ភាគទី30: ថាម៉េច..ពួកកូនចង់រៀបការ ??

893 44 4
                                    

"អរគុណលោកពូហើយ នេះលុយ!" ពេលមកដល់មុខផ្ទះTaekookក៏ចុះពីលើឡាន ហើយថេយ៉ុងក៏បានហុចលុយថ្លៃតាក់សុីនោះទៅលោពូម្ចាស់ឡាន ។ មុននឹងអោនគោរពគាត់។

"អរគុណហើយ នាងតូច! មើលទៅប្តីរបស់នាងតូចដូចជាស្រឡាញ់នាងណាស់  តែយ៉ាងៗនាងក៏កុំកាចដាក់ប្តីខ្លាំងពេកណា ចឹងពូលាសិនហើយ!!"លោកពូអ្នករត់តាក់សុីក៏ទទួលយកលុយពីដៃថេយ៉ុង រួចក៏និយាយឡើង ហើយក៏មិនភ្លេចផ្តែផ្តាំពាក្យប៉ុន្មានម៉ាត់ទៅកាន់រាងតូចនោះទេ។ គ្រាន់តែឮគាត់និយាយចប់ថេយ៉ុងក៏ចំហមាត់រកអ្វីនិយាយលែងចេញ។

"អូនឮហើយមែនទេ ថាកុំពូកែរករឿងបងពេក ហើយក៏កាចដាក់ប្តីអូនពេកដឹងនៅប្រពន្ធសម្លាញ់!"

"ចង់ត្រូវទៀតតើមែនទេ? លែងមិនចេះគិតសោះ" ថេយ៉ុងក៏លដៃចង់វៃជុងហ្គុកតែនាយកំលោះលើដៃខ្លួនរង់ទាន់កុំអីសុីមួយកំញ៉ោជាមិនខាន។

"បងនិយាយលែងទេតើ! កាចនោះកាចម៉ែប្រពន្ធ" ក្រោយថេយ៉ុងដើរចូលទៅក្នុងបាត់ ជុងហ្គុកក៏ស្រែកបន្ទូពីក្រោយរាងតូចតែប្រយោគចុងក្រោយនាយនិយាយខ្សឹបៗម្នាក់ឯង។ មុននឹងរត់ទៅតាមថេយ៉ុងចូលក្នុងបរិវេណភូមិគ្រឹះរបស់នាង។

.នៅថ្ងៃនេះផ្ទះរបស់លោកគីមពិតជាជុំគ្នាល្អណាស់មានទាំងប៉ាម៉ាក់របស់ជុងហ្គុកមកទៀតផង។ ព្រោះតែនេះវាអស់រយ:ពេលជិតមួយសប្តាហ៍ទៅហើយដែលកូនៗរបស់ពួកគាត់បានបាត់ខ្លួនទៅដោយមិនមានតម្រុយសោះនោះ។

.ខាងក្នុង!

"អ្នកបងតើគួរធ្វើបែបណាទៅ ចិត្តខ្ញុំជាម្តាយសឹងតែគ្រាំងទ្រូងស្លាប់ទៅហើយ " អ្នកស្រីគីមនិយាយរៀបរាប់ប្រាប់អ្នកស្រីចន ទាំងមុខស្ងោយសៅ បើក្រឡេកមើលមុខរបស់គាត់វិញដូចជាមនុស្សដែលមិនដែលបានគេងយ៉ាងចឹង គឺមើលទៅស្លេកស្លាំងអស់ហើយ។

"កុំថាឡើយតែអ្នកអូនអី សូម្បីតែបងក៏មិនខុសគ្នាប៉ុន្មានពីអ្នកអូននោះដែរ" អ្នកស្រីចនចូលខ្លួនទៅអោបស្រសោបអ្នកស្រីគីមរួចក៏មានប្រសាសន៍ឡើយ។ គាត់ក៏ពិបាកចិត្តដូចគ្នាដែរ តែក៏មិនដឹងថាត្រូវធ្វើបែបណានោះដែលព្រោះគាត់នឹងស្វាមីក៏ខិតខំស្វែងកូនៗពួកគាត់ដូចគ្នា។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now