ភាគទី09:មិត្តថ្មី

885 36 4
                                    

ថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃនេះថេយ៉ុងហាក់ងើបលឿនខុសពីរាល់ដង ព្រោះគេត្រូវចូលរៀននៅសាលាថ្មី។ ថេយ៉ុងងើបទាញកន្សែងពោះគោដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន សម្រាប់ថ្ងៃដំបូងនៅទីក្រុងឡុងចក្រភពអង់គ្លេសនេះ។ បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចរាល់អស់ហើយហើយថេយ៉ុងក៏ ជិះឡានក្រុងទៅសាលារបស់នាង។

"សួស្តីអ្នកទាំងអស់គ្នា !"អ្នកគ្រូ ដែលតែងតែចូលជាប្រចាំនៃមុខវិជ្ជាគ្រប់គ្រង ក៏ដើរចូលមកនឹងបាននិយាយសួស្តីទៅកាន់សិស្សរួមថ្នាក់ទាំងអស់គ្នា។

"ជម្រាបសួរអ្នកគ្រូ!"ពួកគេក៏ឆ្លើយតបព្រមៗគ្នា ដោយពួកគេនិយាយជាភាសា English។

"ថ្ងៃនេះអ្នកគ្រូនឹងណែនាំសិស្សថ្មីឲ្យអ្នកទាំងអស់គ្នាបានស្គាល់ ថេយ៉ុងចូលមកប្អូន" និយាយជាមួយសិស្សក្នុងថ្នាក់រួចគាត់ក៏ងាកទៅហៅជាមួយថេយ៉ុងដែលឈរនៅមាត់ទ្វារឲ្យចូលមក។

"សួស្តីអ្នកទាំងអស់គ្នា  ខ្ញុំ គីមថេយ៉ុងសុំស្គាល់ផង!"ថេយ៉ុងនិយាយទាំងញញិមព្រមទាំងអោនមុខចុះទុកជាការគួរសមដាក់មិត្តរួមថ្នាក់ថ្មីរបស់ខ្លួនដោយនិយាយជាភាសាអង់គ្លេសដូចគ្នា។

"ទៅអង្គុយ នៅត្រង់នឹងទៅប្អូន!"អ្នកគ្រូក៏បានចង្អុលឲ្យថេយ៉ុងក៏អង្គុយនៅតុដែលទំនេរចំកណ្តាលគេ។

ថេយ៉ុងក៏ដើរទៅអង្គុយតុកណ្តាលគេដែលមានមនុស្សស្រីម្នាក់អង្គុយពីខាងមុខហើយមានបុរសសង្ហារម្នាក់អង្គុយពីខាងក្រោយ ។

"សួស្តីខ្ញុំ ឈ្មោះ ផាក់ជេមីន!"ជេមីននិយាយឡើងទាំងលូកដៃទៅចាប់រាក់ទាក់ចំពោះថេយ៉ុង។

"ខ្ញុំឈ្មោះ អាល ប៊េល!" ប៊េលនិយាយទាំងលូកដៃទៅចាប់ដៃថេយ៉ុងជាការរាក់ទាក់ដូចគ្នា។

"ចា៎ សួរស្តី!"ថេយ៉ុងញញិមរួចដាក់ខ្លួនអង្គុយលើតុរបស់គេ មុននឹងទាញសៀវភៅមកដាក់លើតុ។

.បន្ទាប់ពីការចូលរៀននៅម៉ោងទីមួយបានបញ្ជប់គ្រប់សិស្សនិស្សិតទាំងអស់ក៏នាំគ្នាចេញទៅតម្រង់ រកតូបអាហាររៀងៗខ្លួនខុសប្លែកតែ នារីរូបស្រស់ម្នាក់ដែលនៅតែអង្គុយនឹងតុមិនព្រមងើបចេញទៅណាឡើយ ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now