្វាគមន៍រាងតូចព្រមទាំងជួយវ៉ាលីរបស់នាង។

"អរគុណពួកបងហើយ...!"រាងតូចញញឹមរួចក៏ដើរចូលទៅខាងក្នុង! មើលទៅក្នុងផ្ទះនេះក៏មិនតូចជាងភូមិគ្រឹះរបស់នាងប៉ុន្មានដែលហើយទីតាំងវាក៏ល្អណាមួយមិនសូវជានៅឆ្ងាយពីហាងរបស់នាងផង។

"បងម៉ូ...??"គ្រាន់តែដើរចូលទៅដល់ខាងក្នុងភ្លាមរាងតូចក៏ភ្ញាក់ជាមួយនឹងវត្តមានរបស់កញ្ញាម៉ូៗអ្នកគ្រប់គ្រង់របស់ខ្លួន ថេយ៉ុងនាងមិនបានដឹងឡើយថាប៉ារបស់នាងបានបញ្ជូនបងម៉ូរបស់នាងមកមើលថែនាងដល់ទីនេះនោះ។

"អូនថេយ៍...."កញ្ញាម៉ូម៉ូ ដែលបានមកដល់មុនរាងតូចថេយ៉ុងជាង5ម៉ោងនោះក៏រត់ទៅអោបនាង។ (បងម៉ូជាគាត់ជិតយន្តហោះជើងទីមួយដូចច្នោះហើយបានជាមួយដល់មុនថេយ៍ថេយ៍ជើងទី២)

"មិចក៏បងមកបាន?"ពួកគេនាំគ្នាដើរទៅអង្គុយនៅលើសាឡុង។

"ញាំុទឹកសិនទៅចាំបងបកស្រាយប្រាប់ឯងតាមក្រោយ"ម៉ូក៏ហុចទឹកដែលអ្នកបម្រើស្រីម្នាក់លើកមកឲ្យរាងតូច។ បន្ទាប់មកពួកគេក៏អង្គុយនិយាយគ្នាបងម៉ូរៀបរាប់ប្រាប់ថេយ៉ុងអំពីរឿងដែលលោកប៉ារបស់ថេយ៍ឲ្យគាត់មកកាន់ទីនេះមើលថែនាងនោះ។

"យ៉ាងណាខ្ញុំក៏អរគុណបងខ្លាំងណាស់ណា...."ស្តាប់ម៉ូនិយាយចប់ថេយ៉ុងនាងពិតជាសប្បាយណាស់ហើយក៏មិនភ្លេចអរគុណគាត់នោះដែរ។

"បងតែងតែចាប់ទុកឯងដូចជាប្អូនស្រីម្នាក់របស់បង...មិនអីនោះទេណាបងនឹងមើលថែឯង..."

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now