ភាគទី16:ប្រហែលមុខ

960 45 0
                                    

បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់អស់ហើយ ថេយ៉ុងក៏ចុះមកខាងក្រោមដែលមានម៉ាក់ប៉ារបស់នាងកំពុងអង្គុយរង់ចាំញាំុអាហារពេលល្ងាចជាមួយគ្នា។

"នៅយប់ស្អែកនេះប៉ានឹងរៀបចំកម្មវិធីទទួលកូនស្រីរបស់ប៉ា" នៅលើតុអាហារដ៏ស្ងៀមស្ងាត់ភ្លាមនោះលោកគីមក៏មានប្រសាសន៍ឡើង។

"មិនបាច់ក៏បានលោកប៉ា កូនមិនចង់ឲ្យមានភាពអ៊ូអរខ្លាំងពេកនោះទេ!" ថេយ៉ុង ងើបមុខឡើងព្រមទាំងនិយាយបដិសេធទៅកាន់គាត់។

"មិនមានភ្ញៀវអ៊ូអរច្រើនអ្វីនោះទេកូន ត្រឹមតែភ្ញៀវជិតដិតរបស់លោកប៉ាកូនតែប៉ុន្មាននាក់ប៉ុណ្ណោះ កូនកុំបារម្ភអី" លោកស្រីគីមក៏និយាយតបទៅកូនស្រីវិញទាំងស្នាមញញឹម។

"ចា៎ម៉ាក់ ចឹងសម្រេចទៅលើលោកប៉ានឹងអ្នកម៉ាក់ចុះ" ដោយមិនចង់ជំទាស់ជាមួយនឹងពួកគាត់ងេយ៉ាងក៏មានតែយល់ស្របតាមអ្វីដែលគាត់ចង់រៀបចំឲ្យខ្លួន។

" នេះ! ញាំឲ្យច្រើនៗទៅណាកូន "

"អរគុណលោកប៉ា!" ពួកគាត់ទាំងបីក៏បន្តញាំុបាយជាមួយគ្នាយ៉ាងមានក្តីសុខ។ បន្ទាប់ពីញាំុបាយរួចរាល់ថេយ៉ុងក៏សុំលោកប៉ានឹងអ្នកម៉ាក់របស់គេឡើងទៅគេងសម្រាកមុន។

.ទឺង!....

" Hello..." សម្លេងទូរស័ព្ទរបស់រាងតូចក៏បន្លឺឡើង ដោយយល់ថាវាដូចជាច្រើនសាពេកនាងក៏ដាច់ចិត្តលើទទួលតែម្តងទៅ។

"ព្រមទទួលលេខបងហើយតើមែនទេ?" គ្រាន់តែដឹងថាអ្នកម្ខាងទៀតព្រមលើកលេខរបស់ខ្លួនហើយ ដេវិតក៏ប្រញាប់សួរយ៉ាងលឿន។

"បងមានការអ្វី? ក្រែងយើងក៏និយាយគ្នាដឹងសាច់រឿងអស់ហើយមិនចឹងហេ៎? "ស្តាប់អ្នកម្ខាងទៀតនិយាយចប់ថេយ៉ុងក៏លើសួរចោតទៅសួរនាយភ្លាមៗ។

"បងមិនបាននិយាយថាព្រមចែកផ្លូវគ្នាជាមួយអូននោះឡើង ថេយ៉ុង"

"តែខ្ញុំបាននិយាយច្បាស់អស់ហើយ ដូច្នេះបងគួរតែឈប់ខលមករំខាន់ខ្ញុំទៀតទៅ..."

"មិចក៏អូនត្រឡប់ទៅប្រទេសកូរ៉េវិញ មិនព្រមប្រាប់បង"ថេយ៉ុងរៀបនឹងចុចបិតទៅហើយតែដេវិតក៏និយាយកាត់។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now