ភាគទី18:នាងគឺជារបស់ខ្ញុំតែម្នាក់គត់ ថេយ៍!🔥

1.7K 53 4
                                    

"ជុងហ្គុក! បានហើយឈប់វៃគេទៅ!" ថេយ៉ុងនិយាយទាំងសម្លេងស្កក់ៗ ទាំងគ្មានកម្លាំង ក្នុងខ្លួនហាមជុងហ្គុកឲ្យឈប់វៃបុរសម្នាក់នោះ។

" ឆាប់ចេញពីមុខយើងទៅបើឯងមិនចង់ស្លាប់!" ជុងហ្គុក ដោយមុននេះភ្លេចចាប់អារម្មណ៍ជាមួយនឹងវត្តមានថេយ៉ុង គ្រាន់តែឮនាងតូចនិយាយហាមភ្លាមនាយក៏ភ្ញាក់ខ្លួនតែម្តងរួចក៏លែងដៃចេញពីកអាវរបស់បុរសម្នាក់នោះ។ មុននឹងដេញគេចេញ។ បុរសម្នាក់នោះគ្រាន់តែ មានសេរីភាពភ្លាមក៏រត់ចេញទៅយ៉ាងលឿនទាំងមាត់មានដាបឈាមព្រឹមៗ។

"ថេយ៉ុងនាងយ៉ាងមិចហើយ ..ហឹម!" ជុងហ្គុកប្រញាប់ស្ទុះទៅជួយលើករាងតូចឲ្យងើបឈរ ។ស្រាប់តែថេយ៉ុងអោនមកលេបត្រមាក់មាត់នាយយកភ្លាមៗតែម្តង។ជុងហ្គុកក៏ចាប់ផ្តើមបើកភ្នែកឡើយធំៗទាំងភ្ញាក់ផ្អើលពេលដែលមានបបូរមាត់ទន់រមើយមកប៉ះបបូរមាត់របស់ខ្លួនបែបនេះ។

" ថេយ៍?..." ពេលដែលមានសេរីភាពចេញពីបបូមាត់រាងតូចភ្លាមជុងហ្គុកក៏បន្លឺហៅឈ្មោះមនុស្សស្រីនៅចំពោះមុខទាំងមានអារម្មណ៍ខ្មាស់អៀនតិចៗដោយនាយធ្វើខ្លួនសឹងនឹងមិនត្រូវ។

" ជុង ជួយខ្ញុំបន្តិចបានទេខ្ញុំទ្រាំមិនបាននោះទេ! " ថេយ៉ុងងើបមុខឡើយសម្លឹងទៅមើលអ្នកកំលោះដែលកំពុងតែអង្គុយស្ងៀមទ្រឹង សម្លឹងមើលមកខ្លួនទាំងទឹកមុខរាបស្មើរមុននឹងនិយាយសុំឲ្យនាយជួយ។

"ជួយ...ជួយយ៉ាងមិចទៅ!"

"ខ្ញុំត្រូវការលោកពេលឥឡូវនេះជុង " មាត់និយាយតែដៃរបស់នាងកំពុងតែស្ទាប់អង្អែលទ្រូងហាប់ណែនរបស់រាងក្រាស់ពេញៗប្រអប់ដៃ។

"ថេយ៍....ខ្ញុំនឹងនាំនាងចេញពីទីនេះ." ជុងហ្គុកមិនដឹងថាត្រូវនិយាយបែបណាឲ្យសមនោះឡើយ។ភ្លាមនោះនាយក៏ស្រាប់តែមានគំនិតមួយមុននឹងបីរាងតូចចាក់ចេញពីកម្មវិធីទៅតាមទ្វារក្រោយដោយមិនឲ្យនរណាម្នាក់ឃើញឡើយតែនាយក៏មិនភ្លេចផ្ងើរសាមកប្រាប់យ៉ុងហ្គីថានាយត្រឡប់ទៅមុននោះដែរ ហើយឲ្យជួយប្រាប់ម៉ាក់ប៉ាថេយ៉ុងផងថាថេយ៉ុងគឺទៅជាមួយនាយ។

.ក្នុងឡាន

"..ថេយ៍..នាងនៅឲ្យស្ងៀមបន្តិចតើបានទេខ្ញុំកំពុងតែបើកឡានណា" ជុងហ្គុកកំពុងតែពង្រឹងស្មារតីក្នុងការបើកឡានយ៉ាងលឿនឲ្យឆាប់បានទៅដល់ខនដូររបស់នាយ។ តែកុំមើលថេយ៉ុងដៃនាយរវើរនៅមិនស្ងៀមនោះឡើយ គឺស្រវា ចាប់ស្ទាបអង្អែល ពេញរាងកាយជុងហ្គុកតែម្តង។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now