ភាគទី15:នាងក៏ជាកូនរបស់ខ្ញុំដែរ

940 35 0
                                    

.ប្រលានយន្តហោះ

" យើងទៅសិនហើយណា..!" ថេយ៍ដើរមកអោបជេមីននឹងប៊េលដោយអង្អែលខ្នងពួកគេតិច រួចក៏និយាយឡើង។

"អឺ! សុខសប្បាយពេលធ្វើដំណើរណាវើយ ហើយពេលទៅដល់ប្រទេសកូរ៉េពេលណាកុំភ្លេចខលមកលែងយើងផងណា"

"យើងក៏ចឹងដែរ កុំភ្លេចឧស្សាហ៍ខលមកលែងយើងផង ព្រោះយើងមិនដឹងថាពេលណាបាន បានទៅលែងប្រទេសកូរ៉េនោះទេ" ប៊េលអោបថេយ៍នឹងអង្អែលក្បាលនាងថ្នមរួចនិយាយបន្តពីជេមីន។

"អឺយើងដឹងហើយ យើងទៅសិនហើយណាសម្លាញ់"ពួកគេទាំងបីក៏លែងគ្នាចេញពីការអោប ហើយថេយ៍ក៏អូលវ៉ាលីឡើងលើយន្តហោះព្រមទាំងងាក់មើលមិត្តពីអ្នកដែលឈរមើលមកគេដូចគ្នារហូតដាច់កន្ទុយភ្នែក។

.ពេលនេះគឺសល់តែជេមីននឹងប៊េលតែប៉ុណ្ណោះដែលឈរមើលយន្តហោះរបស់ថេយ៉ុងបោះពួយទៅកាន់កូរ៉េខាងត្បួង។

"តោះពួកយើងត្រឡប់ទៅវិញទៅប៊េល ឯងកើតអ្វីឬក៏អត់?"ជេមីមងាក់ទៅនិយាយជាមួយប៊េលក៏ឃើញថានាយមើលទៅមុខដូចជាមិនស្រួលជាស្រស់បោះសល់។ទើបជេមីននាងអោនមុខទៅសួរអ្នកកំលោះ។

" គ្មាននោះទេ តោះយើងប្រយ៉ាប់ត្រឡប់ទៅវិញទៅ នេះមេឃក៏រៀងងងឹតទៅហើយ" ប៊េលនិយាយឡើង ជេមីនមិនសួរនាំច្រើនក៏បានត្រឹមតែងក់ក្បាលហើយពួកគេក៏បាននាំគ្នាឡើងឡានត្រឡប់ទៅខនដូរវិញ។

.ប្រទេសកូរ៉េខាងត្បូង

ក្នុងការចំណាយពេលវេលាអស់ជាច្រើនម៉ោងពេលនេះថេយ៉ុងក៏បានមកដល់ប្រទេសកំណើតរបស់ខ្លួនសុវត្តិភាព។

"ប្លែកច្រើនណាស់!...អេ តើលោកប៉ាអ្នកម៉ាក់នៅឯងណាទៅ" អារម្មណ៍លៃតែហោះហើរមើលទីក្រុងតែប្លែកមានការផ្លាស់ប្តូរត្រឹមតែរបស់ពេលខ្ចីមកនេះ ពេលនោះថេយ៍ក៏ស្រឆប់តែភ្ញាក់ខ្លួនឡើងរកក្រឡែកឆ្វេងស្តាំរបស់មើលអ្នកមានគុណជាទីនឹករលឹកទាំងពីររបស់ខ្លួន។

"លោកបង យន្តហោះចុះចតមកដូចជាយូរដែលហើយ តែហេតុអ្វីក៏មិនទាន់ឃើញកូនយើងចុះមកទៀត" អ្នកស្រីគីមរ៉ាតគាត់និយាយឡើងទាំងភ្នែករេរកមើលកូនស្រីបណ្តូលចិត្តដែលបានឃ្លាតគ្នាអស់រយពេលបួនឆ្នាំមកនេះ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now