ភាគទី58:គ្រប់យ៉ាងមកពីជុងហា..?

1.2K 68 15
                                    

"ដល់ហើយ កូនៗអាចចុះបានហើយណា" ជុងហ្គុកចុះទៅបើកទ្វារឡានឲ្យក្មេងៗទាំងពីរទាំងដោយភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់សង្ហារ។

"សឺត!" គ្រាន់តែជុងហ្គុកលើកថេយ៍អុីចុះដល់ដីភ្លាននាងតូចក៏មិនភ្លេចអោនទៅថើបថ្ពាល់ជុងហ្គុកមួយខ្សឺតយ៉ាងវែងនោះដែរ។ដែលធ្វើឲ្យជុងហ្គុកនាយរំជួលចិត្តជាខ្លាំងបានកូនស្រីរបស់នាយថើបបែបនេះ។

"នេះកូនថើបប៉ាមែនទេ?" ជុងហ្គុកនិយាយឡើយទាំងរំភើប។

"ចា៎! អូនឃើញមិត្តតែងតែធ្វើបែបនេះពេលដែលប៉ារបស់ពួកគេជូនគេមកដល់សាលាអូនក៏រៀនតាមទៅហិហិ"

"ជ្រេញណាស់ ! មកទៅក្នុងថ្នាក់" ជុងហា ដែលឈរមើលពីរនាក់ឪពុកកូននិយាយគ្នាសើចសប្បយនោះនាយតូចក៏ពោលឡើងទាំងពៀបមាត់បែបប្រណែនដែលជុងហ្គុកមិនខ្វល់ពីខ្លួន។ តែតាមការពិតនៅក្នុងចិត្តរបស់គេគេក៏ចង់អោបចង់ថើបប៉ារបស់គេមិនខុសពីថេយ៍អុីនាងធ្វើដាក់នោះដែរ។

"អាបងមិនថើប Daddy សិនទេឬ?"

"ថ្ពាល់មនុស្សចាស់ជ្រួញមិនចង់ឲ្យថើបនោះទេ"និយាយហើយជុងហាក៏ដើរទៅបាត់តែក៏មិនភ្លេចងាកក្រោយនោះដែរ ព្រោះខ្លាចថាជុងហ្គុកនឹងតាមមក តែចុងក្រោយអត់អាដែរ។

"ចាស់ហើយនៅតែចាំឲ្យតែក្មេងថើបតើមែនទេ?" អត់មិនបានជុងហាក៏ដើរត្រឡប់មកវិញដោយពោលឡើងដែលធ្វើឲ្យជុងហ្គុកនាយគាំងមួយកន្លែងតែម្តង។

"អឺ!ឲ្យ Daddy សុំទោសណា មកចាំDaddyថើបកូន ជុបៗ" ជុងហ្គុកក៏លេងថេយ៍អុីចេញមុននឹងទៅចាប់លើកជុងហាមកថើបម្តងរាងក្រាស់ថើបថ្ពាល់ទាំងសងខាងហើយនឹងថ្នាស់រួចក៏ដកមុខចេញមកវិញ÷

"ត្រង់នេះផង!" ជុងហាចង្អុលទៅត្រង់បបូរមាត់ឃ្យូៗរបស់ខ្លួនប្រាប់ឲ្យអ្នកជាប៉ាថើបផងព្រោះមុននេះនៅមិនទាន់បានថើបនៅឡើយទេ។

"សឺត!... ពេញចិត្តនៅលោកកូន..."

"ដឹងស្អីទេស អាបងនោះ?" ថេយ៍អុីនិយាយទាំង បៀលភ្នែករបស់នាងទៅហើយ។

"សួស្តីចា៎ ខ្ញុំជាអ្នកគ្រូប្រចាំថ្នាក់របស់ជុងហានឹងថេយ៍អុីលោកជាប៉ារបស់ក្មេងៗតើមែនទេ?" ភ្មាមៗនោះក៏មានសម្លេងមួយបានបន្លឺឡើងគឺគ្មានអ្នកណាឆ្ងាយពីអ្នកគ្រូបន្ទុកថ្នាក់របស់ក្មេងៗនោះឡើយ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now