ភាគទី12:Model កំពូលស្នេហ៍🥀

874 35 2
                                    

.នៅកូរ៉េខាងត្បូង ពេលព្រឹកឈានចូលមកដល់យើងក៏ឃើញស្រីស្រស់ស្លៀកពាក់លេចលើលេចក្រោមដើរចូលទៅក្រុមហ៊ុនធំមួយកន្លែងក្នុងគោលបំណងដើម្បីទៅរកម្ចាស់ក្រុមហ៊ុនដោយបបូរមាត់ក្រហមឆ្អឹនឆ្អៅ។

"ថ្ងៃនេះបងជុង នៅដែលទេ?" យូណាបានដើរចូលមកថល់ក្នុងក្រុមហ៊ុនរបស់ជុងហ្គុករួចក៏ងាកទៅសួរលេខារបស់រាងក្រាសទៅតាមចរឹតខ្មើតរបស់ខ្លួន។

"តើអ្នកនាងមានបានណាត់លោកប្រធានទុកជាមុនដែលទេ?"លេខារបស់ជុងហ្គុកក៏សួរឡើង នាងបានងើបមុខមើលទៅយូណាបន្តិច រួចអោនមកធ្វើការរបស់នាងវិញ។

"គ្រាន់តែប្រាប់យើងមកថាគាត់នៅឬអត់?" យូណានិយាយទាំងកំហឹងទៅកាន់លេខាស្រីម្នាក់នោះ

"សុំទោសផងលោកប្រធានគាត់ជាប់ប្រជុំបាត់ទៅហើយ បើអ្នកនាងមិនមានកិច្ចអ្វីសំខាន់នោះទេមិនអាចចូលទៅជួបគាត់បានឡើយ" លេខាជុងហ្គុក៏ងើបឈរមកនិយាយទល់មុខជាមួយនាង។

"ជៀស! ផ្លូវទៅ យើងប្រាប់ឲ្យជៀសចេញមិនឮទេឬ? " យូណាចាប់ផ្តើមម៉ូម៉ៅ ក្រោយពេលដែលនាងចង់ចូលទៅរកជុងហ្គុកតែលេខាម្នាក់នោះបែបជាមកឈរបាំងផ្លូវរបស់នាងទៅវិញ។

"អ្នកនាងមិនអាចចូលទៅជួបលោកប្រធានបាននោះទេ បើមិនបានណាត់ជួបជាមិននោះ អូយ អ្នកនាង.." យូណាមិនខ្ចីស្តាប់ហេតុផលច្រើននាងក៏ដើរទៅបម្រុកលេខាស្រីម្នាក់នោះឲ្យដួលទៅលើការ៉ូតែម្តង។ នាំឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនងាកមកមើលនាងព្រោងព្រាត។

"ចាំទុក! កុំមកចង់ខ្លាំងជាមួយយើង ឲ្យដឹងពីឋាន:របស់ខ្លួនផង នាងល្ងង់!"ដោយឃើញលេខាម្នាក់នោះដួលទៅលើការ៉ូដូច្នេះយូណានាងក៏យកជើងដែលពាក់ស្បែកជើងកែងរបស់នាងទៅជាន់នឹងញីចំដៃរបស់លេខាស្រីម្នាក់នោះជាខ្លាំង រួចដើរចូលទៅក្នុងបន្ទប់ធ្វើការរបស់ជុងហ្គុកបាត់។

"អ្នកនាង អេនី យ៉ាងមិចហើយ?" បុគ្គលិកប្រុសម្នាក់ក៏មកជួយលើកអេនីដែលត្រូវជាលេខារបស់ជុងហ្គុកឲ្យងើបឈរ។

"ខ្ញុំមិនអីទេ លោកអាចទៅធ្វើការរបស់លោកវិញបាន"អេនីបេះដៃរបស់នាងកំលោះម្នាក់នោះចេញពីចង្កេះរបស់នាង រួចរុញគេចេញបន្តិចមុននឹងនិយាយឡើង

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now