ភាគទី50:ពួកយើងគ្មានប៉ានោះទេ

1.1K 56 7
                                    

.ថ្ងៃនេះDogpav បាននាំ Junghaa and TaeEii មកលែងនៅសួនកម្សាន្តនៅខាងក្រៅដោយសារតែពួកគេទាំងពីរ៉ែងពេកទើបថេយ៉ុង ឲ្យដូប៉ាវជូនមក ព្រោះតែនាងរវល់ទៅទទួលមនុស្សសំខាន់ទើបជូនពួកគេមកមិនបាន។

"ចៅហ្វាយនេះទឹក!" នាយចេម បានហុចទឹកមួយដបដែលគេបានទៅទិញមកមុនឲ្យរាងក្រាសដែលកំពុងតែអង្គុយរង់ចាំគេនៅក្រោមដើមឈរធំមួយ ហើយវាក៏មិនឆ្ងាយពីសួនកម្សាន្តដែលបងប្អូនភ្លោះនោះមកលែងប៉ុន្មាននោះដែរ។

"ហឹុម!! " ជុងហ្គុក ទទួលយកទឹកនោះមកផឹករួចក៏ក្រឡេកមើលជុំវិញទីនេះព្រោះនាយទើបមកដល់ដូច្នេះហើយមិនសូវស្គាល់ទីនេះប៉ុន្មាននោះទេ។

"ចៅហ្វាយគិតថានឹងធ្វើបែបណាបន្តទៀត??"

"ក៏ដើរតាមរកទេដឹង??"

"តែនៅទីនេះធំណាស់បើបែបនោះយើងមិនពិបាកហើយទេឬ? ខ្លូស!!" មួយកញូវយ៉កត្រង់ក្បាលរបស់ចេម។

" បើគិតដូចឯងចឹង គិតថារកប៉ុន្មានថ្ងៃបានឃើញទៅ? ផ្ទះនៅទីនេះដូចៗគ្នាពិបាកនឹងរកណាស់ ឯងមិនចាប់តាមGPSទៅ មិនល្អទេឬ?"

"ហ៎ពិតមែនហើយចៅហ្វាយខ្ញុំភ្លេចឲ្យឈឹង!"

"មិនដឹងថាគិតខុសឬក៏គិតត្រូវនោះទេដែលនាំឯងមកតាមបែបនេះ??" ជុងហដកដង្ហើមធំរួចនិយាយឡើង។គ្រាន់តែរឿងប៉ុណ្នឹងក៏ចាំឲ្យនាយប្រាប់ដែរ

"ត្រូវណាស់បាទ!! អុះ" កំពុងតែឈរនិយាយជាមួយរាងក្រាសសុខមិនដឹងថាមានក្មេងមកពីណានោះទេរត់មកបុកនាយធ្វើឲ្យគេដួសទៅហើយ។

"សុំទោសផងលោកពូ អូនរត់អត់បានមើល!"TaeEiiអោនមុខចោះសុំទោសទៅកាន់បុរសដែលខ្លួនបានរត់បុកមិញនេះ។

"យ៉ាក្មេងតូច ថ្ងៃក្រោយកុំលែងបែបនេះទៀតណា បើដួលទៅគិតយ៉ាងមិចហាស់??" ជុងហ្គុកដាក់ខ្លួនអោនឲ្យទាបឲ្យបានស្មើរជាមួយនឹងនាងច្រម៉ក់តូចម្នាក់នោះទម្រង់មុខរបស់នាងពិតជាគួរឲ្យខ្នាញ់ពិតមែន។

"ក៏អូន រត់ដេញចាប់ជាមួយអាបងរបស់អូនទើបមិនបានមើល អូនសុំទោសលោកពូសង្ហារម្តងទៀតណា"នាងតូចនិយាយជាមួយនឹងទឹកមុខដ៏គួរឲ្យស្រឡាញ់បបូរមាត់តូចជាមួយនឹងថ្ពាល់ប៉ោង"របស់នាងចង់តែចាប់ក្រញិចនោះទេ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now