ភាគទី59:ប៉ាៗនឹងម៉ាក់ៗរវល់ធ្វើអ្វី?

1.3K 67 8
                                    

.វាមានរយ:ពេលមួយសប្តាហ៍មកហើយដែលជុងហ្គុកបានរស់នៅជាមួយថេយ៉ុងនឹងកូនៗរបស់គេ។ គ្រួសារដែលមានប៉ាម៉ាក់កូនស្រីកូនប្រុសមើលទៅវាពិតជាកក់ក្តៅនឹងសុភមង្គលខ្លាំងណាស់សម្រាប់ពួកគេទាំងបួន។

" អូនចង់ទៅណា ថេយ៍អុី? " ជុងហាបើកទ្វារចេញពីរបន្ទប់របស់ខ្លួន ចេញមកក៏វ៉ាក់អឺជាមួយនឹងថេយ៍អុីដែលកំពុងតែអោបភួយអោបតុក្តតារបស់នាងបម្រុងទៅណាក៏មិនដឹងជុងហាឃើញបែបនេះគេក៏សួរឡើង។

"គឺអូនទៅគេងជាមួយប៉ាៗនឹងណា បងជុងហា" ថេយ៍អុីនាងនិយាយជាមួយនឹងបបូរមាត់Cute cute របស់នាង។

"មិនបាន! យប់នេះឯងទៅត្រូវគេងជាមួយបង"

"ហេតុអ្វីទៅ? ក្រែងរាល់ថ្ងៃនេះពួកយើងមិនដែលគេងបន្ទប់ជាមួយគ្នាឯណា?"

"តែយ៉ាងបងក៏មិនឲ្យអូនទៅគេងជាមួយលោកប៉ានោះដែរ"

"រឿងអីអូនត្រូវស្តាប់តាមបងឯងនោះ ឆើស!" និយាយចប់ថេយ៍អុីនាងក៏រត់ទៅរកបន្ទប់របស់ជុងហ្គុកបាត់។

"ចាប់មើល គិតខ្លួនជាកូនពៅហើយធ្វើអ្វីបានតាមចិត្តមែនទេ?" និយាយចប់ជុងហាមិនឲ្យចេញថេយ៍អុីនាយកំលោះតូចក៏ស្ទុះចូលទៅក្នុងបន្ទប់របស់ខ្លួនបាត់ដោយបើកទ្វារត្រឡប់មកវិញមានភួយនឹងតុក្តតារូបស្ពាយម៉េន មកជាមួយផងដែររួចក៏រត់តម្រង់ទៅបន្ទប់របស់ជុងហ្គុកនឹងថេយ៉ុងដូចគ្នា៕

"ជុងបងចង់ធ្វើអ្វីនឹង?" ថេយ៉ុងដែលទើបងូតទឹករួចនាងក៏មកអង្គុយនៅលើតុសម្អាងរបស់នាងដើម្បីលាបឡេការពាក់ស្បែកពេលយប់ដូចសព្វមួយម្តង។តែពេលនោះក៏មានដៃមួយគូរចូលមកអោបចង្កេះរបស់នាងធ្វើឲ្យថេយ៉ុងនាងដឹងភ្លាមថាម្នាក់នោះជានរណា។

"គឺយប់នេះយើងគួរតែ...."

"មិនបានទេ !"

"ហេតុអីទៅថេយ៍យើងខានធ្វើវាមកយូរហើយណា?" ជុងហ្គុកនិយាយ ទាំងមុខស្អុយក្រោយពេកដែលត្រូវអ្នកជាប្រពន្ធបដិសេធន៍ធ្វើរឿងមនុស្សធំជាមួយនឹងខ្លួន។

"គឺអូនខ្លាចកូនចូលមកឃើញណា...អា៎..ជុងរសើបណាស់..ហិហិ" ទោះបីជាថេយ៉ុងហាមយ៉ាងណាក៏ជុងហ្គុកនាយមិនបានខ្វល់ដែរ។ ជុងហ្គុកអោនមុខទៅថើបញាំញីនៅលើជញ្ជាំងករបស់រាងតូចថ្មមៗ ញុកញីស្របយកក្លិនរបស់នាងយ៉ាងជក់ចិត្ត។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now