ភាគទី20:ពួកវាបានធ្លាក់ជ្រោះបាត់ទៅហើយ!

933 39 4
                                    

តាមផ្លូវទៅទីជនបទ សភាពក្នុងឡានមិនមានបញ្ចេញសម្លេងអ្វីឡើយម្នាក់ៗក៏ស្ងាត់រៀងខ្លួន។ ជុងហ្គុកងាកមើលទៅមុខថេយ៉ុងឆ្លាស់គ្នានឹងផ្លូវដែលនាយកំពុងកាច់ចង្កូតឡាន។
ថេយ៍គិតតែពីមើលទៅមុខដោយមិនហាស្តីអ្វីជាមួយរាងក្រាស់នោះឡើយ។

"ថេយ៍....គឺរឿងកាលពីយប់នោះ..!"ដោយទ្រាំមិននិយាយមិនបានភ្លាមនោះជុងហ្គុកក៏បន្លឺឡើង ដោយគេចង់និយាយសុំទោសទៅកាន់នាងតែថេយ៍ក៏និយាយកាត់។

"លោកនៅគិតអំពីវាទៀតតើមែនទេ? វាហួសមកជាយូរមកហើយ ហើយខ្ញុំបានភ្លេចវាបាត់ទៅហើយ!" ថេយ៉ុងនិយាយទាំងងាកទៅមើលមុខជុងហ្គុកចង់បញ្ជាក់ឲ្យនាយបានដឹងថាគេពិតជាភ្លេចវាពិតមែន។ រឿងនៅយប់នោះវាមិនបានស្រៀបចូលទៅក្នុងខួរក្បាលរបស់នាងបានយូរនោះទេ។

"តែយ៉ាងណាខ្ញុំក៏ចង់និយាយសុំទោសទៅថេយ៍ដែលតែខ្ញុំទាក់ទងទៅនាងមិនបានសោះមួយរយ:នេះ" ជុងហ្គុកក្រោយពេលឮពាក្យថេយ៉ុងនិយាយអម្បាញមិញគេក៏រៀងអន់ចិត្តដាក់មុខចុះបន្តិចដែលតែក៏ត្រូវតាំងស្មារតីនិយាយបន្តទៀតកុំឲ្យថេយ៉ុងដឹងថានាយកំពុងតែហាក់អន់ជាមួយនាង។

"មិនជាអ្វីនោះទេគ្រាន់តែរឿងប៉ុណ្ណឹងនោះ បើនៅអង់គ្លេសវិញវាជារឿងទូទៅណាស់ទៅហើយចំពោះរឿងទាំងអស់នេះ!" ថេយ៉ុងនិយាយបែបធម្មតាទៅកាន់ជុងហ្គុក ហើយទឹកមុខរបស់រាងក្រាស់ក៏ប្រែមកជាស្ញួតគ្មានជាតិលើសដើម។

"ថេយ៍ចង់និយាយថា ថេយ៍ធ្លាប់ឆ្លងកាត់វាពីមុនមកតើមែនទេ?"

"លោកគិត មកខ្ញុំជាមនុស្សបែបនឹងតើមែនទេ ជុងហ្គុក!"ថេយ៉ុងងាកទៅមើលមុខជុងហ្គុកទាំងសម្លេងឲ្យចំកែវភ្នែករបស់បុរសម្នាក់នេះដែលជាអតីតគូដណ្តឹងរបស់ខ្លួន។

"មិនមែនបែបនឹងនោះទេ គឺ..មិញនេះខ្ញុំសុំទោស!"

"តើខ្ញុំអាចសួរថេយ៉ុងមួយបានទេ?"ឃើញថាថេយ៉ុងរៀងស្ងាត់ជុងហ្គុកក៏និយាយបន្ត។

"សួរមកចុះ"

"ថេយ៍..ថេយ៍ពិតជាបែកគ្នាពីសង្សារថ្មីរបស់នាងហើយតើពិតមែនដែលទេ?"

"ពិតមែនហើយខ្ញុំបានបែកពីគាត់រួចហើយ! តែហេតុអ្វីក៏លោកចង់ដឹងរឿងនេះខ្លាំងម្ល៉េះ?"

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now