ភាគទី45:នៅតែមានអារម្មណ៍ថាឈឺ

972 53 4
                                    

"បើយើងប្រាប់ឯង ឯងប្រាកដណាស់ថាទៅប្រាប់បងរបស់ឯងជាមិនខាននោះទេ..."

"យើងមិនប្រាប់គាត់នោះទេ !"

"យើងមិចនឹងអាចជឿទុកចិត្តឯងបានទៅ?"

"អឺណាបើឯងមិនព្រមប្រាប់ពេលនេះក៏បាន! តែឯងកុំផ្ដាច់លេខទាក់ទងមកយើងណាវើយ"

"អូខេយើងយល់ព្រម!" កាលដែលជេមីននិយាយបែបនេះព្រោះតែនៅពេលដែលទៅដល់ទីនោះនាងយល់ថាថេយ៉ុងប្រាកដជាត្រូវប្តូរលេខប្រើប្រាស់សុីមថ្មីហើយទើបនាងនិយាយបង្កាទុកជាមុនទៅ៕ ពេលដែលនិយាយគ្នាចប់ដឹងរឿងអស់ហើយអ្នកទាំងពីក៏ចុចបិតទៅ។

"យ៉ាងមិចហើយ? ថេយ៉ុងនាងបាននិយាយអ្វីខ្លះប្រាប់អូន?" ជេមីនក៏ក្រវីក្បាលបញ្ជាក់ថាថេយ៍នាងមិនបាននិយាយអ្វីប្រាប់ខ្លួនឡើយ។

"នាងមិនបាននិយាយអ្វីនោះទេ សួរថាទៅប្រទេសណាក៏នាងមិនប្រាប់នោះដែរ"ជេមីនដាក់ខ្លួនអង្គុយចុះព្រមជាមួយនឹងទឹកមុខយ៉ាងស្ងៀមស្ងាត់។

"ចឹង យើងប្រើGPSភ្ចាប់តាមប្រព័ន្ទលេខទៅ?"

"បងនៅមិនទាន់ស្គាល់ថេយ៉ុងច្បាស់ឡើយ! នៅរឿងទាំងអស់នេះនាងប្រុងប្រយ័ត្នណាស់ បើនាងចង់ធ្វើអ្វីមួយដោយមិនចង់ឲ្យនរណាដឹងនោះ ទោះបងហែកភពរកនាងទៀតក៏មិនឃើញដែរ"

"នេះថេយ៉ុងនាង អស្ចារ្យដល់ថ្នាក់នឹងតើមែនទេ?"យ៉ុងហ្គីនិយាយឡើងទាំងមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង។

"បើមិនជឿបងសាកល្បងលមើលទៅ!" និយាយហើយ Jiminនាងក៏ងើបដើរចេញទៅរកឡានបាត់ yoongi ក៏ប្រញាប់ឲ្យគេគិតលុយមុននឹងរត់ទៅតាមនាងពីក្រោយ។

.ភូមិគ្រឹះត្រកូល Kim

"មិនដឹងទេ បងនឹងដកភាពហ៊ុនអ្នកខាងនឹងចេញទាំងអស់" លោកគីមមានប្រសាឡើងទាំង អារម្មណ៍របស់គាត់នៅតែមិនទាន់រលុបបាត់ទៅភាពកំហឹងដែលជុងហ្គុកបានបង្កឡើងដាក់កូនស្រីតែម្នាក់របស់គាត់។

"បើបងគិតថាវាល្អហើយ បងក៏ធ្វើទៅចុះអូនក៏នៅខាងបងស្រាប់ទៅហើយ" អ្នកស្រីគីមគាត់មិនបានប្រឆាំងឬក៏ជំនាស់ជាមួយនឹងការសម្រេចចិត្តរបស់ស្វាមីគាត់ឡើយគឺគាត់មានតែគ្រាំទ្រទៅវិញទេ។ តែសម្រាប់ទំនាក់ទំនងរបស់គាត់ជាមួយនឹងអ្នកស្រីចនគឺមិនបានប្រែប្រួលនោះឡើយព្រោះគាត់គិតថាមិត្តភាពរបស់គាត់រាប់ឆ្នាំគាត់មិនចង់បាត់បង់នោះទេ តែសម្រាប់រឿងជុងហ្គុកគាត់មិនបានលើកលែងឲ្យនោះទេ។

រឿង  Model កំពូលស្នេហ៍(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin