ភាគទី29:លាហើយស្រុកស្រែ!!

899 39 5
                                    

"ណ្ហើយ! យើងនៅទីណាចេះនៀក?"ជេមីនបើកភ្នែកឃើញទាំងអារម្មណ៍ធេងធោងសម្លឹងមើលទៅជុំវិញបន្ទប់។ក៏ចាប់អារម្មណ៍ភ្លាមថានេះគឺមិនមែនជាបន្ទប់របស់ខ្លួននោះទេចឹងវាជាបន្ទប់នរណាទៅ...?

.ក្រាក

"ដឹងខ្លួនហើយមែនទេ ក្មេងជើងល្អ....?"កំពុងតែវិលវល់ស្រាប់ផងភ្លាមនោះរាងតូចក៏ក្រឡេកទៅឃើញយ៉ុងហ្គីដើរចេញមកពីបន្ទប់ទឹក។ ដោយមានត្រឹមតែកន្សែងរុំរវែងអាក្រោមរបស់នាយតែប៉ុណោះ។

"មិនពិតទេ...ទេអត់ទេ...!"រឿងជាច្រើនក៏ចាប់ផ្តើមលោតចូលមកក្នុងខួរក្បាលរបស់នាងភ្លាមៗតែម្តង។ ជឹមីននិយាយទាំងក្រវីក្បាលញឹបស្អេករួចក៏អោនទៅមើលសម្លៀកបំពាក់របស់ខ្លួនធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តើយប់មិញមានអ្វីកើតឡើងលើនាងទៅ?ហើយមិចបានជានាងត្រូវមកស្លៀកបំពាក់យ៉ុងហ្គីទៅវិញ? ព្រះអើយមិនអាចទេ?

"ឯងកើតអ្វីនឹង...?"យ៉ុងហ្គីឃើញជេមីនធ្វើមុខស្លឺៗបែបនេះនាយកំលោះចាស់ក៏ដាក់ខ្លួនអង្គុយនៅលើពូករួចក៏អោនមុខទៅសួររាងតូច។

"ប្រាប់ខ្ញុំមក សិស្សច្បងធ្វើអ្វីខ្ញុំខ្លះយប់មិញ?"

"បងមានបានធ្វើអ្វីឯង ឯណាមានតែឯងទេដែលធ្វើមកលើបងនោះ!"

"ខ្ញុំបានទៅធ្វើអ្វីសិស្សច្បងទៅ មិចក៏ខ្ញុំមិនចាំសោះចឹង?"

"ចង់ដឹងពិតមែនហេ?  យប់មិញឯងរលោភយើង" យ៉ុងហ្គីអោនទៅកាន់តែជិតរាងតូចក៏និយាយឡើង។គ្រាន់តែ់ឮបែបនេះភ្លាមជេមីនបើកភ្នែកធំៗតែម្តង។

"មិនពិត..សិស្សច្បងកុហកខ្ញុំ សិស្សច្បងចង់បោកខ្ញុំដូចកាលពីក្មេងទៀតតើមែនទេ?"

"យើងនិយាយពិតមែន តែថាយប់មិញមាត់របស់ឯងផ្អែមណាស់ហើយដើមទ្រូងរបស់ឯងក៏ធំល្អទៀត..."យ៉ុងហ្គីនិយាយទាំងមើលលើមើលក្រោមហើយក៏សម្លឹងមើលទៅដើមទ្រូងនឹងបបូរមាត់រាងតូចទាំងក្រខ្សែភ្នែកព្រាន។ ជេមីនក៏ខំយកដៃទៅបិតមាត់នឹងទ្រូងរបស់នាង។

"ឆ្កួតមានតែមនុស្សដូចជាបងទេ ដែលនិយាយបែបនេះនោះ...ហ្ហឹកៗ...បងធ្វើបាបខ្ញុំ...បងបានបំផ្លាញ់ភាពបរិសុទ្ធរបស់ខ្ញុំអស់ទៅហើយ ខ្លួនប្រាណរបស់ខ្ញុំបែបជាធ្លាក់ទៅលើមនុស្សមុខស្លែកដូចខ្មោចងាប់ដូចជាសិស្សច្បងទៅវិញ....ហ្ហឹកៗ" ជេមីននិយាយទាំងយំដង្ហក់ទៅកាន់រាងក្រាសព្រមទាំងលើកដៃគក់ទ្រូងនាយដឹបៗទៀតផង។ ថាហើយថា កុំញ៉ោះច្រើនពេកតែញ៉ោះច្រើនពេកដឹងតែយំហើយ។

រឿង  Model កំពូលស្នេហ៍(ចប់)Opowieści tętniące życiem. Odkryj je teraz