ភាគទី54:ចង់ទៅក៏ទៅចង់មកក៏មក

1.2K 62 9
                                    

"បងថេយ៍...."ដូប៉ាវបានដើរចូលមករករាងតូចដែលកំពុងតែឈរស្ងៀមមិននិយាយអ្វីនោះ។ ដោយគេទើបមកពីសាលាហើយឮអ្នកផ្ទះប្រាប់ថាជុងហានឹងថេយ៍អុីនៅហាងជាមួយនឹងរាងតូចទើបគេចូលមកតែម្តងទៅ។ ដោយមិនបានដឹងឡើយថានាយមកបានជួបជុងហ្គុកបែបនេះនោះធ្វើឲ្យគេរាងភ្ញាក់បន្តិចរួចទើបដើរចូលទៅរកថេយ៉ុង។

"បងមិនអីទេឬ? " ឈរក្បែររាងតូចរួចនាយកំលោះក៏សួរឡើងដោយក្តីបារម្ភខ្លាចថាមុននឹងបានបញ្ហាអ្វីជាមួយនឹងរាងក្រាស់។

"បងមិនអីនោះទេ ឯងមកក៏ល្អហើយ ពេលត្រឡប់ទៅវិញនាំថេយ៍អុីនឹងជុងហាទៅជាមួយផងពួកគេនៅត្រង់នោះ "ថេយ៍ឈរនិយាយជាមួយដូប៉ាវ ដោយមិនបានដឹងឡើយថាការសន្ទនារបស់ពួកគេទាំងពីកំពុងតែស្តិតក្រោយការសង្កេត របស់ជុងហ្គុក។

"បាទ ចោះគាត់?" ដូប៉ាវសំដៅទៅជុងហ្គុកដែលឈរនៅម្ខាងនោះ។

"កុំខ្វល់អី !"និយាយធម្មតាមុននឹងបន្តការដើររៀបកាបូបរបស់នាង។

"ចៅហ្វាយមិនអីទេឬ? "នាយចេមឃើញមិនស្រួលក៏ចូលមកសួរជុងហ្គុកព្រោះឃើញថាហេតុការនេះដូចជាមិនល្អសោះ ព្រោះថាក្មេងម្នាក់នឹងជានរណាមកពីការក៏មិនដឹងឬអាចជាក្មេងចិញ្ចិមរបស់ថេយ៉ុងក៏ថាបានដែរ។

"ឃើញយើងស្លាប់ហើយឬបានសួរបែបនេះ??"

"សួរព្រោះបារម្ភផងមិនបាន " នាយចេមងាកមុខទៅម្ខាងរួចនិយាយឡើងទាំងមុខស្អុយ។

"សួស្តី បងប្រុស"ក្រោយពេលថេយ៉ុងដើរចេញទៅបាត់ដូប៉ាវដោយយល់ខ្លាចថាខ្លួនខ្វល់សុជីវធម៌ក៏ចូលមកសួរនាំរាងក្រាស់តែម្តងទៅ។

"យើងមិនមែនជាបងរបស់ឯងទេ !ឯងជាក្មេងចិញ្ចឹមរបស់ថេយ៍ប្រពន្ធរបស់យើងតើមែនទេ??"ជុងហ្គុកដើរចូលមកកៀកដូប៉ារួចក៏សួរឡើងដោយសម្លេងមាំស្តាប់ហើយឡើងព្រឺសម្បុរតែម្តង។

"បាទ??"ពេលឮគេថាខ្លួនជាក្មេងចិញ្ចឹមប្រពន្ធគេបែបនេះដូប៉ាវហាក់មិនយល់ទើបសួរបញ្ជាក់÷

"យើងសួរថាឯងជាក្មេងចិញ្ចឹមរបស់ប្រពន្ធយើងតើមែនទេ?" សង្កត់សម្លេងដាក់ដូប៉ាវម្តងទៀត÷

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now