ភាគទី06:

988 40 0
                                    

.កាត់មកមុននេះបន្តិច

"ផាច់! ឯងត្រូវតែទៅយ៉ាងដាច់ខាត!" លោកគីមបានជ្រុលដៃទៅទះកំភ្លៀងថេយ៉ុង ធ្វើឲ្យថ្ពាល់ដ៏រលោងរបស់នាងចាប់ផ្តើមឡើងក្រហមបណ្តាលឲ្យឃើញស្នាមម្រាមទាំងប្រាំច្បាស់ៗ។

"លោកប៉ាតែងតែបែបនេះ ខ្ញុំស្អប់លោកប៉ា ប៉ាឮទេថាខ្ញុំស្អប់ប៉ា!" ថេយ៉ុងបានរត់ឡើងទៅខាងលើដោយដៃរបស់នាងក្រសោបថ្ពាល់ដែលកំពុងតែឈឺផ្សារ ទាំងក្តីឈឺចាប់ជាទីបំផុត។ លើទីមួយហើយដែលលោកគីម ហ៊ានលើកដៃវៃនាងបែបនេះ ទោះជាពេលកន្លែងមកគាត់ថាស្តីឲ្យនាងមែនតែគាត់មិនដែលទះនាងបែបនេះឡើង ដែលវាធ្វើឲ្យថេយ៉ុងកាន់តែឈឺចាប់មួយកំរិតទៀតពេលនឹកឃើញដល់រឿងអមិញម្បាញ

"ថេ..ថេយ៉ុងកូន...! លោកបង..?"អ្នកស្រីគីមឃើញកូនរត់ឡើងទៅបន្ទប់ទាំងទឹកភ្នែកបែបនេះគាត់ក៏មានក្តីបារម្ភខ្លាំងណាស់តែគាត់បែបជាមិនអាចជួយអ្វីនាងបានឡើង ព្រោះគាត់ដឹងថាពេលលោកគីមខឹងគាត់តែងតែប្តូរចរិតខ្លួនគាត់ភ្លាមៗ។ អ្នកស្រីគីមរ៉ាតក៏ងាកមកមើលអ្នកជាស្វាមីវិញតែក៏ឃើញថាលោកគីមគាត់រកនឹងដួលទៅលើការ៉ូ គាត់ប្រយ៉ាប់រត់មកទ្រស្វាមីដាក់អង្គុយនៅលើសាឡុងទាំងក្តីភិតភ័យយ៉ាងខ្លាំង។

"ម៉ែដោះជួយ..ជួយយកប្រែងខ្យល់ឲ្យខ្ញុំបន្តិច!" អ្នកគីមក៏និយាយឡើងប្រាប់ទៅអ៊ុំមេផ្ទះដែលឈរក្បែរនោះ គាត់ក៏ប្រយ៉ាប់រត់ទៅយកយ៉ាងលឿនមកឲកយអ្នកស្រីគីម។

"លោកបង យ៉ាងមិចទៅហើយ?!" បន្ទាប់ពីបានហឹតប្រែងខ្យល់បន្តិចអ្នកស្រីគីមក៏សួរទៅកាន់ស្វាមីរបស់គាត់ដោយក្តីព្រួយបារម្ភ។

"បងមិនអីនោះទេ បន្តិចទៀតវានឹងធម្មតាវិញហើយ!"

"លោកបង លោកបងគួរណាស់តែព្រមទទួលការព្យាបាលពីលោកដុកទ័រទៅណា បើទុកបែបនេះទៀតអូនបារម្ភខ្លាចវាកាន់តែរៀលដាលកាន់តែខ្លាំងនោះទេ!" អ្នកស្រីគីមនិយាយទាំងទឹកមុខពិបាកចិត្ត គាត់បានលួងលោមលោកគីមឲ្យទទួលយកការវះកាត់នៅជំងឺមួយនេះជាច្រើនដងហើយតែគាត់មិនព្រម លេសរបស់គាត់នោះគឺមិនចង់ឲ្យថេយ៉ុងនាងដឹងអំពីរឿងទាំងអស់នេះព្រោះគាត់ខ្លាចថានាងនឹងទទួលយកមិនបាន។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now