ភាគទី39:ចង់ឲ្យពេលវេលាឈប់ត្រឹមនេះ!!

784 38 3
                                    

" ឆាប់ញាំទៅជាងនៅក្តៅឧណ្ហៗណា " 

"បាទ អរគុណ!" យ៉ុងហ្គីក៏ទាញទទួលទឹកក្តៅពីជេមីនយកមកផឹក។

"បង គិតយ៉ាងមិចបានជាមកគេនៅមុខផ្ទះរបស់ខ្ញុំបែបនេះ?" ជេមីនដាក់ខ្លួនអង្គុយលើសាឡុងក្បែរយ៉ុងហ្គីរួចក៏ងាកទៅសួរនាយ ដោយរក្សាទឹកមុខនាងដដែល។

"កាលពីល្ងាច បងខលទៅអូន អូនមិនប្រាប់ទីតាំងបងថាអូននៅឯណា ទើបបងមករកអូនដល់ផ្ទះតែម្តងទៅ! តែក៏មិនហ៊ានចូលមកខ្លាចរំខាន់ដល់លោកពូអ្នកមីងគាត់សម្រាក"

"នេះបងខ្លាចអូន លួចមានប្រុសក្មេងដល់ថ្នាក់នឹងផងមែនទេ? " ជេមីននិយាយទាំងសើចទៅកាន់រាងក្រាសដែលកំពុងតែ អង្គុយធ្វីមុខស្ងៀមដាក់នាង។

"ក្រែងអូនជាអ្នកប្រាប់បង មែនទេថានៅទីនោះគឺសម្បូរប្រុសក្មេង??"

"កុំបារម្ភអី អូនមានតែបង តែម្នាក់ទេ..." ជេមីន មិននិយាយតែមាត់នោះទេ នាងនៅយកដៃតូចៗរបស់នាងទៅក្រសោបមុខយ៉ុងហ្គី ញីលែងទាំងញញឹមចេញមកយ៉ាងស្រស់។ ដោយនាងមិនបានដឹងឡើយថាទង្វើទាំងអស់នេះបានធ្វើឲ្យមនុស្សពីអ្នកកើតក្តីងើបឆ្ងល់ជាខ្លាំង ព្រោះតាំងតែពីក្មេងជេមីនមិនដែលត្រូវគ្នាជាមួយយ៉ុងហ្គីឡើយ ព្រោះនាយក្រាសចូលចិត្តញោះនាង។

" អៅ! ក្មួយយ៉ុង  ខ្យល់អ្វីបក់ក្មួយមកដល់ទីនេះទាំងព្រឹកព្រលឹមបែបនេះ?" គ្រាន់តែ ស្គាល់ច្បាស់ថាជាសម្លេង របស់នរណាភ្លាមជេមីនក៏ដកដៃចេញពីមុខយ៉ុងហ្គីយ៉ាងលឿន រួចក៏រៀបរឹតពាធម្មតាវិញ។

" អ្នកមីង លោកពូ ជម្រាបសួរបាទ!" យ៉ុងហ្គីគ្រាន់តែក្រឡេកឃើញរាងចំណាស់ទាំងពីរដើរចុះមកពីជាន់ខាងលើនាយក៏ប្រញាប់ងើបឈរលើកដៃសំពះ ពួកគាតើជាមួយនឹង អាកប្បកិរិយាយ៉ាងសុភារុំទុំដាក់ពួកគាត់ទាំងពីរ។

"នឹកឃើញអ្វីបានជាមកដល់ផ្ទះរបស់ មីងទាំងព្រឹកបែបនេះ ?" គាត់ដាក់ខ្លួនអង្គុយ នៅសាឡុងម្ខាងទៀត ។ ដោយមិនភ្លេចសម្លឹងទៅកូនស្រីតែមួយគ្រាប់របស់គាត់នោះដែរ។

"គឺ..ថ្ងៃនេះ ខ្ញុំមានកិច្ចការនៅម្តុំនេះ ទើបឈានចូលមកលែងលោកពូអ្នកមីងតែម្តងទៅ!"នាយនិយាយដោយញញិមមិនសមដាក់ពួកគាត់ទាំងពី។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now