ភាគទី53:រយៈពេល7ឆ្នាំមកនេះបងជាមនុស្សល្ងង់

1.2K 68 16
                                    

.ជុងហ្គុកបានងាកទៅតាមសម្លេងហៅរបស់ថេយ៍អុី ភ្លាមនោះអ្វីដែលនាយតែងតែគិតវាពិតជាបានកើតឡើងពិតមែន។ មនុស្សដែលនៅចំពោះមុខរបស់នាយគឺពិតជាមនុស្សដែលនាយកុំតាមរករយ:ពេល7ឆ្នាំមកនេះ នាងកំពុងតែបង្ហាញខ្លួននៅពីមុខរបស់នាយហើយ។ តែចោះក្មេងៗទាំងពីរអ្នកនោះពួកគេជាកូនអ្នកណា? មិនមែនជាកូនរបស់គេទេឬ? ចម្ងល់ដែលលិចឡើងនៅក្នុងខួរក្បាលរបស់រាងក្រាស់មុនគេ។

"Mommy ឯណាស្ក្រប៊ឺរីរបស់អូននោះ..?" ថេយ៍អុីនាងរត់មកអោបកថេយ៉ុងដែលកំពុងតែបន្ទន់ជង្គង់ឲ្យស្មើខ្លួននោះទាំងសប្បាយចិត្ត។

"នេះ!! "ជុងហាឡើងបង្ហាញស្ក្រប៊ឺរីជាមួយនឹងទឹកដោះគោចេកដែលនាងចូលចិត្តផងដែរ។ ឃើញបែបនេះថេយ៍អុីនាងក៏រត់ទៅរកបងប្រុសរបស់នាងទាំងសើចយ៉ាងគួរឲ្យខ្នាញ់។

"វាជារបស់អូនមែនទេអាបង??"ថេយ៍អុីឈរពីមុខរបស់ជុងហារួចក៏សួរទាំងចង្អុលទៅកាន់របស់នៅលើដៃបងប្រុសជាមួយនឹងបបូរមាត់ស្រួចរបស់នាង។

"ពិតមែនហើយ!! តែមុននឹងទទួលរបស់ពីបងអូនត្រូវធ្វើបែបណាសិន??" ឃើញថេយ៍អុីរៀបនឹងឈ្ងោងយករបស់ពីដៃរបស់គេ ជុងហាក៏លើកវាឲ្យខ្ពស់ផុតពីដៃរបស់នាងតូចរួចក៏សួរឡើង។ព្រោះវាជាទម្លាក់ហើយមិនថាតែទទួលរបស់ពីបងប្រុសឬក៏ម្តាយរបស់គេនោះទេគឺវាត្រូវតែមានរបស់មកដោះដូរដូចជាពេលនេះយ៉ាងចឹង÷

"សឺតៗ..បានហើយនៅ ឲ្យមកអូនមកអូនចង់ញាំុវា!" ថេយ៍អុីជំទើតជើងទៅថើបមាត់បងប្រុសពីរខ្សឺត។ព្រោះជុងហារៀងខ្ពសជានាងបន្តិចព្រោះគេជាប្រុសចឹងហើយត្រូវខ្ពស់បន្តិចហើយណាមួយគេកាត់ទៅរកជុងហ្គុកច្រើនណាស់។

"នេះយកទៅ ក្មេងកំហូច!!"

"យី!អាបងឯងនេះ រឿងច្រើននោះច្រើន"

"បានរបស់ហើយនៅនិយាយច្រើនទៀត នាងច្រម៉ក់"

" Mommy...ហា៎មើលអាបងហៅអូនបែបនេះទៀតហើយ ហឹុកៗ"

"មកនេះមកកូន អាបងគ្រាន់តែនិយាយលែងប៉ុណ្ណោះ"

"តែបិុននឹងក៏យំទៅកើតដែរ ហុឹម!"ជុងហាដកដង្ហើមធំហួសចិត្តជាមួយនឹងប្អូនស្រីពូកែរំលួយរបស់គេដោយមិនបានចាប់អារម្មណ៍ជាមួយនឹងមនុស្សប្រុសដែលកំពុងសម្លឹងមើលមកសកម្មភាពពួកគេទាំងបីដោយមិននិយាយអ្វីនោះឡើយ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now