ភាគទី47: អូនដឹងថា..Mommy យំនឹក Daddy..

1.1K 71 8
                                    

.រឿងដែលថេយ៉ុងមានផ្ទៃពោះនាងក៏មិនបានលាក់បាំងរឿងនេះពីម៉ាក់ប៉ាររបស់នាងនោះដែរ។
  ថេយ៉ុងបានខលប្រាប់រឿងនេះដល់ម៉ាក់ប៉ារបស់នាងហើយពួកគាត់ក៏មិនបានថាអ្វីឲ្យនាងនោះដែរ គ្រាន់តែលោកគីមគាត់ខឹងបន្តិចដែលកូននៅក្នុងពោះរបស់នាងតូចជាកូនរបស់ជុងហ្គុកបន្ទាប់មកគាត់ក៏ធម្មតាទៅវិញ។គាត់មានតែសប្បាយចិត្តតែគួរឲ្យស្តាយដែលចៅរបស់គាត់គ្មានប៉ាហៅដូចគេព្រោះពួកគាត់មិនបានចាប់ទុករាងក្រាស់ជាប៉ារបស់ចៅគាត់ឡើយ។

"យ៉ាងមិចហើយកូន...ចៅម៉ាក់មានធ្វើទុកខ្លាំងទេ?"ថ្ងៃនេះថ្មីអ្នកស្រីគីមរ៉ាតងើបពីព្រលឹមរៀបចំចង្ហាងដាក់បាតលោកសុំពរជ័យព្រោះគាត់ទទួលបានដំណឹងថានាងមានចៅឲ្យគាត់។ ពេលដាក់បាត្រប្រកៀនចង្ហានលោករួចរាល់ហើយគាត់ក៏ ទាញទូរស័ព្ទខលទៅសួរនាំកូនស្រីរបស់គាត់ព្រោះម៉ូប្រាប់ថានាងចេញកូនខ្លាំងណាស់។

"ក៏គួរសមដែលណាម៉ាក់...!"ថេយ៍និយាយទាំងសម្លេងស្រាលមកកាន់គាត់។

"តើឲ្យម៉ាក់លើទៅ មើលកូនតើល្អទេ? បើបែបនេះម៉ាក់បារម្ភណាស់ណា"

"មិនអីនោះទេម៉ាក់ នៅទីនេះក៏មានបងម៉ូគាត់នៅចាំមើលថែកូនហើយ ម៉ាក់កុំបារម្ភពេកអីមិនយូរទេវានឹងបានធូរស្រាលហើយចា៎" នាងញញឹមតាមអេក្រង់ទូរស័ព្ទរបស់នាង។

"មើលទៅកូនដូចជាស្គមជាងមុនច្រើនណាស់?"

"មានឯណាម៉ាក់ នៅក្នុងទូរស័ព្ទវាក៏បែបនឹងហើយ...ម៉ាក់មើលណែកដៃរបស់កូននៅតែធំដដែលនឹង"នាងតូចក៏លើកដៃរបស់នាងបង្ហាញប្រាប់គាត់ថានាងនៅតែមានសាច់មានឈាមស្រស់ថ្លាដូចមុនព្រោះកុំឲ្យគាត់បារម្ភច្រើនពេក។

"កុំឲ្យម៉ាក់ដឹងថាឯងកុហកម៉ាក់ណា...."

"ចា៎....ម៉ាក់ហា៎ប៉ុណ្ណឹងសិនចោះណា កូនទៅត្រូវហាងបន្តិចព្រោះថ្ងៃនេះមានម៉ូតកាបូបចូលមកច្រើនណាស់"

"ចា៎..សំណាងណាកូន..."មុននឹងចុចបិតគាត់ក៏មិនភ្លេចជូនពរដល់នាងនោះដែរ។

.ភោជនីយដ្ឋាន

"ញាំុឲ្យច្រើនៗទៅណា...!"យ៉ុងហ្គីបានដូសអាហារដាក់ឲ្យរាងតូចជេមីនជាមួយនឹងស្នាមញញឹមដែលពោពេញទៅដោយក្តីសុខរបស់នាយ។ ពួកគេទាំងពីទាក់ទងគ្នាជាផ្លូវការហើយ ហើយប៉ាម៉ាក់ទាំងសងខាងក៏បានដឹងឮផងដែរ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now